ថុក សុខនឿយ មិនព្រងើយនឹងស្នើសុំសងសឹកក្រោយបរាជ័យ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានឱកាសឡើងប្រកួតនៅលើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី១៦ ឧសភា ឆ្នាំ២០២០ ហើយបរាជ័យក្រោមដៃកីឡាករ ហាត ណៃ ក្នុងទឹកទី៣នោះ…
រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានឱកាសឡើងប្រកួតនៅលើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី១៦ ឧសភា ឆ្នាំ២០២០ ហើយបរាជ័យក្រោមដៃកីឡាករ ហាត ណៃ ក្នុងទឹកទី៣នោះ…
រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានឱកាសឡើងប្រកួតនៅលើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី១៦ ឧសភា ឆ្នាំ២០២០ ហើយបរាជ័យក្រោមដៃកីឡាករ ហាត ណៃ ក្នុងទឹកទី៣នោះ ថុក សុខនឿយ មិនព្រងើយនឹងដាក់សំណើសុំទៅកាន់អ្នករៀបចំកម្មវិធីឱ្យជួយសម្រួលដល់លោកបានប្រកួតសងសឹកម្ដងទៀតតាមតែអាចធ្វើទៅបាន ប៉ុន្តែសំណើសុំគ្រប់យ៉ាងនៅមិនទាន់បញ្ជាក់ពីលទ្ធផលនៅឡើយទេ។
កីឡាករជើងថ្មី ថុក សុខនឿយ និយាយថា ការបរាជ័យនៅក្នុងថ្ងៃនោះ លោកទទួលស្គាល់ថាខ្លួនគួរនឹងចាញ់ ប៉ុន្តែក៏ដោយសារតែការប្រកួតនៅក្នុងថ្ងៃនោះ កីឡាករបង្គោលក្រហម មានសំណាងវាយត្រូវចំណុចខ្សោយរបស់លោកក្នុងពេលលោកភ្លាត់នៅទឹកទី២ម្ដងប៉ុណ្ណោះ ហើយបណ្ដាលមកពី ហាត ណៃ បង្គោលក្រហម មានសំណាងវាយលោកត្រូវចំណុចសំខាន់ម្ដង ទើបបណ្ដាលឱ្យលោកបាត់បង់កម្លាំង និងបន្តការប្រកួតលែងកើតនៅទឹកទី៣ ។
លោកស្នើឱ្យអ្នករៀបចំប្រដាល់ប្រចាំនៅទូរទស្សន៍ប៉ុស្តិ៍លេខ៥ ជួយផ្គូផ្គងឱ្យលោកបានប្រកួតជាមួយ ហាត ណៃ ជាថ្មីឆាប់ៗ ដើម្បីស្ទាបស្ទង់កម្លាំងម្ដងទៀតថា លោកនឹងឈ្នះដូចការចង់បាន ឬ នៅតែបរាជ័យជាថ្មីម្ដងទៀត ។ លោកថា ដ្បិតមានកូវីដ-១៩ តែលោកមិនដែលធ្វេសប្រហែសនឹងការហ្វឹកហាត់នោះទេ ទើបលោកយល់ថាឱកាសសងសឹកជាមួយ ហាត ណៃ កាន់តែឆាប់កាន់តែល្អ ទាន់លោកនៅមានកម្លាំងចិត្តចង់ប្រកួតជាថ្មីឆាប់ៗ។
ការប្រកួតនៅក្នុងថ្ងៃនោះ កីឡាករបង្គោលក្រហម ហាត ណៃ ត្រូវគេឃើញឈ្នះប្រៀបយ៉ាងខ្លាំង ដោយវាយបង្គោលខៀវបានល្អពីមួយទឹកទៅមួយទឹក ធ្វើឱ្យការប្រកួតទាំងមូលល្អមើល ជាពិសេសបន្ទាប់ពី បង្គោលខៀវភ្លាត់ស្នៀតឱ្យហាត ណៃ វាយត្រូវប៉ុន្មានកែង ។ បង្គោលខៀវនៅក្នុងពេលនោះ បង្ហាញនូវការតស៊ូ និងការតតាំងខ្លាំងណាស់ ព្រោះតែគេមិនចង់បរាជ័យ និងមិនចង់ឱ្យអ្នកគាំទ្រខកចិត្ត ។
មួយគូនេះឆ្លងកាត់ទឹកទី២ កីឡាករបង្គោលក្រហមនៅតែមានប្រៀបខ្លាំង ដោយវាយឱ្យបង្គោលខៀវត្រូវចំចំណុចសំខាន់ៗដែលពិបាកឱ្យគេតស៊ូ។ ប៉ុន្តែទំនងជាស៊យរបស់បង្គោលខៀបផ្សំផង ទើបបណ្ដាលឱ្យភ្លាត់ ហើយត្រូវបង្គោលក្រហមវាយឱ្យបោះបង់ការប្រកួតនៅទឹកទី៣។
កីឡាករបង្គោលខៀវ ថុក សុខនឿយ បញ្ជាក់ទៀតថា ក្រោយផ្ទុះជំងឺកូវីដ-១៩ លោកមិនសូវទៅក្លិបហ្វឹកហាត់នោះទេ ទើបសមត្ថភាពដែលបានស្ដែងឡើងមិនសូវល្អ តែលោកបានហ្វឹកហាត់ផ្ទាល់ខ្លួនច្បាស់លាស់ គឺមិនបានប្រហែសទេ ទើបលោកសោកស្ដាយដែលក្លាយជាបរាជ័យ ។ លោកថា ខ្លួនពិតជាស៊យផ្សែផ្សំ សំខាន់តែម្ដង ទើបនាំឱ្យភ្លាត់ចាញ់នៅក្នុងថ្ងៃនោះ ។ នេះអាចបណ្ដាលមកពីបញ្ហាស្ពឹកដៃស្ពឹកជើងព្រោះមិនសូវបានប្រកួតញឹកញាប់ដូចមុន ក្រោយពេលការប្រដាល់មួយចំនួនត្រូវផ្អាក ហើយការបើកវិញ ក៏បានត្រឹមតែមិនទូលំទូលាយ ។
លោកក៏ចាត់ទុកថា នេះគឺជាបទពិសោធន៍មួយ ដែលត្រូវតែប្រឹងជាថ្មី ប្រសិនបើចង់រក្សាកេរ្តិ៍ឈ្មោះ ។ ជាមួយនឹងសំណួរថា ហេតុផលមិនសូវបានប្រកួត ឬហ្វឹកហាត់ច្រើន ដោយសារតែខ្លាចកូវីដ-១៩ឬយ៉ាងណា? លោក ឆ្លើយយ៉ាងខ្លីថា អត់ខ្លាចពីកូវីដ-១៩ទេ ប៉ុន្តែមកពីក្លិបក៏គេមិនសូវបើក ហើយលោកក៏ពិបាករកកន្លែងហ្វឹកហាត់ខ្លួនឯង ទើបការហ្វឹកហាត់បង្កើនសមត្ថភាពខ្លួន គឺមិនស្រួលដូចហាត់ក្នុងក្លិប។
លោកថា អ្នកខ្លះមិនហ៊ានទទួលការប្រកួតព្រោះខ្លាចកូវីដ-១៩ ប៉ុន្តែលោកបន់ឱ្យតែមានការប្រកួតប៉ុណ្ណោះ ដើម្បីឆ្លៀតពេលហ្វឹកហាត់បានរកលុយ ។ លោកថាកូវីដ-១៩មិនគួរឱ្យខ្លាចដូចដាច់បាយទេ ប៉ុន្តែលោកក៏មានវិធានការការពារ និងរក្សាអនាម័យរាល់ពេលហ្វឹកហាត់ និងពេលឡើងប្រកួតតាមការណែនាំផងដែរ ។ លោកស្នើឱ្យសង្វៀនប៉ុស្តិ៍លេខ៥ ជួយដាក់លោកប្រកួតញឹកញាប់ ដើម្បីឱ្យលោកបានបង្កើនសមត្ថភាព។
លោក អូឡាឡា ជំនួយការអ្នករៀបចំកម្មវិធីប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានអះអាងថា កីឡាករបង្គោលខៀវ ថុក សុខនឿយ មិនមែនធ្លាក់ដៃនោះទេ តែអាចមកពីប៉ះដៃគូខ្លាំងជាង និងអាចមកពីបញ្ហាកូវីដ-១៩មិនសូវមានរេញឱ្យឡើង និងពិបាកហ្វឹកហាត់ដូចមុន ។ ប៉ុន្តែលោកថា ការប្រកួតរបស់កីឡាកររូបនេះ មិនដែលធ្វើឱ្យអ្នកទស្សនាខកចិត្តម្ដងណាដូចលើកនេះនោះទេ ដោយលោកចាត់ទុកថា ការបរាជ័យលើកនេះ គឺជារឿងស៊យមួយផ្នែក ។ លោកមានគម្រោងឱ្យគេប៉ះជាមួយហាត ណៃម្ដងទៀត ប៉ុន្តែមិនច្បាស់ថា រហូតដល់ពេលណានោះឡើយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ