ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​យន្តហោះ​មួយ​ចំ​ផ្ទះ​អ្នកស្រុក​ បណ្តាល​​ឱ្យ​ស្លា.ប់​មនុស្ស​​

3 ឆ្នាំ មុន

កា​ណា​ដា​៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​យន្តហោះ​ប្រតិកម្ម​របស់​កងទ័ពអាកាស​កា​ណា​ដា​បាន​ធ្លាក់​ប៉ះ​ចំ​ផ្ទះ​អ្នកស្រុក​ម្នាក់ ដែល​ហេតុការណ៍​នេះ​បាន​បណ្តាល​ឲ្យ​សមាជិក​នាវិក​ម្នាក់​ទៀត​រង​របួស​នៅ​ពេល​ដែល​យន្ដហោះ​បុក​ផ្ទះ​មួយ​នៅ​ក្រុង Kamloops នៃ​រដ្ឋ British Columbia ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ BBC…

កា​ណា​ដា​៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​យន្តហោះ​ប្រតិកម្ម​របស់​កងទ័ពអាកាស​កា​ណា​ដា​បាន​ធ្លាក់​ប៉ះ​ចំ​ផ្ទះ​អ្នកស្រុក​ម្នាក់ ដែល​ហេតុការណ៍​នេះ​បាន​បណ្តាល​ឲ្យ​សមាជិក​នាវិក​ម្នាក់​ទៀត​រង​របួស​នៅ​ពេល​ដែល​យន្ដហោះ​បុក​ផ្ទះ​មួយ​នៅ​ក្រុង Kamloops នៃ​រដ្ឋ British Columbia ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ BBC ថ្ងៃ​ទី ១៨ ឧសភា ។

យោង​តាម​គេហទំព័រ​របស់​ក្រុម​នេះ​បានអោយ​ដឹង​ថា​យន្ដហោះ Snowbirds បាន​ធ្វើ​ដំណើរ​កម្សាន្ត​មួយ​ដើម្បី «​បង្ហាញ​ការ​គោរព​អរគុណ​ដល់​ប្រជាជន​កា​ណា​ដា​ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ Covid-19 »​។ Snowbirds សំដែង​កាយវិការ​បែប​រ៉ូ​មែន​ទិ​ក​សម្រាប់​សាធារណជន​ស្រ​ដៀង​នឹង​ព្រួញ​ក្រហម​នៅ​ចក្រភព​អង់គ្លេស ឬ​អា​មេ​រិ​ក​ខៀវ​។

ការ​ធ្លាក់​យន្ត​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ភ្លាម​ៗ​បន្ទាប់​ពី​យន្តហោះ​នេះ​បាន​ហោះ​ឡើង​លើ​អាកាស។

កងអនុសេនាធំ​ទ័ពអាកាស​កា​ណា​ដា​បាន​និយាយ​នៅ​ក្នុង​បណ្តាញ​សង្គម Twitter ថា «​វា​ពិតជា​គួរ​ស្លុតចិត្ត​ដែល​យើង​ត្រូវ​ប្រកាស​ថា​សមាជិក​ម្នាក់​នៃ​ក្រុម CF Snowbirds បាន​ស្លាប់​ហើយ​ម្នាក់​ទៀត​បាន​រង​របួស​ធ្ងន់ធ្ងរ​» ដោយសារ​ការ​ធ្លាក់​យន្តហោះ​តូច​នេះ ។ ក្រោយមក​កងទ័ពអាកាស​បាន​និយាយ​ថា​ការ​របួស​របស់​សមាជិក​នាវិក​ម្នាក់​ទៀត​នោះ​គឺ​មិន​ធ្ងន់ធ្ងរ ឬ​មានការ​គំរាមកំហែង​ដល់​អាយុជីវិត​ឡើយ ។

វី​ដេ​អូ​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម Twitter បាន​បង្ហាញ​ពី​យន្ដហោះ​ពីរ​បាន​ហោះ​ឡើង​ទៅ​
លើ​អាកាស មុន​ពេល​ដែល​ភ្លើង​ឆេះ​យន្តហោះ​មួយ​នោះ ។ សាក្សី Annette Schonewille បាន​ប្រាប់ CBC News ថា «​មិន​មាន​លឺ​សម្លេង​រំខាន​ទេ​។ វា​ពិតជា​ចម្លែក​ហើយ​បន្ទាប់​មក​យន្តហោះ​នោះ​គ្រាន់​មាន​ផ្សែងហុយ​ឡើង​ហើយ​ក៏​ធ្លាក់​ពីលើ​មេឃ និង​ផ្ទុះ​ឡើង​» ៕

អត្ថបទសរសេរ ដោយ