ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តារា​កំប្លែង នាង​ខ្មឹ​ប ត្រូវ​សមត្ថ​កិច្ច​​ចាប់ខ្លួន​ក្បែរ​បារ​ចតុមុខ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អតីត​តារា​កំប្លែង​ជើង​ចាស់​ម្នាក់​ឈ្មោះ​រស់ សុធា​រី ហៅ ខ្មឹ​ប ដែល​មានឈ្មោះ​ល្បី​គួរសម​ម្នាក់ និង​បាត់​មុខ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​​នោះ រួម​ទាំង​មនុស្ស​ប្រុស​-​ស្រី​ចំនួន​៦​នាក់​ដែល​សរុប​ទាំងអស់​៧​នាក់…

រាជធានី​ភ្នំពេញ ៖ បើ​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អតីត​តារា​កំប្លែង​ជើង​ចាស់​ម្នាក់​ឈ្មោះ​រស់ សុធា​រី ហៅ ខ្មឹ​ប ដែល​មានឈ្មោះ​ល្បី​គួរសម​ម្នាក់ និង​បាត់​មុខ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​​នោះ រួម​ទាំង​មនុស្ស​ប្រុស​-​ស្រី​ចំនួន​៦​នាក់​ដែល​សរុប​ទាំងអស់​៧​នាក់ ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការ​នគរបាល​ខណ្ឌដូនពេញ ចាប់​ឃាត់ខ្លួន ព្រមទាំង​ដកហូត​ថ្នាំ​ញៀន​ចំនួន​១៥​កញ្ចប់ និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ក្បែរ​បារ​តុ​មុខ ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​១៦ សង្កាត់​ស្រះ​ចក​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៧​នាក់ ក្នុង​នោះ​ស្រី​៣​នាក់​ខាងលើ​នេះ​មាន ១-​ឈ្មោះ ឈួ​ន សំណាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ទីតាំង​ខាងលើ (​ជួញដូរ​) ២-​ឈ្មោះ ឈួ​ន រ៉ា​ទី ភេទ​ស្រី អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​ទីតាំង​ខាងលើ មុខរបរ​មិន​ពិតប្រាកដ (​ប្រើប្រាស់​)

៣-​ឈ្មោះ វ​ណ្ណា វ​ណ្ណី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​និង​មុខរបរ​មិន​ពិតប្រាកដ (​ប្រើប្រាស់​) ៤-​ឈ្មោះ រ៉េ​ន សុធា​រី (​ហៅ ខ្មឹ​ប​) ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ស្នាក់​នៅ​និង​មុខរបរ​មិន​ពិតប្រាកដ (​ប្រើប្រាស់​) ៥-​ឈ្មោះ ប្រាក់ បញ្ញា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​និង​មុខរបរ​មិន​ពិតប្រាកដ (​ប្រើប្រាស់​)

៦-​ឈ្មោះ មុត បញ្ញា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​និង​មុខរបរ​មិន​ពិត​ប្រា​ដក (​ប្រើប្រាស់​) និង​៧-​ឈ្មោះ ម៉ៅ ម៉ា​ប់ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​និង​មុខរបរ​មិន​ពិតប្រាកដ (​ប្រើប្រាស់​)​។

សមត្ថកិច្ច​បន្ត​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ខាងលើ​នេះ​ដែរ កម្លាំង​មាន​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១៥​កញ្ចប់​តូច​, ថង់​ប្លា​ស្ទិ​ច​សំរាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​គ្រឿងញៀន​នេះ គឺ​ក្នុង​ចំណោម​ក្រោយ​ក្រុម​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ប្រុស​ស្រី​ទាំង​៧​នាក់​នោះ ក៏​មាន​ស្ត្រី​ជា​អតីត​អ្នក​កំប្លែង​ម្នាក់​ឈ្មោះ រ៉េ​ន សុធា​រី ហៅ​នាង​ខ្មឹ​ប ជា​អ្នក​ប្រើប្រាស់​ផង​ដែរ​។

ក្រោយ​ពី​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ខាងលើ​នេះ ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​ប្រុស ស្រី​ទាំង​៧​នាក់ និង​ថ្នាំ​ញៀន​ចំនួន​១៥​កញ្ចប់​តូច រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ក៏​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ អនុវត្ត​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ