ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​ណាស់​! សត្វ​ទន្សោង និង​ខ្ទីង​ដ៏​កម្រ​៣​ក្បាល​ត្រូវ​បាត់បង់​ផ្ទួន​ៗ​គ្នា

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា គិត​ត្រឹម​ពាក់កណ្តាល​ខែឧសភា​នេះ សត្វព្រៃ​កម្រ​ចំនួន​៣​ក្បាល ត្រូវ​បាត់បង់​ពី​ព្រៃ​ដែន​ជម្រក​នា​ខេត្តមណ្ឌលគិរី​។ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃមុន​នេះ គេ​ទើបតែ​បាន​ប្រទះ​សត្វព្រៃ​ដ៏​ក្រម​ចំនួន​២​ក្បាល ពោល​គឺ​សត្វ​ទន្សោង…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា គិត​ត្រឹម​ពាក់កណ្តាល​ខែឧសភា​នេះ សត្វព្រៃ​កម្រ​ចំនួន​៣​ក្បាល ត្រូវ​បាត់បង់​ពី​ព្រៃ​ដែន​ជម្រក​នា​ខេត្តមណ្ឌលគិរី​។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃមុន​នេះ គេ​ទើបតែ​បាន​ប្រទះ​សត្វព្រៃ​ដ៏​ក្រម​ចំនួន​២​ក្បាល ពោល​គឺ​សត្វ​ទន្សោង ត្រូវ​បាន​គេ​បាញ់​សម្លាប់ ដោយ​រក​ពុំ​ឃើញ​អ្នក​ប្រព្រឹត្ត​នោះ​ទេ ។ ហើយ​រំលង​ប៉ុន្មាន​ថ្ងៃ​សោះ ក្រុម​ឧទ្យាន​នុ​រក្ស​ក៏​ប្រទះ​ឃើញ​សាកសព​សត្វ​ខ្ទីង​ដ៏​កម្រ​ដែល​ប្រឈម​នឹង​ផុត​ពូជ​ទៀត ដែល​ត្រូវ​គេ​បាញ់​សម្លាប់ និង​កាត់​យក​តែ​ក្បាល​ដែល​មាន​ស្នែង​ដ៏​មាន​តម្លៃ​ទៅ​បាត់ បន្សល់​ទុក​តែ​សាកសព​នៅ​ហ្នឹង​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ​។

បើ​តាម​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា នេះ​ថា សត្វ​ខ្ទីង​មួយ​ក្បាល​នេះ ត្រូវ​បាន​មន្ត្រី​ជំនាញ​ល្បាត​ប្រទះ​ឃើញ​ប្រមាណ​៣​ថ្ងៃមុន សត្វ​ខ្ទីង​នេះ​ត្រូវ​បាន​គេ​សម្លាប់ ដោយ​គ្រាប់កាំភ្លើង​ប្រហែល​១​ខែ​មុន ក្នុងភូមិ​សាស្ត្រ​តំបន់ការពារធម្មជាតិ​ភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្ត មណ្ឌលគិរី ។

លោក​បន្ត​ថា ករណី​ទាំង​២​ផ្ទួន​ៗ​នេះ គឺ​ការ​បាញ់​សម្លាប់​ទន្សោង និង​ខ្ទីង មន្ត្រី​ជំនាញ​បាន​ចុះ​ដល់ទី​តាំង​កើតហេតុ​ប្រមូល​យក​សំណាក​ផ្សេង ដូច​ជា​ក្បាល​គ្រាប់កាំភ្លើង​បញ្ជូន​ទៅ​ក្រសួងបរិស្ថាន ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ ដើម្បី​រក​តម្រុយ​ជនល្មើស​ដែល​ប្រព្រឹត្ត​នោះ ។

សូម​បញ្ជាក់​ដែរ​ថា កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា​ថ្មី​ៗ​កន្លង​ទៅ​នេះ គេ​បាន​ប្រទះ​ឃើញ​សត្វ​ទន្សោង​ញី​២​ក្បាល​ផង​ដែរ ដេក​ងាប់​ក្នុង​ព្រៃ​ចម្ងាយ​ពី​ផ្លូវ​ធំ​ប្រហែល​៣០​ម៉ែត្រ នៅ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ហើយ​ទន្សោង​ទាំង​ពីរ​ក្បាល​នេះ​ក៏​ត្រូវ​គេ​បាញ់​សម្លាប់​ក្នុង​ដែន​អភិរក្ស និង​ពុំ​ទាន់​រក​ជនល្មើស​ឃើញ​នោះ​ទេ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ