ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់ក្រុងបាវិតពោរពេញទៅដោយ​រណ្តៅមរណៈ ជាស្ថាប័នឈ្មួញដឹកដីលក់​ (មានវីដេអូ​)

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ រណ្តៅ​ដី​ដូ​ចរន្ត​បាយខុំ​ដែល​ឈ្មួញ​ជីក​យក​អាចម៍ដី​លក់​ជ្រៅ​ដល់​ក្បាល​ប្រែ​ត្រ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព​កូនចៅ​និង​គោក្របី​ធ្លាក់​ចូល​ក្នុង​រណ្តៅ​ដី​មរណៈ​នៅ​រដូវវស្សា ហើយ​ក្នុង​មួយ​ខែ​មកនេះ​ក្រុម​រថយន្ត​ដឹក​ដី​ទាំងនោះ​កំពុង​បើកបរ​ធ្វើ​ឲ្យ​ធូលី​ដី​ហុយ​ទៅ​លើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ​ក្នុងភូមិ​ថ្នា​ញ សង្កាត់​បាទី ក្រុង​បា​វិត បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខុមាលភាព​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង ប្រជាពលរដ្ឋ​បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ក្រុង​-​ខេត្ត​មេត្តា​ចុះ​ទៅ​ពិនិត្យ​ដោះស្រាយ​ដោយ​អនុគ្រោះ​។ ប្រជាពលរដ្ឋ​ភូមិ​ថ្នា​ញ​អំពាវនាវ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៦ ឧសភា…

ខេត្តស្វាយរៀង ៖ រណ្តៅ​ដី​ដូ​ចរន្ត​បាយខុំ​ដែល​ឈ្មួញ​ជីក​យក​អាចម៍ដី​លក់​ជ្រៅ​ដល់​ក្បាល​ប្រែ​ត្រ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព​កូនចៅ​និង​គោក្របី​ធ្លាក់​ចូល​ក្នុង​រណ្តៅ​ដី​មរណៈ​នៅ​រដូវវស្សា ហើយ​ក្នុង​មួយ​ខែ​មកនេះ​ក្រុម​រថយន្ត​ដឹក​ដី​ទាំងនោះ​កំពុង​បើកបរ​ធ្វើ​ឲ្យ​ធូលី​ដី​ហុយ​ទៅ​លើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ​ក្នុងភូមិ​ថ្នា​ញ សង្កាត់​បាទី ក្រុង​បា​វិត បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខុមាលភាព​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង ប្រជាពលរដ្ឋ​បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ក្រុង​-​ខេត្ត​មេត្តា​ចុះ​ទៅ​ពិនិត្យ​ដោះស្រាយ​ដោយ​អនុគ្រោះ​។

ប្រជាពលរដ្ឋ​ភូមិ​ថ្នា​ញ​អំពាវនាវ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៦ ឧសភា ២០២០ នៅ​ភូមិ​ថ្នា​ញ សង្កាត់​បាទី ក្រុង​បា​វិត ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អាជីវកម្ម​ជីករណ្តៅ​ដី​យក​អាចម៍ដី​លក់​នេះ​ឈ្មោះ​សុខ​ហេង ក្រម​ហ៊ុន​សុខ​ហេង បាន​មក​ធ្វើ​អាជីវកម្ម​ជីករណ្តៅ​ដី យក​អាចម៍ដី​លក់​នេះ​រយៈពេល​ជិត​១​ខែ​មក​ហើយ​បង្ក​ឲ្យ​មាន​ធូលី​ដី​ហុយ​ទៅ​លើ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង ហើយ​ចំពោះ​រណ្តៅ​ដី​ដែល​ក្រុមហ៊ុន​សុខ​ហេង កំពុង​ជីក​យក​អាចម៍ដី​លក់​នោះ​គឺ​មាន​ជម្រៅ​ជ្រៅ​ប្រមាណ​ជាង​១០​ម៉ែត្រ​ទៅ​ហើយ ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ខ្លាច​បាក់​ដីស្រែ​របស់​ពួក​គាត់​ដែល​នៅ​ជិត​រណ្តៅ​ដី ពិសេស​នៅ​រដូវវស្សា​ខ្លាច​គោក្របី​ធ្លាក់​លង់​ងាប់​ឬ​ក្មេង​ធ្លាក់​លង់​ស្លាប់​ដោយ​រណ្តៅ​ដី​នៅ​ក្នុងភូមិ​ថ្នា​ញ​នេះ ជីក​ក្បែរ​គ្នា​បួន​ប្រាំ​រណ្តៅ​ដី​ហើយ​សុទ្ធតែ​មាន​ជម្រៅ​ជ្រៅ​ជាង​១០​ម៉ែត្រ​សូម​មន្ត្រី​ជំនាញ​មន្ទីរ​រ៉ែ​និង​ឋា​ម​ពល​ខេត្ត​មេត្តា​ចុះ​មក​ពិនិត្យ​មើល​ផង​ទាន​។

ទាក់ទិន​ករណី​នេះ​ដែរ លោក​ប៉ាត់ សាក់ ប្រធាន​ការិយាល័យ​ធនធាន​រ៉ែ នៃ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តស្វាយរៀង​បាន​ឆ្លើយ​តាម​ទូរ​សព្ទ័​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា​នេះ​ថា គេ​មាន​អាជ្ញា​ប​ណ្ណ័​និង​មានច្បាប់​ទើប​គេ​ហ៊ាន​ជីក​តាម​អាជ្ញា​ប​ណ្ណ័​របស់​គេ បើ​អ្នក​សារព័ត៌មាន​ចង់​ដឹង​ទៅ​សួរ​ម្ចាស់​ធ្វើ​អាជីវកម្ម​នោះ​ទៅ ! អស់វា​ចា​នឹង​ថ្លែង​។

ចំណែក​លោក​ប៉ុក​ តក ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ចំពោះ​ក្រុមហ៊ុន​សុខ​ហេង​នេះ លោក​មិន​បានដឹង​ទេ ហើយ​ក៏​មិនដឹង​ថា គេ​សុំ​ច្បាប់​ថ្នាក់​ខេត្ត​ឬ​ថ្នាក់​ក្រសួង ក៏​មិនដឹង​ដែរ​ម្យា​ង​តាំងពី​មាន​ករណី​កូ​វី​ដ​-១៩​មក លោក​មិន​ដែល​បាន​ចុះ​មូលដ្ឋាន​មើល​រណ្តៅ​ដី​ទេ ជាប់រវល់​ការងារ​ពង្រឹង​ផ្សព្វផ្សាយ​កូ​វី​ដ​-១៩ ។

លោក​ប៉ុក តក បាន​បន្ត​ទៀត​ថា បើ​ក្រុម​អាជីវកម្ម​សុំ​ច្បាប់​តាម​រយៈ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​មន្ទីរ​អនុញ្ញាតឲ្យ​ជីក​ជម្រៅ​៤​ម៉ែត្រ​ទៅ​៤​ម៉ែត្រ​កន្លះ​ប៉ុណ្ណោះ បើ​សុំ​ថ្នាក់​ខេត្ត​អនុញ្ញាតិ​ត្រឹម​៤​ម៉ែត្រ​កន្លះ​ទៅ​៥​ម៉ែត្រ​តាម​ស្ថានភាព​ដី ហើយ​បើ​ចាប់ពី​១​ហិ​កតា​ឡើង​ទៅ​ត្រូវ​ទៅ​សុំ​ច្បាប់​ដល់​ក្រសួង​រ៉ែ​និង​ថាមពល​អនុញ្ញាត​ចាប់ពី​៥​ម៉ែត្រ​ទៅ​ដល់​១០​ម៉ែត្រ​តាម​ស្ថានភាព​ដី​ជាក់ស្តែង​។

ទាក់ទិន​ករណី​នេះ​ដែរ លោក​ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង​បាន​មាន​ប្រសាសន៍​ថា លោក​អគុណ​ដល់​អ្នក​យក​ព័ត៌មាន​បាន​ផ្តល់​ព័ត៌មាន​ជូន​លោក​បាន​ជ្រាប​លោក​និង​ចាត់​ឲ្យ​លោក​អភិបាលក្រុង​បា​វិត​និង​លោក​ប្រធាន​មន្ទីរ​រ៉ែ​និង​ឋា​ម​ពល​ខេត្ត​ចុះ​ទៅ​ពិនិត្យ​ស្រាវជ្រាវ​និង​ដោះស្រាយ​។

មហាជន​កំពុង​រង់ចាំ​មើល​ចំណាត់ការ​របស់​អាជ្ញាធរ​ខេត្ត ហើយ​ក៏​បាន​សំណូមពរ​ដល់​លោក​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល មេត្តា​ចុះ​មក​ពិនិត្យ​និង​ធ្វើ​អធិការកិច្ច​រណ្តៅ​ដី​ដែល​ឈ្មួញ​ជីក​យក​អាចម៍ដី​លក់​ជម្រៅ​ជ្រៅ​ដល់​ក្បាល​ប្រែ​ត្រ​នៅ​ខេត្តស្វាយរៀង ជា​ពិសេស​នៅ​ក្រុង​បា​វិត ដោយ​កន្លង​មក​មាន​ទាំង​ក្រុម​អាជីវកម្ម​មានច្បាប់​និង​អត់​ច្បាប់​ធ្វើ​អាជីវកម្ម​គ្រប់​ស្រុក​ក្រុង​គួរ​ឲ្យ​ព្រួយបារម្ភ​ដោយ​ជីករណ្តៅ​ដី​ជ្រៅ​ចាប់​៧​ម៉ែត្រ​ទៅ​ជាង​១០​ម៉ែត្រ​រាប់​សិបរ​ណ្តៅ​សូម​ក្រសួង​ចុះ​មើល​ផង​ទាន​​ ។ ព័ត៌​មានពិស្តារ​នឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ