ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ចាល់​ពេញ​ផ្សារ​ទំនើប ក្រោយ​ពី​ថៃ​បើក​ឱ្យ​ដំណើរការ​ឡើង​វិញ

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ប្រជាជន​ថៃ​បាន​ប្រញាប់​ប្រញាល់​​នាំ​គ្នា​ទៅ​ផ្សារ​ទំនើប​នានា​នៅ​ទូ​ទាំង​ប្រទេស​វិញ នៅ​ថ្ងៃ​ដំបូង​នៃ​ការ​បើក​ឱ្យ​ផ្សារ​ទំនើប​ដំណើរការ​ឡើង​វិញ ក្រោយ​ពី​មានការ​បិទទ្វារ​ដោយសារ​តែ​កូ​វី​ដ​១៩ អស់​រយៈពេល​ជា​យូរ​។…

ប្រទេស​ថៃ ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ប្រជាជន​ថៃ​បាន​ប្រញាប់​ប្រញាល់​​នាំ​គ្នា​ទៅ​ផ្សារ​ទំនើប​នានា​នៅ​ទូ​ទាំង​ប្រទេស​វិញ នៅ​ថ្ងៃ​ដំបូង​នៃ​ការ​បើក​ឱ្យ​ផ្សារ​ទំនើប​ដំណើរការ​ឡើង​វិញ ក្រោយ​ពី​មានការ​បិទទ្វារ​ដោយសារ​តែ​កូ​វី​ដ​១៩ អស់​រយៈពេល​ជា​យូរ​។ ខណៈ​​នេះ ខាង​ផ្សារ​ទំនើប​ក៏​បាន​អនុវត្ត​វិធានការ​បង្ការ​ជំងឺ និង​ទប់ស្កាត់ ដើម្បី​ជៀស​ឆ្ងាយ​ពីរ​លក​ទី​២ នៃ​កូ​វី​ដ​១៩​។

រោគរាតត្បាត​កូ​វី​ដ​១៩ បាន​បង្ខំ​ឱ្យ​មានការ​បិទ​ហាង​លក់ទំនិញ ផ្សារ​ទំនើប​ខ្នាត​យក្ស និង​មជ្ឈ​មណ្ឌល​ផ្សារ​ទំនើប​តូច​ៗ​អស់​រយៈពេល​ជិត​ពីរ​ខែ​។ ខណៈ​ដែល​មានការ​បើក​ឡើង​វិញ​នូវ​កន្លែង​កំសាន្ត​នានា​ផ្សេង​ទៀត នៅ​កាលពី​ម្សិលមិញ ប្រជាជន​សម្រុក​នាំ​គ្នា​ទៅ​ជា​ច្រើន​កុះករ​។

ការ​តម្រង់​ជួរ​វែង​ៗ ត្រូវ​បាន​គេ​ឃើញ​នៅ​ខាងក្រៅ​ផ្សារ​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង​បាងកក និង​ខេត្ត​ផ្សេង​ទៀត​មុន​ពេល​បើកទ្វារ​។ អ្នកទិញ​ឥ​វ៉ា​ន់​ត្រូវ​បាន​គេ​តម្រូវ​ឱ្យ​ពាក់​ម៉ាស់​ការពារ ហើយ​ត្រូវ​សុំ​ចុះ​ឈ្មោះ​មុន​ពេល​ចូល​ទៅ​ក្នុង​បរិវេណ​ផ្សារ និង ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​ពី​គ្នា​។

បុគ្គលិក​ផ្សារ​ទំនើប​មួយ​ក៏​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​អំពី​ការ​វិល​ត្រឡប់​ទៅ​កាន់​កន្លែង​សាធា​រណៈ​​ដូច​ជា​មជ្ឈមណ្ឌល​លក់ទំនិញ​ដោយ​និយាយ​ថា ការ​រក្សា​គម្លាត​សុវត្ថិភាព គឺ​ពិបាក​នឹង​អនុ​វត្ត​ណាស់ ជា​ពិសេស​គឺ​នៅ​ពេល​ដែល​មាន​មនុស្ស​កកកុញ​នៅ​កន្លែង​តែ​មួយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ