ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុរេន​កំពត​មាន​ទីផ្សារ​ខ្ពស់​ឆ្នាំ​នេះ​​ប៉ុន្តែ​មាន​អ្នក​ក្លែង​យក​ទុរេន​ពី​តំបន់​ផ្សេង​មក​បន្លំ

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ផលិតផល​ទុរេន​កំពត​កំពុង​ត្រូវ​បាន​ពលរដ្ឋ​កម្ពុជា​ទទួលស្គាល់​ថា​ជា​ផលិត​មួយ​មាន​រសជាតិ​ឆ្ងាញ់​និង​ក្លិន​ប្លែក​ពី​ទុរេន​ដាំ​នៅ​តំបន់​ផ្សេង ក៏​ប៉ុន្តែ​ទុរេន​នេះ​ត្រូវ​បាន​ឈ្មួញ​មួយ​ក្ដាប់​តូច​កំពុង​រកស៊ី​អាក្រក់ និង​បន្លំ​ដោយ​យក​ទុរេន​ពី​តំបន់​ផ្សេង​មក​បន្លំ​ជា​ទុរេន​កំពត​និង​លក់​ក្នុង​តម្លៃ​មួយ​ថ្លៃ​ខ្ពស់​ផង​ដែរ ។ នេះ​បើ​តាម​អ្នកចំការ​នៅ​ក្នុង​ខេត្តកំពត​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព ។​ លោក​នួន មឿ​ន…

​រាជធានី​ភ្នំពេញ ៖ ផលិតផល​ទុរេន​កំពត​កំពុង​ត្រូវ​បាន​ពលរដ្ឋ​កម្ពុជា​ទទួលស្គាល់​ថា​ជា​ផលិត​មួយ​មាន​រសជាតិ​ឆ្ងាញ់​និង​ក្លិន​ប្លែក​ពី​ទុរេន​ដាំ​នៅ​តំបន់​ផ្សេង ក៏​ប៉ុន្តែ​ទុរេន​នេះ​ត្រូវ​បាន​ឈ្មួញ​មួយ​ក្ដាប់​តូច​កំពុង​រកស៊ី​អាក្រក់ និង​បន្លំ​ដោយ​យក​ទុរេន​ពី​តំបន់​ផ្សេង​មក​បន្លំ​ជា​ទុរេន​កំពត​និង​លក់​ក្នុង​តម្លៃ​មួយ​ថ្លៃ​ខ្ពស់​ផង​ដែរ ។ នេះ​បើ​តាម​អ្នកចំការ​នៅ​ក្នុង​ខេត្តកំពត​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព ។

លោក​នួន មឿ​ន ម្ចាស់​ចំការ​ក្នុង​ខេត្តកំពត​មួយ​រូប​បាន​និយាយ​ថា «​វា​ពិតជា​មានការ​ក្លែងបន្លំ​ម៉ាក​ទុរេន​កំពត សម្រាប់​លក់​លើ​ទីផ្សារ​ពិតប្រាកដ​មែន ជា​ពិសេស​នោះ​គឺ​ឈ្មួញកណ្ដាល​ក្នុង​តំបន់​នោះ មិន​បាន​ទិញ​ទុរេន​ពី​ម្ចាស់​ចំការ​នោះ​ទេ តែ​បែរជា​យក​ទុរេន​ពី​តំបន់​ផ្សេង ដូច​ជា​ពី​កោះកុង និង​ពី​ប្រទេស​ថៃ ជាដើម រួច​ហើយ​ដឹក​ចូល​ក្នុង​ឃ្លាំង​គេ ដែល​មាន​ទីតាំង​ក្នុង​ខេត្តកំពត​ដែរ រួច​ក៏​បញ្ចេញ​ទៅ​លក់​នៅ​តាម​គោលដៅ​នានា​ក្នុង​ប្រទេស ដោយ​និយាយ​ភូត​កុហក​ថា​ជា​ទុរេន​កំពត​» ។

លោក​បាន​បន្ត​ថា ទុរេន​កំពត​ខែ​នេះ មាន​តែ​ពូជ​ឪ​ខាក់​ទេ ចំណែក​ម៉ា​ន់​ថង គឺ​មាន​តិច​បំផុត​ដោយសារ​តែ​វា​ជា​ពូជ​ដែល​ពិបាក​ថែទាំ តែ​ពូជ​ឪ​ខាក់​ដែល​ដាំ​នៅ​កំពត​គឺ​មាន​រស់ជាតិ​ឆ្ងាញ់ និង​ឈ្ងុយ​លើស​ទុរេន​ដាំ​នៅ​តំបន់​ផ្សេង​ៗ​តែ​អ្វី​ដែល​ឧបសគ្គ​នោះ គឺ​ការ​បន្លំ​ម៉ាក​ទុរេន​ផ្សេង​ថា​ជា​របស់​កំពត ។

ម្ចាស់​ចំការ​ទុរេន​កំពត​រូប​នេះ​បាន​បន្ត​ថា « អ្នកខ្លះ​ដោយ​គិត​ថា​ចង់បាន​ទុរេន​កំពត​ញ៉ាំ​នោះ ក៏​ទៅ​ទិញ​ដល់​ទឹកដី​កំពត ឬ​មុខ​ចំការ​តែ​ម្ដង តែ​វា​ក៏​មិន​ប្រាកដ​ថា​ទុរេន​កំពត​១០០​ភាគរយ​ដែរ » ។ លោក​បាន​បន្ថែម​ថា ចង់បាន​ទុរេន​កំពត​ទទួលទាន​នោះ គឺ​មាន​តែ​ស្គាល់​ម្ចាស់​ចំការ​ហើយ​ទិញ​ពី​ម្ចាស់​ចំការ​ផ្ទាល់ ឬ អ្នក​ដែល​រកស៊ី​មិន​កេង​បន្លំ តែ​យ៉ាងណា​អ្នក​រកស៊ី​បច្ចុប្បន្ន​នេះ ពិបាក​ទុកចិត្ត​ណាស់ ព្រោះ​ឈ្មួញ​ខ្លះ ទិញ​ហើយ​យក​លុយ​ក៏​ទៅ​បាត់ មិនដឹង​ទៅ​រក​នៅ​ណា​ទេ តែ​សម្រាប់​អ្នក​ដែល​រកស៊ី​ត្រឹមត្រូវ​គេ​ចង់​ទុក​កេរ្តិ៍ឈ្មោះ​រកស៊ី​ថ្ងៃក្រោយ គេ​អាច​នឹង​លក់​ទុរេន​កំពត​ពិត​ៗ ។

ចំណែក​អ្នកស្រី​ណា​សាង ម្ចាស់​ចំការ​មួយ​រូប​ក៏​បាន​និយាយ​ថា សព្វ​ថ្ងៃនេះ អ្នកស្រី​មិន​លក់​ទុរេន​អោយ​ឈ្មួញកណ្ដាល​នៅ​ក្នុង​ខេត្តកំពត​ទេ គឺ​អ្នកស្រី​បាន​បញ្ជូន​ទៅ​អោយ​អតិថិជន​នៅ​ភ្នំពេញ និង​នៅ បណ្ដា​ខេត្ត​វិញ ។ អ្នកស្រី​ក៏​មានការ​ធានា​អះអាង​១០០​ភាគរយ​ថា​បើសិនជា​អតិថិជន​ដែល​យក​ទុរេន​នោះ​ទៅ​បរិភោគ​ហើយ​វា​មិនមែន​ជា​ទុរេន​កំពត​គឺ​ប្តូរ​ជូន ។ មួយវិញទៀត បើ​មានការ​ខូចខាត​ស្អុយ​ឬ​មិន​មាន​សាច់​ក៏​ត្រូវ​ប្តូរ​ជូន​ដែរ ។ ការ​រកស៊ី​ត្រូវ​មាន​ភាព​ស្មោះត្រង់​ទើប​អាច​រកស៊ី​បាន​យូរអង្វែង ។

អ្នកស្រី​បាន​បន្ត​ថា ឈ្មួញកណ្ដាល​ខ្លះ នៅ​ក្នុង​ខេត្ត នៅ​ពេល​ខែ​ទុរេន​កំពត​ទុំ ពួក​គេ បាន​មក​ម៉ៅ​ទាំង​ចំការ​របស់​កសិករ ដើម្បី​កាត់​លក់​បន្ត​ទៅ​អ្នក​លក់រាយ​របស់​ខ្លួន តែ​ឈ្មួញ​ខ្លះ គេ​រកស៊ី​ត្រឹមត្រូវ គឺ​លក់​តែ​ទុរេន​កំពត​សុទ្ធ​ដែល​កាត់​ពី​ចំការ ហើយ​ទុំ​ត្រឹមត្រូវ តែ​ឈ្មួញ​ខ្លះ​ទៀត ខិលខូច ទៅ​ទិញ​ទុរេន​ពី​តំបន់​ណា​ផ្សេង​មក​ដាក់​ចូល​ក្នុង​ទុរេន​កំពត​ដែរ ដើម្បី​អោយ​មាន​ទីផ្សារ​ដូច​ទុរេន​កំពត​ដែរ ។ តែ​សម្រាប់​អ្នក​ដែល​ចេះ​បរិភោគ​ទុរេន គេ​ពិតជា​ដឹង​ថា​មួយ​ណា​ជា​ទុរេន​កំពត មួយ​ណា​ជា​ទុរេន​មិនមែន​ពី​កំពត ។​អ្នកស្រី​បាន​បញ្ជាក់​ថា « ឈ្មួញ​ខ្លះ​ទៀត ខំ​កាត់​ទុរេន​ទាំង​ដែល​មិន​ទុំ ឬ​មិន​ទាន់​ដល់​អាយុ​ត្រូវ​កាត់ ដើម្បី​លក់​ចេញ​ទៅ​អ្នក​លក់រាយ ធ្វើ​អោយ​ទុរេន​នោះ បាត់​រសជាតិ ព្រោះ​ទុរេន​មិន​ទាន់​ដល់​អាយុ គឺ​រាង​ខ្ចី​មិនសូវ​មាន​រសជាតិ​ដូច​ទុរេន​ដែល​ដែល​ទុំ​ពេញ​អាយុ​នោះ​ទេ » ។

ពាក់ព័ន្ធ​នឹង​តម្លៃ​ទុរេន​វិញ ឆ្នាំ​នេះ​តម្លៃ​លក់រាយ​គឺ ២៨០០០ រៀល​ក្នុង​មួយ​គី​ឡួ​ក្រាម​ខណៈ​ឆ្នាំ​មុន​គឺ​ត្រឹម ២៥០០០ រៀល​។ ចំណែក​តម្លៃ​បោះ​ដុំ​ឆ្នាំ​២០២០ គឺ​ពី​រង្វង់ ២៣០០០ ទៅ ២៥០០០ រៀល​ក្នុង​មួយ​គីឡូក្រាម ដែល​ឆ្នាំ​២០១៩ គឺ​ត្រឹមតែ ២០០០០ រៀល​តែ​ប៉ុណ្ណោះ​។

​គួរ​បញ្ជាក់​ថា ក្រសួងពាណិជ្ជកម្ម​នៃ​ព្រះ​រា​ណា​ចក្រ​កម្ពុជា ក៏​បាន​ប្រគល់​វិញ្ញាបនបត្រ​ដល់​ទុរេន​កំពត​ជា​ផលិត​សំគាល់​ភូមិសាស្ត្រ​ក្នុង​ប្រទេស​កម្ពុ​ជាមួយ​ដែរ ហើយ​ក៏​មាន​ក្រូចថ្លុង​កោះ​ទ្រង់ ព្រមទាំង​ផលិតផល​ជា​ច្រើន​ទៀត ដើម្បី​ជំរុញ​ការ​ទិញ​ផលិតផល​ខ្មែរ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​គោលដៅ​លើក​ស្ទួយ​ផលិតផល​ក្នុងស្រុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ