ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​ព្រឹក ! កាយ​ដី​ប៉ះ​ចំ​គ្រាប់​មីន​ផ្ទុះ​លាន់​កក្រើក ចុះមនុស្សវិញនោះ

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ​៖ យុវជន​ម្នាក់ ឈ្មោះ សុខ រ​ដ្ឋា អាយុ​១៨​ឆ្នាំ រស់នៅ​ខេត្តបន្ទាយមានជ័យ បាន​រង​របួសស្រាល ខណៈ​ដែល​កំពុង​បើក​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រកា​យ​ដី​ប៉ះ​ចំ​គ្រាប់​មីន​ផ្ទុះ​ផ្អើល​ភូមិ​រង្គើ​មេឃ​ទាំង​នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ…

ខេត្តព្រះវិហារ​៖ យុវជន​ម្នាក់ ឈ្មោះ សុខ រ​ដ្ឋា អាយុ​១៨​ឆ្នាំ រស់នៅ​ខេត្តបន្ទាយមានជ័យ បាន​រង​របួសស្រាល ខណៈ​ដែល​កំពុង​បើក​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រកា​យ​ដី​ប៉ះ​ចំ​គ្រាប់​មីន​ផ្ទុះ​ផ្អើល​ភូមិ​រង្គើ​មេឃ​ទាំង​នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ត្រី ឆ​យ បូ​រិ​ន នាយ​សេនាធិការដ្ឋាន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​បានអោយ​ដឹង​ថា ហេតុ​ការ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២០​នេះ ស្ថិត​ក្នុង​ខាងលិច​ស្ទឹង​មេម៉ាយ ភូមិ​អន្ទិល ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ខណៈ​ដែល​យុវជន​រង​គ្រោះ​ខាងលើ​កំពុង​តែ​បើក​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ កាយ​ដី​ធ្វើ​ផ្លូវ​ចូល​ស្រែ ស្ថិត​ក្នុង​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​ជាន់​គ្រាប់​មីន​ប្រឆាំង​រថក្រោះ ឬ​ហៅ​ថា មីនតោន​ផ្ទុះ​លាន់លឺ​រំពង​ពេញ​ក្នុងភូមិ តែ​ជា​សំណាងល្អ​មិន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នក​បើក​គ្រឿងចក្រ​នេះ​ឡើយ គ្រាន់តែ​រង​របួសស្រាល​ប៉ុណ្ណោះ រីឯ​គ្រឿងចក្រ​រង​ការ​ខូចខាត​មួយ​ផ្នែក​ធំ ។

មក​ដល់​ពេល​នេះ យុវជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ក្នុង​មន្ទីរពេទ្យ​អគ្គ​ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ