ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចុះ​បិទ​ភោជនីយដ្ឋាន​ណា​មិន​ធ្វើ​តាម​ការ​ណែនាំ​ក្រសួង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ជូនដំណឹង​ដល់​ម្ចាស់​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទាំងអស់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វី​ដ​-១៩ ខណៈ​ដែល​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​ហាក់​មិន​មានការ​ភ័យ​ខ្លាច និង​បាត់​ការ​ប្រុង​ប្រយ័ត្ន ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ជូនដំណឹង​ដល់​ម្ចាស់​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទាំងអស់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វី​ដ​-១៩ ខណៈ​ដែល​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​ហាក់​មិន​មានការ​ភ័យ​ខ្លាច និង​បាត់​ការ​ប្រុង​ប្រយ័ត្ន ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​ម្ចាស់​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទាំងអស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​បាន​ជ្រាប​ថា ក្រោយ​ពី​មានការ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ជា​សះស្បើយ​អស់​នៅ​ក្នុង​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​មិន​មានការ​ភ័យ​ខ្លាច និង​បាត់​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វី​ដ​-១៩ ហើយ​នៅ​តាម​ភោជនីយដ្ឋាន​និង​អាហារ​ដ្ឋា​ន​មួយ​ចំនួន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទាំង​ម្ចាស់​ភោជនីយដ្ឋាន និង​ភ្ញៀវ​ដោយ​ពុំ​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។

ដូច្នេះ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទាំងអស់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដូច​ខាងក្រោម ៖ ១ ៖ ម្ចាស់​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​គោរព​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ស្ដី​ពី​ផែនការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

២៖ រៀបចំ​ឲ្យ​មានទឹក​អាកុល ឬ​ជែ​ល សម្រាប់​លាងដៃ​នៅ​មុខ​ច្រក​ចេញចូល​នឹង​ត្រូវ​ចាត់តាំង​បុគ្គលិក​ធ្វើការ​វាស់​កំ​ដៅ​ភ្ញៀវ​ទាំងអស់​មុន​នឹង​អនុញ្ញាត​ឲ្យ​ចូល​នៅ​ក្នុង​ភោជនីយដ្ឋាន​ឬ​អាហារ​ដ្ឋា​ន ។

៣៖ រក្សា​គម្លាត​សង្គម​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។ ក្នុង​ករណី​ម្ចាស់​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ណា​មិន​អនុវត្ត​តាម​ការ​ណែនាំ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​បិទ​អាជីវកម្ម​ភោជនីយដ្ឋាន​ជា​បណ្ដោះអាសន្ន ។ ទទួល​បាន​សេចក្តី​ជូន​នេះ សូម​ម្ចាស់​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទាំងអស់ មេត្តា​ជ្រាប និង​អនុវត្ត​ដោយ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ