ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម៌​នាំ​ឱ្យ​សង្គម​សង្ឃ​មានការ​សាមគ្គី​គ្នា​រឹង​មាំ

3 ឆ្នាំ មុន

ឱវាទទាំង​១០​ជា​គ្រឹះ​ដ៏​រឹង​មាំ​ក្នុង​ការ​បង្រួបបង្រួម មូល​មិត្ត​ សាមគ្គី​គ្នា និង​ដើម្បី​ជ្រោង​សាសនា​ឱ្យ​រឹតតែ​រុងរឿង ។ ១-​អ្នកបួស​គួរ​មាន​ឆន្ទៈ​ប្រកបដោយ​ស្មារតី និង​បញ្ញា​ដ៏​ឧត្តម ពិចារណា​រក​ផ្លូវ​ប្រតិបត្តិ​ដ៏​ប្រសើរ ។ ២-​ព្រះសង្ឃ​ជា​អ្នកមាន​បញ្ញា…

ឱវាទទាំង​១០​ជា​គ្រឹះ​ដ៏​រឹង​មាំ​ក្នុង​ការ​បង្រួបបង្រួម មូល​មិត្ត​ សាមគ្គី​គ្នា និង​ដើម្បី​ជ្រោង​សាសនា​ឱ្យ​រឹតតែ​រុងរឿង ។

១-​អ្នកបួស​គួរ​មាន​ឆន្ទៈ​ប្រកបដោយ​ស្មារតី និង​បញ្ញា​ដ៏​ឧត្តម ពិចារណា​រក​ផ្លូវ​ប្រតិបត្តិ​ដ៏​ប្រសើរ ។

២-​ព្រះសង្ឃ​ជា​អ្នកមាន​បញ្ញា ប្រកបដោយ​ប្រាជ្ញា​ជា​គ្រឿង​ដឹង​នូវ​ការ​កើត និង​ការ​រលត់​ទៅ​នៃ ខន្ធ ហើយ​ប្រព្រឹត្ត​ក្នុង​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​ទុក្ខ ។

៣-​ភិក្ខុ​ជា​អ្នក​ប្រកបដោយ​ធម៌​ជា​អ្នក​អត់ធន់ និង​ទទួលយក​នូវ​ពាក្យ​ប្រៀនប្រដៅ​ដោយ​ផ្ចិតផ្ចង់ ។

៤-​អំពើ​ណា​ដែល​ភិក្ខុ​ជា​អ្នក​ឈ្លាស​ពិចារណា​ដោយ​ឧបាយ​ហើយ អំពើ​នោះ គួរ​បុគ្គល​ប្រព្រឹត្ត​តាម​ដោយ​ប្រពៃ​ចុះ ។

៥-​ភិក្ខុ​ណា​ជា​អ្នកមាន​សីល​សង្រួម​ហើយ​ក្នុង​បាតិមោក្ខ និង​ជា​អ្នក​ឃើញ​ភ័យ​ក្នុង​ទោស ភិក្ខុ​នោះ​ឈ្មោះ​ថា​ជា​អ្នក​រស់នៅ​ដោយ​ភាព​បរិសុទ្ធ ។

៦-​ភិក្ខុ​ជា​ពហុស្សូត​ណា​ទ្រទ្រង់​នូវ​ពុទ្ធវចនៈ ដែល​ខ្លួន​បាន​ស្តាប់​ហើយ ភិក្ខុ​នោះ​រមែង​ចេះ​ចាំ​ច្រើន ចាក់​ធ្លុះ​ល្អ​ដោយ​សម្មាទិដ្ឋិ ។

៧-​ព្រះសង្ឃ​ជា​អ្នក​ប្រាថ្នា​ធម៌ ពេញចិត្ត​នឹង​ការ​និយាយ​ធម៌​រមែង​មាន​សេចក្តី​រីករាយ​ដ៏​លើសលុប ។

៨-​អ្នកបួស​ដែល​មាន​មិត្ត​ល្អ រមែង​ជា​អ្នក​ពត់​ខ្លួន​តាម​មិត្តសម្លាញ់​ល្អ​នោះ ។

៩-​ភិក្ខុ​ជា​អ្នក​ព្យាយាម​លះ​នូវ​អំពើ​ជា​អកុសលធម៌ រមែង​ជា​អ្នក​ឆ្លៀវឆ្លាស​ក្នុង​កិច្ច​ទាំងពួង ។

១០-​ភិក្ខុ​ជា​អ្នក​សន្តោស​ក្នុង​បច្ច័យ​៤​តាម​មាន តាម​បាន រមែង​ជា​អ្នក​បរិបូណ៌​ដោយ​សីល​បរិសុទ្ធ ។

ធម៌​ទាំង​១០​ប្រការ​នេះ​ជា​ពុទ្ធឱវាទ​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តី​ព្រមព្រៀង​គ្នា ដើម្បី​មូល​មិត្ត​គ្នា ភិក្ខុ​ដែល​ប្រព្រឹត្ត​ត្រឹមត្រូវ​ហើយនឹង​ជា​អ្នក​បរិបូណ៌​ដោយ​ធម៌​វិន័យ​រួច​ចាក​ទុក្ខ​ទាំងពួង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ