ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្យា​គ្រាន់តែជាការសន្យា មិនរុះ​ចេញ​ហើយ ឱ្យ​ឡើង​ទៅ​បំពាក់ថ្មី​​បន្ថែម​ទៀត​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០​គ្រួសារ ដែល​បាន​ផ្ដិត​មេដៃ​លើ​ពាក្យ​បណ្ដឹងតវ៉ា​ទាមទារ​​ឱ្យរុះ​រើ​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​ច​ល័ត ​ហាក់​បាន​ស្ងប់ស្ងាត់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា នេះ​ ពួក​គេ​បាន​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី នៅ​ពេល​ឃើញ​កម្មករ​មួយ​ក្រុម…

ខេត្តបាត់ដំបង ​៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០​គ្រួសារ ដែល​បាន​ផ្ដិត​មេដៃ​លើ​ពាក្យ​បណ្ដឹងតវ៉ា​ទាមទារ​​ឱ្យរុះ​រើ​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​ច​ល័ត ​ហាក់​បាន​ស្ងប់ស្ងាត់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា នេះ​ ពួក​គេ​បាន​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី នៅ​ពេល​ឃើញ​កម្មករ​មួយ​ក្រុម បាន​នាំ​យក​ឧ​បករ​ណ៍ឡើង​ទៅ​បំពាក់​បន្ថែម​លើ​បង្គោល​អង់​តែ​ន​នោះ ខណៈ​កិច្ចសន្យា​រុះ​រើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​មិន​ទាន់​ត្រូវ​បាន​ម្ចាស់ផ្ទះ​នោះ​គោរព​នៅឡើយ​ ។

ទីតាំង​ដំឡើង​បង្គោល​អង់​តែ​ន​នោះ ស្ថិត​នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង ដែល​មាន​ម្ចាស់ផ្ទះឈ្មោះ ង៉ែត សា​រ៉​ន ប្រុស​អាយុ​ជាង​៦០​ឆ្នាំ ​។ អ្នក​តវ៉ា​បាន​និយាយ​ថា ម្ចាស់ផ្ទះ​នោះ​បាន​រៀបចំ​តម្លើង​បង្គោល​អង់​តែ​ន​នោះ ​តាំងពី​ឆ្នាំ​២០០៨ ហើយ​នី​ឆ្នាំ​២០១៣ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជាង​៥០​គ្រួសារ រស់នៅ​ក្នុង​មូលដ្ឋាន​ប្ដឹង​តវ៉ា​ទាមទារ​ឲ្យរុះ​រើ​ចេញ​វិញ​ ។ អ្នក​ភួ​មិ​បាន​ប្រាប់​ថា កាលនោះ​ម្ចាស់ផ្ទះ​សន្យា​ថា នឹង​រុះ​រើ​ចេញ​នៅ​ឆ្នាំ​២០១៨ តែ​រហូត​ដល់​ឆ្នាំ​២០២០​ទៅ​ហើយ ម្ចាស់ផ្ទះ​នេះ​មិន​ព្រម​រួស​រើ​តាម​កិច្ចសន្យា​ទេ​។

មិនតែប៉ុណ្ណោះ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា​ នេះ ម្ចាស់ផ្ទះ​ឈ្មោះ​ង៉ែត សា​រ៉​ន ថែម​ទាំង​បាន​យល់ព្រម​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​ដទៃ​ៗ​ទៀត យក​ឧ​បករ​ណ៍​​ទៅ​បំពាក់​បន្ថែម​នៅ​លើ​បង្គោល​នោះ​ទៀត ទើប​បង្ក​ឲ្យ​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី​ ។ គេ​មិនឃើញ​មន្ត្រី​សាលាក្រុង​បាត់ដំបង ណា​ម្នាក់​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ដើម្បី​ជួយ​សម្រប​ស​ម្រូ​ល​ក្នុង​រឿង​ក្ដីក្ដាំ​នេះ​​ភ្លាម​ៗ​ទេ បើ​ទោះជា​ពលរដ្ឋ​បាន​ព្យា​យា​ទូរស័ព្ទ​សុំ​ជំនួយ​អន្តរា​គម​ន៍​ច្រើន​លើក​ច្រើន​សារ​ក្ដី​ ។

រីឯ​ម្ចាស់ផ្ទះ​បង្គោល​អង់​តែ​ន​នោះ ក៏​មិនឃើញ​ចេញ​ក្រៅ ដើម្បី​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ដែរ ប៉ុន្តែ​គេ​ឃើញ​វត្តមាន​លោក​សំ​រិ​ទ្ធ ឆ​ន ចៅសង្កាត់​ទូល​តា​ឯក និង មន្ត្រី​នគរបាល​មូលដ្ឋាន​ម្នាក់ បាន​ចុះ​ទៅ​រារាំង​ក្រុម​កម្មករ​តម្លើង​ប្រព័ន្ធ​ទូរស័ព្ទ​។ នៅ​កន្លែង​តវ៉ា​នោះ ប្រជាពលរដ្ឋ​បាន​ទាមទារ​ឲ្យ​ក្រុម​កម្មករ​តម្លើង​ប្រព័ន្ធ​ទូរស័ព្ទ​នោះ​ត្រូវ​ផ្អាក​សកម្មភាព ហើយ​ឧ​បករណ៍​ ​ដែល​បំពាក់​រួច​ហើយ​នៅ​លើ​បង្គោល​អង់​តែ​ន ត្រូវ​ដោះ​ចេញ​វិញ​មិន​អនុញាត​ឲ្យ​ធ្វើ​បន្ថែម​ទៀត​ឡើយ​។

មូលហេតុ​ដែល​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ ប្ដឹង​ទាមទារ​មិន​ឲ្យ​តម្លើង​បង្គោល​អង់​តែ​ន​នៅ​ទីនោះ ដោយ​ពួក​គេ​យល់​ឃើញ​ថា «បង្គោល​អង់​តែ​ន​ប្រព័ន្ធ​ទូរស័ព្ទ​នោះ មាន​វិទ្យុសកម្ម​ខ្លាំង ដែល​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ»​។ ជាមួយនឹង​ការ​ស្នើ​ឲ្យ​មាន​កិច្ច​អន្តរា​គម​ន៍​ពី​អាជ្ញាធរ និងសមត្ថកិច្ចគេ​ឃើញ​លោក​សំ​រិ​ទ្ធ ឆ​ន ចៅ​សង្កាត់​ទូល​តា​ឯក និងមន្ត្រី​នគរបាល​មូលដ្ឋាន បាន​ចុះ​ទៅ​ដល់ទី​នោះ ហើយ​បាន​ប្រាប់​ឱ្យ​កម្មករ​ទាំង​ប៉ុន្មាន​នាក់​នោះ បញ្ឈប់​​សកម្មភាព ហើយ​ត្រូវ​ដោះ​ឧ​បរ​កណ៍៍ដែល​បំពាក់​រួច​ហើយ ចេញពី​បង្គោល​អង់​តែ​ន​វិញ​ផង​ដែរ ដើ​ម្បី​​រង​់​ចាំ​ដំណោះស្រាយ​បន្ត​។

​សូម​បញ្ជាក់​ថា មាន​បង្គោល​អង់​តែ​ន​ប្រព័ន្ធ​ទូរស័ព្ទ​នេះ​ ចំនួន​​២​ទីតាំង ដែល​ប្រជាពលរដ្ឋ​ជាង​៥០​គ្រូ​សារ​នៅ​ភូមិ​អូរ​តា​គាំ​១ និង នៅ​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទូល​តា​ឯកខាងលើ​នេះ ​ប្ដឹង​តវ៉ា​ឱ្យ​រួស​រើ​ចេញ​វិញ​។ ប៉ុន្តែ​បង្គោល​១​កន្លែង ​បាន​រុះ​រើ​ចេញ​អស់ហើយ នៅឡើយ​តែ​បង្គោល​អង់​តែ​ន នៅ​លើ​ផ្ទះ​របស់​ឈ្មោះ ង៉ែត សា​រ៉​ន នេះ ​តែ​ប៉ុណ្ណោះ​។ នៅ​ឆ្នាំ​២០១៣ ដែល​ពលរដ្ឋ​បាន​ប្ដឹង​ទាមទារ​ឱ្យ​រុះរើម្ចាស់ផ្ទះ​ឈ្មោះ​ង៉ែត សា​រ៉​ន នេះ​បាន​យលព្រម​រើរ​ចេញ តែ​សុំ​ពន្យារ​ដល់​ឆ្នាំ​២០១៨ ដោយសារ​ជាប់​កុងត្រា​ជាមួយ​ក្រម​ហ៊ុន​ទូរស័ព្ទ​។

ការ​សុំ​ពន្យារ​ពេលរុះ​រើ​នោះ ឈ្មោះ​ង៉ែត សា​រ៉​ន បាន​ធ្វើ​កិច្ចសន្យា​ត្រឹ​ម​ត្រូវ​នៅ​ចំពោះ​មុខ​អាជ្ញាធរ​ក្រុង​ទៀត​ផង ប៉ុន្តែ​រហូត​មក​ដល់​ខែឧសភា ២០២០ទៅ​ហើយ មិន​ត្រឹម​​តែ​មិនរុះរើ​ទេ ម្ចាស់ផ្ទះ​នេះ ​ថែម​ទាំង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ទូរ​ស័​ទ្ទដ​ទៃ​យក​ឧ​បករ​ណ៍​ឡើង​ទៅ​បំពាក់​បន្ថែម​ទៀត​ ​។

ទោះ​បីជា​យ៉ាងណា ការ​តវ៉ា​ជា​ថ្មី​ខាងលើ​នេះ​ ភ្លាម​ៗ​នោះ​គេ​ឃើញ​ក្រុម​កម្មករ​នោះ​ផ្អាកសកម្មភាព តែ​មិន​ទាន់​ទម្លាក់​ឧ​បករ​ណ៍​ពីលើ​បង្គោល​តាម​ការ​ទាមទា​របស់​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​នៅឡើយ​ទេ ដោយ​ក្រុម​កម្មករ​ទាំងនោះ​ប្រាប់​ថា រង​់ចាំ​បទបញ្ជា​ពី​ខាង​ក្រុមហ៊ុន​សិន ​៕

អត្ថបទសរសេរ ដោយ