ស្រាបៀរ កម្ពុជា ផ្តល់ជូនម៉ូតូ Zoomer X និងចិញ្ចៀនពេជ្រដល់គូស្វាមីភរិយារួចរាល់ហើយ !


ស្រាបៀរ កម្ពុជា កាលពីរាត្រីថ្ងៃទី ១៦ ខែឧសភានេះ បានប្រគល់រង្វាន់ម៉ូតូ Zoomer X និងចិញ្ចៀនពេជ្រដល់គូស្វាមីភរិយាចំនួន ១០គូ ដែលអញ្ជើញមកជាតំណាងដល់គូស្វាមីភរិយា១០០គូផ្សេងទៀត ដែលបានឈ្នះរង្វាន់ពីកញ្ចប់អាពាពិពាហ៍ស្រាបៀរ កម្ពុជា រដូវកាល ២០១៩-២០២០ ។

លោក ផន រដ្ឋា និង ភរិយា លី ណារ៉ា ដែលជាគូមានសំណាងត្រូវរង្វាន់ម៉ូតូ Zoomer X បានបង្ហាញនូវក្តីរីករាយយ៉ាងដូច្នេះថា ៖ «ពួកខ្ញុំសឹងមិនចង់ជឿសោះថា អាចមានសំណាងបានទទួលរង្វាន់បែបនេះ ។ កន្លងមកធ្លាប់តែឃើញគូគេមុនៗគេមានសំណាង ។ ម៉ូតូនេះពិតជាចំណងដៃដ៏ពិសេសសម្រាប់ជីវិតគ្រួសាររបស់ខ្ញុំមែន» ។

គួរបញ្ជាក់ថា ការផ្តល់ជូនរង្វាន់នេះប្រព្រឹត្តទៅនៅក្នុងកម្មវិធីប្រគំតន្រ្តី Cambodia Brew The Beat ជូនដល់អ្នកឈ្នះដែលក្រុមហ៊ុនសម្រេចជ្រើសយកត្រឹម ១០គូប៉ុណ្ណោះ ដើម្បីឡើងមកទទួលរង្វាន់ផ្ទាល់ក្នុងគោលបំណងចៀសវាងការជួបជុំគ្នាច្រើន ៕ អត្ថបទសហការ

ពាណិជ្ជកម្ម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ