ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះ​បិទ​ការដ្ឋាន​ជីកយកអាចម៌ដី​អត់ច្បាប់​មួយ​កន្លែង​ក្នុងស្រុកសូទ្រនិគម​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖​ នា​វេលា​ម៉ោង​២រសៀលថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​សហការ​ជាមួយ​ក្រុមការងារ​ចម្រុះ​ចុះ​បិទ​ការដ្ឋាន​ជីក​យក​អាច​ម៌​ដី​​លក់​​​មួយ​​កន្លែង គ្មាន​លិខិតអនុញ្ញាត ស្ថិត​នៅ​ភូមិសាស្ត្រ​ភូមិ​ត្រាវ​កៀត ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម…

ខេត្តសៀមរាប ៖​ នា​វេលា​ម៉ោង​២រសៀលថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​សហការ​ជាមួយ​ក្រុមការងារ​ចម្រុះ​ចុះ​បិទ​ការដ្ឋាន​ជីក​យក​អាច​ម៌​ដី​​លក់​​​មួយ​​កន្លែង គ្មាន​លិខិតអនុញ្ញាត ស្ថិត​នៅ​ភូមិសាស្ត្រ​ភូមិ​ត្រាវ​កៀត ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

បើ​តាម​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ប្រាប់​ថា ក្នុង​ប្រតិបត្តិការ​​ខាងលើនេះ កម្លាំង​នគរបាល​ជំនាញ​បាន​ធ្វើ​កំណត់​ហេតុ​បិទ​ទីតាំង​អាជីវកម្ម​កាយ​យក​អាច​ម៌​ដី​លក់​មួយកន្លែង​នោះ​ជា​បណ្តោះអាសន្ន ព្រមទាំង​ធ្វើការ​ផាកពិន័យ​អន្តរការណ៍ យោង​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ការ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ តាម មាត្រា​៣៥​ថ្មី និង​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​ការ​ជីក​អាច​ម៌​ដី គ្មាន​លិខិតអនុញ្ញាត​បន្ត​ទៀត​។

ក្រោយ​បាន​ធ្វើ​ឯកសារ​បិទ​ទីតាំង​ខាងលើ​នោះ​រួចមក​ កម្លាំង​​សមត្ថកិច្ច​បាន​ដកហូត​គ្រឿងចក្រ​ចំនួន៣ គ្រឿង រួម​មាន អេ​ស្ការ​វ៉ា​ទ័​រ​ចំនួន១​គ្រឿង​, ​ឡាន​ដឹក​ដី​ចំនួន១​គ្រឿង​, គោ​យន្ដ​ដឹក​ដី​ចំនួន១​គ្រឿង​។

ក្នុង​ករណី​ខាងលើ​នេះ​ដែរ ​ម្ចាស់​ការដ្ឋាន​មាន​បំណង​ប្រកប​អាជីវកម្ម​ជីក​អាច​ម៌​ដី​លក់ ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​លិខិត​អនុញ្ញាត​ទៅ​រដ្ឋបាល​សាលា​ខេត្ត ឬ​ក្រសួង​រ៉ែ និង​ថាមពល​ជា​មុន​សិន ទើប​អាច​ប្រកបអាជីវកម្ម​​បាន​។ ចំពោះ​គ្រឿងចក្រ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ប្រគល់​ឱ្យ​កម្លាំង​ជំនាញ ដើម្បី​អនុវត្ត​បន្ត ។ បន្ទាប់​មក​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ឱ្យ​ម្ចាស់​ការដ្ឋាន​ទទួល​យក​ទៅ​រក្សា​ទុក​បណ្តោះ​អាសន្ន​វិញ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ