ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញ​ក៏​ចង់​លេង​ដែរ​! មើលចុះ​រម​នី​យ​ដ្ឋា​ន​ឆ្នេរកែប​មាន​មនុស្ស​យ៉ាងច្រើន​កុះករ

3 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ ពិតជា​ស្រស់​ស្អាត​ណាស់ ទិដ្ឋភាព​ខេត្ត​កែប​នា​ថ្ងៃអាទិត្យ ទី​១៧ ខែឧសភា ឆ្នាំ​២០២០ នេះ ដែល​ជា​ថ្ងៃ​សម្រាក​ចុង​ស​ប្ដា​ហ៍ នៅ​រម​នី​យ​ដ្ឋា​ន​ឆ្នេរកែប…

ខេត្ត​កែប ៖ ពិតជា​ស្រស់​ស្អាត​ណាស់ ទិដ្ឋភាព​ខេត្ត​កែប​នា​ថ្ងៃអាទិត្យ ទី​១៧ ខែឧសភា ឆ្នាំ​២០២០ នេះ ដែល​ជា​ថ្ងៃ​សម្រាក​ចុង​ស​ប្ដា​ហ៍ នៅ​រម​នី​យ​ដ្ឋា​ន​ឆ្នេរកែប ក្រុងកែប សង្កេត​ឃើញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ យ៉ាងច្រើន​កុះករ នៅ​តែ​បន្ត​មក​សម្រាកលំហែ​កម្សាន្ត ស្រូប​ខ្យល់អាកាស​បរិសុទ្ធ និង​ទទួលទាន​គ្រឿង​សមុទ្រ​ស្រស់​ៗ ជា​លក្ខណៈ​បងប្អូន មិត្តភក្តិ ក្រុម​គ្រួសារ ប្រកបដោយ​ភាព​សប្បាយ​រីករាយ ។ នេះ​បើ​យោង​តាម​ផេ​ក រដ្ឋបាល​ខេត្ត​កែប​ចេញផ្សាយ​នា​ថ្ងៃ​ទី​១៧ ខែឧសភា​នេះ ។

សូម​បញ្ជាក់ ៖ កាល​ព្រឹក​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២០ លោក កែន ស​ត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប​បាន​បញ្ជាក់​ថា ៖ បច្ចុប្បន្ន​នេះ​រដ្ឋបាល​ខេត្ត​កែប​មាន​ម៉ាស៊ីន​ជា​ប្រចាំ​សម្រាប់​វាស់​កម្រិត​ខ្យល់ ។ នៅ​ពេល​ខ្យល់ ឬ​ទឹក​មាន​ជាតិពុល​នោះ​ម៉ាស៊ីន​នឹង​ដឹង ដោយនៅ​ខេត្ត​កែប​កម្រិត​ខ្យល់ពុល​នោះ​ទេ ។

លោក​បន្ត​ថា រដ្ឋបាល​ខេត្ត​កែប​កំពុង​ពិភាក្សា​គម្រោង​រៀបចំ​ផែនការ​ក្នុង​ការ​រៀបចំ​វិស័យ​ទេ​ចរណ៍​ខេត្ត​កែប ដោយ​តំបន់​ណា​សម្រាប់​សាធារណៈ ឆ្នេរ​ខ្សាច់​បែប​ណា​ទាក់ទាញ ហើយ​រៀបចំ​ស្ពាន​ទៅ​កោះទន្សាយ​រៀបចំ​ធ្វើ​យ៉ាងណា​ឲ្យ​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​មក​ច្រើន ។

លោក​បញ្ជាក់ថា គម្រោង​ទាំងនេះ​នឹង​ដាក់​ឆ្លង​ទៅ​កាន់​គណៈកម្មការ​អន្តរក្រសួង រួច​ហើយ​ដាក់​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​សម្រេច​ទើប​ចាប់ផ្តើម​អនុវត្ត​តែ​ម្តង ៕