ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយណាស់ បំផ្លាញឈើដុលទាំងនេះ ​ !

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ឈើដុល​ជាង​២០​កំណាត់​ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ធ្វើការ​បង្ក្រាប​បាន​ ខណៈ​ដែល​ឈ្មួញ​ដឹក​យក​មក​ទំលាក់​ទុក​ក្នុង​ព្រៃ ​។​ ការ​បង្ក្រាប​ឈើដុល​ខាងលើ​នេះ​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៥​ ឧសភា​ នៅ​ក្នុង​ព្រៃ​ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ ក្នុងភូមិ​ច្រក​ទៀក​កណ្តាល ឃុំ​ត្រពាំង​ជោ…

ខេត្តកំពង់ស្ពឺ​៖ ឈើដុល​ជាង​២០​កំណាត់​ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ធ្វើការ​បង្ក្រាប​បាន​ ខណៈ​ដែល​ឈ្មួញ​ដឹក​យក​មក​ទំលាក់​ទុក​ក្នុង​ព្រៃ ​។​ ការ​បង្ក្រាប​ឈើដុល​ខាងលើ​នេះ​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៥​ ឧសភា​ នៅ​ក្នុង​ព្រៃ​ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ ក្នុងភូមិ​ច្រក​ទៀក​កណ្តាល ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​ជំនាញ​និយាយ​អោយ​ដឹង​ថា ​នៅ​មុន​ពេល​បង្ក្រាប​ឈើដុល​ខាងលើ​នេះ គឺ​មាន​សេចក្តីរាយការណ៍​ពី​បណ្តាញ​ថា​ មាន​គោ​យន្ត​ដឹកឈើ​របស់​ឈ្មួញ ​ដឹក​យក​មក​លាក់​ទុក​នៅ​ក្រោយ​ផ្ទះ​ប្រជា​ពលរដ្ឋ​ក្នុង​ព្រៃ​មួយ​កន្លែង ពេល​កម្លាំង​ជំនាញ​ចុះ​ទៅ​ដល់ ណាមួយ​មេឃ​ធ្លាក់​ភ្លៀង​ផង​នោះ ក្រុម​ម្ចាស់​គោ​យន្ត​ បាន​កាត់​ខ្សែ​​ទំលាក់​ចោល​ រួច​បើក​គោ​យន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ហើយបន្សល់​ទុក​តែ​ឈើដុល​ជាង​២០​កំណាត់​ ។​

ក្រុម​មន្ត្រី​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ បាន​ចុះ​ទៅ​ដល់​កន្លែង​ដែល​ឈ្មួញ​ទំលាក់​ឈើ​នោះ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក ហ៊ុ​ល ម៉ា​រ៉ា អនុប្រធាន​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ និង​មានការ​ឯកភាព​ពី​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ផង​ដែរ ។ ​ការ​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​មិន​គិត​ពី​ការ​នឿយហត់ ទាំង​ថ្ងៃ ទាំង​ហាលថ្ងៃ ភ្លៀង​ខ្យល់ ធ្វើ​យ៉ាងណា​ដើម្បី​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ ពិសេស​ក្រុម​ឈ្មួញ​កាប់​បំផ្លាញ​ព្រៃឈើ​នោះ ​។

តាម​ការ​បង្ហើប​អោយ​ដឹង​ថា ​ឈើដុល​​ដែល​បង្ក្រាប​បាន​នេះ​ គឺ​ឈ្មួញ​កាប់​ចេញពី​តំបន់​អភិរក្ស​ជួរ​ភ្នំ​ក្រ​វ៉ា​ញ​និង​ដែនជម្រកសត្វព្រៃ​ភ្នំ​រ៉ា​ល់​ខេត្តពោធិ៍សាត់ ។​ ហើយដោយ​យប់​ទៅ​ហើយ​នោះ​មន្ត្រី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​បាន​ដេក​យាម​នៅ​កន្លែង​ឈើដុល​នោះ​។​ នៅពេល​ព្រឹក ត្រូវ​ដឹក​ទៅ​រក្សា​ទុក​នៅ​ទីស្នាក់ការ​ដែន​ជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​រង់ចាំ​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ។

អត្ថបទសរសេរ ដោយ