ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​ទាំង​៥​ត្រូវ​បញ្ចប់​គ្រោះ​ស៊យ​នៅ​ត្រឹម​ថ្ងៃ​ចន្ទ​នេះ​ហើយ​មាន​តែ​លាភ​ហេង

3 ឆ្នាំ មុន

ដំណើរ​ជីវិត​របស់​មនុស្ស​យើង​មិន​ឋិតថេរ​ទេ មាន​ឡើង​មាន​ចុះ​ជា​រឿង​ធម្មតា យោង​តាម​ការ​ទស្សន៍​ទាយ របស់​ហោរាសាស្ត្រ​ចិន​សែ​ដែល​ល្បី​ឆុត​បំផុត​បាន​ចេញផ្សាយ​មុន​នេះ​បន្តិច​ថា បញ្ហា ស៊យ​ៗ​និង​រឿង​មិនល្អ​ទាំង​ប៉ុន្មាន​ត្រូវ​រលាយ​សាបសូន្យ​អស់​នៅ​ត្រឹម​ថ្ងៃ​ចន្ទ ទី​១៨ ដើម​ស​ប្តា​ហ៍​នេះ ជា​ថ្ងៃជ័យ​258​ប្រជុំ​លាភ​សិរី ខែឧសភា​នេះ​ហើយ…

ដំណើរ​ជីវិត​របស់​មនុស្ស​យើង​មិន​ឋិតថេរ​ទេ មាន​ឡើង​មាន​ចុះ​ជា​រឿង​ធម្មតា យោង​តាម​ការ​ទស្សន៍​ទាយ របស់​ហោរាសាស្ត្រ​ចិន​សែ​ដែល​ល្បី​ឆុត​បំផុត​បាន​ចេញផ្សាយ​មុន​នេះ​បន្តិច​ថា បញ្ហា ស៊យ​ៗ​និង​រឿង​មិនល្អ​ទាំង​ប៉ុន្មាន​ត្រូវ​រលាយ​សាបសូន្យ​អស់​នៅ​ត្រឹម​ថ្ងៃ​ចន្ទ ទី​១៨ ដើម​ស​ប្តា​ហ៍​នេះ ជា​ថ្ងៃជ័យ​258​ប្រជុំ​លាភ​សិរី ខែឧសភា​នេះ​ហើយ តែ​តម្រូវ​ឲ្យ​ម្ចាស់​ឆ្នាំ​ទាំង​៥ មមែ ឆ្លូវ ខាល រោង កុរ បួងសួង​167​សូម​ឲ្យ​ជួប​តែ​លាភ​ធំ សំណាងល្អ និង​មាន​លុយ​ចូល​ហូរហៀរ ។

ឆ្នាំមមែ ពពែ​មាស​មានសំណាង លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត​មាន​ហុងស៊ុយ​ល្អ​ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចា​យ​និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ ។ តាម​ជើង​លេខ​បាន​កំណត់​ថា​អ្នក​កើត​ឆ្នាំ​នេះ​​នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហៀរ​ដៃ និង​ជា​អ្នក​ជោគជ័យ​គ្រប់​ការងារ​ទាំងឡាយ ។

ឆ្នាំឆ្លូវ ឧសភរាជ​នាំ​សំណាង នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ លោក​អ្នក​សម្បូរ​លុយ​ចាយ​ហូរហៀរ មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង លាភ​ធំ​ចូល​មក​ជុំ​ទិស ។ អ្នក​កើត ឆ្នាំ​នេះ​ជា​មនុស្ស​ទៀងត្រង់​មាន​បញ្ញា​ច្រើន​មានទ្រព្យ​មហាសាល​ពេញ​មួយ​ជីវិត ។ ពណ៌​នាំ​លាភ​ទឹកក្រូច ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ល្អូកល្អិន​និង​ការ យល់ចិត្ត​គ្នា​ប្រសើរ​ណាស់ ។

ឆ្នាំខាល ស្តេចខ្លា មាន​ង៉ូ​វ​ហេង​ខ្លាំង មាន​លាភ​ចូល​មក​ជុំ​ទិស​នៅ​ថ្ងៃ​ចន្ទ​នេះ ពណ៌​នៃ​លាភ​បៃតង ទទួល​បាន​សម្បត្តិ​មហាសេដ្ឋី គុណ​បារមី​ព្រះ​អង្គ​មាស​កំពូលភ្នំ​ទ្រព្យ នាំ​លាភ​ធំ លុយ​ធំ មានទ្រព្យ​ចូល​មក​ហូរហៀរ រួម​នឹង​ឡើងបុណ្យស័ក្តិ​ខ្ពង់ខ្ពស់ ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជួប​តែ​សុខដុម​គ្រប់​វេលា ។

ឆ្នាំ រោង នាគរាជ លុយ​ធំ​ហូរ​ចូល​កាន់តែ​ខ្លាំង រាសី​ឡើង​ខ្ពស់ត្រដែត នៅ​ថ្ងៃ​ចន្ទ​នេះ​លោក​អ្នកមាន​លាភ​មាន​លុយ​ដូច​សេដ្ឋី​រយ​លាន មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរហៀរ ។ ពណ៌​នាំ​លាភ ក្រហម រាល់​ការងារ​រក​ទទួលទាន​បាន​ផល​យ៉ាង​ក្រាស់ក្រៃ ។ សម្រាប់​ការ​រកស៊ី​ជួញដូរ​វិញ មានការ​ទិញ​ចូល លក់​ចេញ​បាន​ផល​ចំណេញ​កប់​ពពក ហើយ​ពិសេស​នោះ បើ​មានការ​បើកមុខ​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​ប្រពៃ​បំផុត ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត តាម​ដងផ្លូវ​ជា​និច្ច ។ រីឯ​សម្ព័ន្ធភាព​ស្នេហា ប្រុស​ស្រី​ជួប​តែ​រឿង​ល្អ​ៗ និង​មាន​សុភមង្គល​ប្រពៃ​ណាស់ ។

ឆ្នាំកុរ ជ្រូក​មាស​មានសំណាង បារមី​ស័ក្តិសិទ្ធិ​មាន​ឫទ្ធិ​អំណាច​ខ្លាំងក្លា មាន​រាសី​ខ្ពស់ត្រដែត នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ​ការងារ​រក​ទទួលទាន​មានដំណើរ​ការ​ល្អ​ទៅ​មុខ​យ៉ាង​រលូន គ្មាន​ឩ​ប​សគ្គ​រារាំង លោក​អ្នក​សម្បូរ​លុយ​ចាយ​ហៀរ​ដៃ មាន​លាភ​ធំ​ចូល​មក មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​អ្នកមាន​ទ្រព្យ​មហាសាល និង​មាន​បញ្ញា​ច្រើន​ប្រសប់​ក្នុង​កិច្ចការ​ផ្សេង​ៗ ។ រាសី​ខ្ពស់ត្រដែត ពណ៌​នាំ​លាភ មាស ការងារ​រក​ទទួលទាន​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ និង​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ