ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យសំដីមាក់ងាយបានជំរុញកម្លាំងចិត្តដ៏មុតស្រួចដល់ស្ត្រីមួយរូបឱ្យបើកហាងវាំងននដោយជោគជ័យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឆ្លងកាត់ការលំបាក ជាពិសេសការមាក់ងាយពីមនុស្សមួយចំនួននោះ វាគឺជាកម្លាំងចិត្តដ៏ខ្លាំងក្លាមួយដែលបានជំរុញឱ្យស្ត្រីមួយរូបក្លាយជាអ្នកជោគជ័យក្នុងការ បើកមុខរបរដោយខ្លួនឯង ។ បន្ទាប់ពីលាឈប់ពីការងារដោយសារតែរងនូវសម្ពាធការងារ ពីមេរបស់ខ្លួនរួចមក អ្នកនាង…

រាជធានីភ្នំពេញ ៖ ឆ្លងកាត់ការលំបាក ជាពិសេសការមាក់ងាយពីមនុស្សមួយចំនួននោះ វាគឺជាកម្លាំងចិត្តដ៏ខ្លាំងក្លាមួយដែលបានជំរុញឱ្យស្ត្រីមួយរូបក្លាយជាអ្នកជោគជ័យក្នុងការ បើកមុខរបរដោយខ្លួនឯង ។

បន្ទាប់ពីលាឈប់ពីការងារដោយសារតែរងនូវសម្ពាធការងារ ពីមេរបស់ខ្លួនរួចមក អ្នកនាង ហុង ម៉ានិត បានសម្រេចចិត្តបើកហាងវាំងននផ្ទាល់ខ្លួនដែលដំបូងឡើយមានដើម ទុនតែ ៧០០ដុល្លារអាមេរិកតែប៉ុណ្ណោះ ។

អ្នកនាង ហុង ម៉ានិត បានរៀបរាប់ត្រួសៗឱ្យដឹងថា កាលពីមុនខ្ញុំធ្វើការងារឱ្យគេ គឺក្នុងក្រុម ហ៊ុនលក់វាំងននមួយ តែដោយសារតែមិនសប្បាយចិត្តនឹងសម្ពាធការងារពីមេ ខ្ញុំបានងាក មកជួលផ្ទះគេដើម្បីបើករបររកស៊ីលក់វាំងនននេះដោយខ្លួនឯងវិញ គឺកាលពីឆ្នាំ ២០១៦ ដែលកាលណោះខ្ញុំមានតែម៉ូតូកញ្ចាស់មួយគ្រឿង និងមានប្រាក់តែ ៧០០ដុល្លារអាមេរិក តែប៉ុណ្ណោះ ។

អ្នកនាងបានឱ្យដឹងទៀតថា កាលបើកហាងដំបូងឡើយមានលុយ ៧០០ដុល្លារ គឺត្រូវកក់ ថ្លៃផ្ទះជួលអស់ ២៥០ដុល្លារ ហើយ ១៩០ដុល្លារទៀតសម្រាប់បង់ថ្លៃផ្ទះមួយខែមុន ដូច្នេះនៅ សល់លុយតែប៉ុន្មានរយដុល្លារតែប៉ុណ្ណោះសម្រាប់ទិញក្រណាត់វាំងននដាក់ប៉ាន់ឱ្យភ្ញៀវមើល ។ ទន្ទឹមនឹងការចាប់ផ្តើមប្រកបមុខរបរជាលើកដំបូងនេះ ខ្ញុំបានឆ្លៀតធ្វើការងារក្រៅ ម៉ោងពេលយប់ គឺជាអ្នកគិតលុយនៅភោជនីយដ្ឋានមួយកន្លែង ដើម្បីបានប្រាក់ខែខ្លះ យក មកជួយទប់ថ្លៃជួលផ្ទះ ព្រោះដំបូងឡើយហាងមិនទាន់ដំណើរការបានល្អ ។

អ្វីដែលស្ត្រីរូបនេះតស៊ូសម្រាប់ការចេញរកស៊ីលើកដំបូងដោយខ្លួនឯងនេះ គឺជួបការលំ បាកខ្លាំងណាស់ដោយត្រូវដើររកទីផ្សារដោយខ្លួនឯងជាមួយម៉ូតូកញ្ចាស់មួយគ្រឿង ។ មានពេលខ្លះភ្ញៀវខ្លះមើលងាយមិនចង់និយាយរកក៏មានដែរដោយសារគេឃើញរបរតូច តាចគ្មានប៉ាន់ឱ្យគេមើលច្រើនដូចហាងធំៗជាដើម ។ ប៉ុន្តែទោះជាយ៉ាងណាក៏មានភ្ញៀវ ខ្លះអាណិត ស្រឡាញ់ជួយគាំទ្រហាងវាំងននរបស់អ្នកនាងរហូតមកដល់សព្វថ្ងៃនេះផង ដែរ ។

ដោយការតស៊ូព្យាយាម គឺក្នុងរយៈពេលតែ ៤ ឆ្នាំប៉ុណ្ណោះអ្នកនាង ហុង ម៉ានិត បានធ្វើឱ្យ ជីវកម្មរបស់ខ្លួនជោគជ័យដោយមិននឹកស្មានដល់ដែលបានផ្លាស់ប្តូរពីជួលផ្ទះគេមកទិញ ផ្ទះវីឡាកូនកាត់ខ្លួនឯងបើកហាងវាំងននមានឈ្មោះថា «ម៉ានិត វាំងនន» ដែលមានទទួលរចនាម៉ូដវាំងនន ស្លាបព្រិលបង្អួចគ្រប់ប្រភេទ និងសេវាកម្មបោកអ៊ុតវាំងននថែមទៀតផង ។

អ្នកនាង ម៉ានិត ទើបតែមានអាយុ ៣៣ឆ្នាំ ជាកូនអ្នកមានជីវភាពមធ្យមម្នាក់ដែលបានរៀប ចប់បរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ បានប្រាប់ពីគន្លឹះនៃភាពជោគជ័យនៅក្នុងរបរ របស់ខ្លួនថា កត្តាសំខាន់ធ្វើយ៉ាងណាឱ្យមានកាជឿទុកចិត្តពីអតិថិជន ក្នុងនោះមានទាំង ទំនាក់ទំនងល្អ គុណភាព តម្លៃ និងសេវាកម្ម ។

ស្របពេលបច្ចុប្បន្នការរស់នៅ គឺត្រូវការបែបស៊ីវីល័យជាពិសេសនៅតាមគេហដ្ឋាន ក៏ដូច ជាតាមការិយាល័យជាដើមដែលគេមិនភ្លេចក្នុងការរចនាគេហដ្ឋានជាមួយនឹងម៉ូដវាំង ននដ៏ស្រស់ស្អាត និងទាន់សម័យនោះទេ ។

បើដូច្នេះសម្រាប់ម្ចាស់គេហដ្ឋានគ្រប់ប្រភេទដែល ចង់បានម៉ូដវាំងននដែលស្រស់ស្អាតប្លែកៗគុណភាពខ្ពស់សម្រាប់លម្អគេហដ្ឋានឱ្យស្រស់ស្អាតទាន់សម័យនោះ កុំភ្លេចហាង «ម៉ានិត វាំងនន» ដែលមានអាសយដ្ឋាននៅផ្ទះលេខ ២២៥ ផ្លូវលេខ ១១ ភូមិក្រាំងស្វាយ សង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ