ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​បំផ្លាញ​លំនៅ​ឋាន​ពលរដ្ឋ​ជាច្រើន​នៅ​២​ខេត្ត​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លំនៅ​ឋាន​២​ខ្នង​បាន​រង​ការ​ខូ​ត​ខាត ខណៈ​មាន​ភ្លៀង​លាយឡំ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ កាលពី​វេលា​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២០ នៅ​ភូមិ​ត្រាច​ពក និង​ភូមិ​ត្រពាំង​ត្រុំ ឃុំ​ពពេល…

ខេត្តសៀមរាប ៖ លំនៅ​ឋាន​២​ខ្នង​បាន​រង​ការ​ខូ​ត​ខាត ខណៈ​មាន​ភ្លៀង​លាយឡំ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ កាលពី​វេលា​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២០ នៅ​ភូមិ​ត្រាច​ពក និង​ភូមិ​ត្រពាំង​ត្រុំ ឃុំ​ពពេល ស្រុក​សូទ្រនិគម តែ​ពុំ​បណ្តាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ។

មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​ថា ខ្យល់​កន្ត្រាក់​នេះ​បណ្ដា​ឱ្យ​រលំ​ផ្ទះក្បឿង​១​ខ្នង ទំហំ​៦​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ ជា​របស់​ឈ្មោះ ឡាំ លាង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ត្រាច​ពក ឃុំ​ពពេល និង​របើក​សំយាបផ្ទះ​ស័ង្កសី​១​ខ្នង ទំហំ៤​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ ជា​របស់​ឈ្មោះ សោមអោម ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ត្រុំ ឃុំ​ពពេល ។

ក្នុង​បាតុភូត​ធម្មជាតិ​នេះ​ដែរ ខ្យល់​កន្ត្រាក់​បានបំផ្លាញ​លំនៅ​ឋាន​ជាង​២០​ខ្នង និង​រន្ទះបាញ់​ផ្ទះ​១​ខ្នង ក្នុង​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​១៣​និង​១៤ ខែឧសភា ២០២០ នៅ​ខេត្តបន្ទាយមានជ័យ ។
នៅ​ថ្ងៃ​ទី​១៣ ខែឧសភា មាន​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​ប៉ះពាល់​លំនៅ​ឋាន​ចំនួន​៨​ខ្នង ក្នុង​នោះ​នៅ​ស្រុក​មង្គលបុរី​ខូចខាត​៥​ខ្នង នៅ​ក្រុង​សិរី​សោភ័ណ​២​ខ្នង និង​រន្ទះ
បាញ់​១​ខ្នង​ចំ​ហោជាង នៅ​ស្រុក​អូរ​ជ្រៅ ។

នា​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១៤ ខែឧសភា មានភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បំផ្លាញ​លំនៅ
ឋាន​អស់​ចំនួន​១៤​ខ្នង ក្នុង​នោះ​នៅ​ស្រុក​មង្គលបុរី១១​ខ្នង និង​រោង​ម៉ាស៊ីន​១​ខ្នង និង​នៅ​ស្រុក​ព្រះនេត្រព្រះ​ចំនួន​៣​ខ្នង ។

ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ផ្ទះសម្បែង​ឲ្យ​ខូចខាត​ដោយ​ប៉ើង​ដំបូល និង​ខូច​ស័ង្កសី​និង​បាក់ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ។ ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ត្រូវបាន​កងកម្លាំង​ទាំង​បី​ស្ថាប័ន មាន​យោធា​តំបន់ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត ចុះ​ជួយ​អន្តរាគមន៍​ជួសជុល​លំនៅ​ឋាន​ដែល​ខូចខាត​ឡើង​វិញ ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ