ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធុរៈ​នៃ​ព្រះសង្ឃ​មាន​តែ​២​ប៉ុណ្ណោះ

3 ឆ្នាំ មុន

ពាក្យ​ថា​ធុរៈ​គឺជា​ដំណើរ​ជំពាក់​ដោយ​កិច្ច​នីមួយ​ៗ ឬ​អាច​ហៅ​ថា កិច្ច​រវល់​ជា​ប្រក្រតី​។ បើ​និយាយ​ពី​ការងារ​វិញ អ្នក​ណា​មិន​ដាក់ធុរៈ​ចោល អ្នក​នោះ​ឈ្មោះ​ថា​ជា​មនុស្ស​ជោគជ័យ​ក្នុង​កិច្ចការ ។ អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​មានធុរៈ​ពីរ​យ៉ាង​ដែល​ត្រូវ​ប្រតិបត្តិ​រាល់ថ្ងៃ ឬ​ហៅ​ថា​ជា​វត្តបទ​គឺ គន្ថធុរៈ​១…

ពាក្យ​ថា​ធុរៈ​គឺជា​ដំណើរ​ជំពាក់​ដោយ​កិច្ច​នីមួយ​ៗ ឬ​អាច​ហៅ​ថា កិច្ច​រវល់​ជា​ប្រក្រតី​។ បើ​និយាយ​ពី​ការងារ​វិញ អ្នក​ណា​មិន​ដាក់ធុរៈ​ចោល អ្នក​នោះ​ឈ្មោះ​ថា​ជា​មនុស្ស​ជោគជ័យ​ក្នុង​កិច្ចការ ។

អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​មានធុរៈ​ពីរ​យ៉ាង​ដែល​ត្រូវ​ប្រតិបត្តិ​រាល់ថ្ងៃ ឬ​ហៅ​ថា​ជា​វត្តបទ​គឺ គន្ថធុរៈ​១ និង​វិបស្សនាធុរៈ​១ ។

គន្ថធុរៈ​ជា​កិច្ច​ខាង​ផ្នែក​គម្ពីរ​បាលី កិច្ចការ​រៀនសូត្រ​ខាង​បរិយត្តិ​ធម៌​គឺ​រៀន​ភាសាបាលី ការ​រៀន​វេយ្យាករណ៍​បាលី​ត្រូវការ​ទន្ទេញ​ឱ្យ​ចាំ​ចេះ​ស្ទាត់​មាត់​ត្រូវ​ប្រព្រឹត្ត​ឱ្យ​ធ្ងន់​ពោល​គឺ​ឥ​រិ​ប​ថ​ទាំង​៤​ផ្តោត​តែ​លើ​ការ​ទន្ទេញ​ឱ្យ​រត់មាត់​ជា​ការ​ចាំបាច់​ណាស់ ហើយ​បន្ទាប់​ពី​ចេះ​ចាំ​ស្ទាត់​ហើយ​ក៏​ចាប់ផ្តើម​ពិនិត្យ​ឈ្វេងយល់​ន័យ​សេចក្តី​ជ្រៅ​រាក់​តាម​ការ​គួរ ទើប​ជោគជ័យ ។

ចំណែក​វិបស្សនាធុរៈ ជា​កិច្ច​ខាង​ធ្វើ​វិបស្សនា អប់រំ​កាយ​ចិត្ត ពិចារណា​អសុភកម្មដ្ឋាន​ទាំង​១០ សង្រួម​ឥន្ទ្រិយ​ឱ្យ​បាន​ល្អ នេះ​ជា​កិច្ច​របស់​អ្នកបួស តែ​ការ​ធ្វើ​វិបស្សនា​បាន​ជោគជ័យ​ក៏​ប្រព្រឹត្ត​ព្រម​ដោយ​សប្បាយ​ទាំង​៧​ផង​ដែរ ទើប​ទទួល​បាន​ផល​ល្អ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ