ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈុត សេរី​វ៉ា​ន់​ថង ផ្ដួល​ពុទ្ធ សំបូរ ឱ្យ​សន្លប់​ទឹក​ទី​2​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើងខ្លាំង​វ័យក្មេង​ឈុត សេរី​វ៉ា​ន់​ថង មក​ពី​ក្លិប​រាហូ​កីឡា​ខេត្ត​បាត់ដំបង បាន​ផ្ដួល​ពុទ្ធ សំបូរ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ឱ្យ​សន្លប់ត្រឹម​ទឹក​ទី​២​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៦…

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើងខ្លាំង​វ័យក្មេង​ឈុត សេរី​វ៉ា​ន់​ថង មក​ពី​ក្លិប​រាហូ​កីឡា​ខេត្ត​បាត់ដំបង បាន​ផ្ដួល​ពុទ្ធ សំបូរ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ឱ្យ​សន្លប់ត្រឹម​ទឹក​ទី​២​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៦ ឧសភានៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី ។ ជ័យជម្នះ​នេះ​ធ្វើ​ឱ្យ​រូបគេ​មានឱកាស​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​យក​រង្វាន់​ធំ​ម៉ូតូ​Zoomer X​ពី​កម្មវិធី​កម្ពុជា សង្វៀន​គុន​ខ្មែរ​។

សម្រាប់​ការ​ជួប​គ្នា​រវាង​ឈុត សេរី​វ៉ា​ន់​ថង និង​ពុទ្ធ សំបូរ លើក​នេះ​គឺជា​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​ជុំ​ទី​២​នៃ​កម្មវិធី​កម្ពុជា សង្វៀន​គុន​ខ្មែរ​ទម្ងន់​៦០​គីឡូក្រាម បន្ទាប់​ពី​មានការ​អាក់​ខាន​អស់​រយៈពេល​ជា​ច្រើន​ស​ប្ដា​ហ៍កន្លង​មកនេះ ។ នៅ​មុន​ពេល​ប្រកួត​ពួក​គេ​ទាំង​ពីរ​សុទ្ធតែ​មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ប្រជែងតំណែង​កៅអី​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត ។ ប៉ុន្តែគួរ​ឱ្យ​ស្ដាយ​ដែល​ពុទ្ធ សំបូរ មិន​អាច​ទៅ​រួចជាមួយ​អ្នក​ប្រដាល់​ស្រករ​ក្រោយមក​ពី​ក្លិប​រាហូកីឡា​រូប​នេះ។

តាម​ពិត​ទៅ ការ​ប្រកួត​ត្រឹម​ទឹក​ទី​១ ពុទ្ធ សំបូរ​បាន​វាយ​ចូល​មុខ​ឈុត សេរី​វ៉ា​ន់​ថង​មួយ​ដៃ​ជា​ទម្ងន់​បណ្ដាល​ឱ្យ​ចេញ​ឈាម​តាម​ច្រមុះ ។ ប៉ុន្តែ​ចូល​ដល់​ទឹក​ទី​២ ឈុត សេរី​វ៉ា​ន់​ថង​បាន​សម្រុកចូល​វាយបក​សង​វិញ​យ៉ាង​សន្ធាប់ ដោយ​គេ​បាន​ប្រើ​ស្នៀត​ជើង​ទាត់​ឱ្យ​ដួល​ទាំងជំហរ និង​បាន​ម៉ាត់​ចូល​មុខជា​ច្រើន​ដៃ​ថែម​ទៀត​ធ្វើ​ឱ្យ​ពុទ្ធ សំបូរ ដួល​សន្លប់​ក្រោក​លែង​រួច​ត្រូវ​លោក​អាជ្ញាកណ្ដាល​បញ្ឈប់​លែងឱ្យ​ប្រកួត​តែម្ដង ។

កីឡាករ​ឈុត សេរី​វ៉ា​ន់​ថង ឈ្នះ​ការ​ប្រកួត​លើក​នេះ​គេ​ត្រៀម​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ជាមួយ​កីឡាករ ឃី​ម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ដែល​កំពុង​តែ​ឈរ​រង់ចាំ​ដើម្បី​ដណ្ដើម​យក​រង្វាន់​ម៉ូតូ​Zoomer X ១​គ្រឿង ។ ចំណែក​ពុទ្ធ សំបូរ ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​៣​ដោយ​ស្វ័យប្រវត្តិ​អម​ជាមួយ​ទឹកប្រាក់​១៥០០​ដុល្លារ​អា​មេ​រិ​ក ។

សម្រាប់​លទ្ធផល​គូប្រកួត​មិត្តភាព​វិញ កីឡាករ មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ បាន​យកឈ្នះ​កីឡាករ​ឈាង ហុង មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ ។

កីឡាករ ឃី​ម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ បាន​យកឈ្នះ​ពិន្ទុ​កីឡាករ ខុន ស៊ី​ចាន់ មក​ពី​សមាគម​អប់រំ​កាយ​ស្រុក​អន្លង់​វែង និង​កីឡាករ ន​ន់ ជំនិត មក​ពី​ក្លិប​ស្វាយ​រលំ​មាន​រិ​ទ្ធ បាន​យកឈ្នះ​កីឡាករ ហេង វិ​ឆ័​យមក​ពី​ក្លិប​កងពលតូច​លេខ​៧០​ដោយ​ពិន្ទុ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ