ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​រូប​ស្រស់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ ធ្វើ​ឱ្យ​ផ្អើល​ពល​រដ្ឋ​​ពេញ​ផ្សារ​

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នារី​ស្រស់​សោភា​ម្នាក់​មើល​ពី​ក្រៅ​សាក​សមជា​កូន​អ្នក​ធូរធា បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ពេញ​ផ្សារ​តែ​ម្តង ក្រោយ​ពេល​ដែល​គេ​ឃើញ​សមត្ថកិច្ច​បាន​ចាប់​វាយ​ខ្នោះ​នារី​រូប​នេះ ទើប​ដឹង​ថា តាម​ពិត​ទៅ​នាង​ជា​ចោរលួច​កាច់​.​ក​ម៉ូតូ​សោះ ។ ការ​ឃាត់ខ្លួន​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​១៥…

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នារី​ស្រស់​សោភា​ម្នាក់​មើល​ពី​ក្រៅ​សាក​សមជា​កូន​អ្នក​ធូរធា បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ពេញ​ផ្សារ​តែ​ម្តង ក្រោយ​ពេល​ដែល​គេ​ឃើញ​សមត្ថកិច្ច​បាន​ចាប់​វាយ​ខ្នោះ​នារី​រូប​នេះ ទើប​ដឹង​ថា តាម​ពិត​ទៅ​នាង​ជា​ចោរលួច​កាច់​.​ក​ម៉ូតូ​សោះ ។ ការ​ឃាត់ខ្លួន​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្សារ​ត្រែង​ត្រ​យឹ​ង ក្នុង​ខេត្តកំពង់ស្ពឺ ។

សេចក្តីរាយការណ៍​បន្ត​ថា នារី​ជា​ជនសង្ស័យ​ខាងលើ​នេះ​ឈ្មោះ​ជា ស្រី​ម៉ី អាយុ​20​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​ស្វាយ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

បើ​តាម​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ត្រែង​ត្រ​យឹ​ង បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​ព័ត៌មាន​ពី​សមត្ថកិច្ច​ខាង​ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ថា មាន​ជនសង្ស័យ​ម្នាក់​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​លួច​សម្ភារៈ និង​ម៉ូតូ​ជា​ច្រើន​លើក​ច្រើន​សា​នៅ​ឃុំ​អូរ​បាក់រទេះ​នោះ​ដែល​ត្រូវ​សមត្ថកិច្ច​តាម​ចាប់​យូរ​មក​ហើយ ពេល​នេះ​បាន​និង​កំពុង​រៀបចំ​ធ្វើ​សកម្មភាព​លួច​កាច់​.​ក​ម៉ូតូ​ប្រជាពលរដ្ឋ​នៅ​ផ្សារ​ត្រែង​ត្រ​យឹ​ង​។ ក្រោយ​ពី​ដឹង​ដំណឹង​នេះ​ភ្លាម លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ក៏​ដឹកនាំ​កម្លាំង​ចាំ​ឃ្លាំមើល រហូត​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​តែ​កាច់​.​ក​ម៉ូតូ​មួយ​គ្រឿង សមត្ថកិច្ច​ក៏​អាច​ចូល​ទៅ​ឃាត់ខ្លួន​តែ​ម្ដង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​សម្ភារៈ និង​ម៉ូតូ​នៅ​ភូមិសាស្ត្រ​ឃុំ​អូរ​បាក់រទេះ​ពិតប្រាកដ​មែន​នា​ពេល​កន្លង​មក ហើយ​ក៏​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ត្រែង​ត្រ​យឹ​ង ចាប់ខ្លួន​ពេល​កំពុង​ធ្វើ​សកម្មភាព​កាច់​.​ក​ម៉ូតូ​នៅ​ចំណុច​ផ្សារ​ត្រែង​ត្រ​យឹ​ង​នេះ​តែ​ម្ដង​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ធ្វើ​កំណត់ហេតុ​រួចរាល់​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​16 ខែឧសភា​នេះ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ត្រែង​ត្រ​យឹ​ង បាន​ប្រគល់​ជនសង្ស័យ​ទៅ​លោក​អៀ​ត វិ​រ​: នាយ​ប៉ុស្តិ៍​នគរបាល​អូរ​បាក់រទេះ ដែល​បាន​តាមដាន​ជនសង្ស័យ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​នេះ ដើម្បី​យក​ទៅ​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។ ចំណែកឯ​ម៉ូតូ​ដែល​ជនសង្ស័យ​បាន​កាច់​.​ក​ម៉ូតូ​នេះ ពេល​នេះ​ម្ចាស់​ម៉ូតូ​ពុំ​បាន​ប្តឹងផ្ដល់​អ្វី​នោះ​ទេ គឺ​សុំ​ត្រឹម​យក​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ប៉ុណ្ណោះ​។

បើ​តាម​មហាជន​ដែល​ដឹង​រឿង​សមត្ថកិច្ច​ឃាត់ខ្លួន​នារី​រូប​ស្រស់​រូប​នេះ បាន​លើក​ឡើង​ថា ខ្លួន​នាង​នៅ​ក្មេង មាន​រូប​សម្រស់​ស្រស់​សោភា មិន​គួរ​ណា​បណ្ដោយ​ខ្លួន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​អំពើ​ផ្លូវ​អបាយមុខ ដោយ​ដើរ​ធ្វើ​ចោរ​បែប​នេះ​សោះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ