បំបែក​សំបុ​កចិន​ចាប់​ចិន​បង្ខាំ​មនុស្ស​ខុសច្បាប់ជម្រិត​ទារប្រាក់​


រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ត្រៀម​រៀបចំ​បញ្ជូន​ជនជាតិ​ចិន​៨នាក់ ភូមាម្នាក់ និង​ខ្មែរ​ម្នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ជនជាតិ​ចិន​ចាប់​ជន​ជាតិចិន​បង្ខាំងមនុស្ស​​ដោយ​ខុសច្បាប់ ក្នុង​គោលដៅ​ទុក​ជម្រិត​ទារប្រាក់ ។

ជនសង្ស័យ​ទាំង​១០​នាក់ មាន​២​នាក់​ ជា​ស្ត្រី​ខ្មែរម្នាក់​ និង​ស្ត្រី​ភូមា​ម្នាក់​ រួម​មាន ១-​ឈ្មោះ ឡូ​វ ពិន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិចិន ២-​ឈ្មោះ ឈិ​ន ស៊ី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិចិន ៣-​ឈ្មោះ ស៊ុ​ង ជាំ​ង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិចិន ៤-​ឈ្មោះ សោ ឆោ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិចិន ៥-​ឈ្មោះ វ៉ាង វិ​ន​ហ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិចិន ៦-​ឈ្មោះ ជា​យូ ជឺ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិចិន ៧-​ឈ្មោះ ចូ​វ ហន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិចិន ៨-​ឈ្មោះ ហង ឡុ​ង​ម៉ី​ង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិចិន ៩-​ឈ្មោះ ហម ទិ​ប​ឈី ភេទ​ស្រី អាយុ​២៨ ឆ្នាំ ជនជាតិ​​ភូមា ១០-​ឈ្មោះ ងែ​ត ផល្លា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ​ជនជាតិខ្មែរ​ ។

ទាក់ទិន​ករណី​ខាងលើ​នេះ ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ សហ​ការ​​ជាមួយ កម្លាំង​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​មានការ​សម្របសម្រួល​ពី​លោក ហេង ផេង ព្រះរាជអាជ្ញា​រង​អម​សា លា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​បំបែក​សំបុក​ឆែក​ឆេរ និង​បង្ក្រាប​ក្រុម​ជន​ជនជាតិ​ចិន​ចាប់​ជន​ជាតិចិន​បង្ខាំង​ទុក នៅ​ក្នុង​បន្ទប់​ចំនួន​៤ ក្នុង​ខុន​ដូរ​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជ​ធា នី​ភ្នំពេញ ដែល​ក្នុង​នោះ​សមត្ត​កិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់ មាន​ប្រុស​៨​នាក់ និ​ង​ស្ត្រី​២​នាក់ ។

ការ​ចុះ​បង្ក្រាបករណី​ខាងលើ​​នោះ គឺ​សមត្ថ​កិច្ច​ធ្វើ​ឡើង​តាម​ពាក្យបណ្ដឹង បងប្រុស​ជន​រង​គ្រោះ​ឈ្មោះ XIAO WEN YANG ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​អ៊ូ​ឆាង សង្កាត់​អឺ​ប៉ី ក្រុង​អឺ​ប៉ី ខេត្ត​ហ៊ូ​ប៉ី និង​រំដោះ​បាន​ជន​រង​គ្រោះ​ម្នាក់​មក​វិញ​ផង​ដែរ ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​១០​នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ជំនាញ​កង​រាជ​អាវុធ​បាន​នាំ​យក​ទៅ​សាកសួរ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំ​ពេញ ដែល​នៅ​ទីនោះ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រហាក់ប្រហែល​គ្នា​ពាក់​ព័ន្ធ និង​ការ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ក្នុង​គោលដៅ​ជម្រិត​ទារប្រាក់ ស្រប​ទៅ​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ។

ដោយ​យោង​តាម​ចម្លើយ​របស់​ជនសង្ស័យ មាន​ភាព​ស៊ីសង្វាក់​ទៅ​នេង​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ទើប​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស កង​រាជ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​១០​នាក់​ទៅ​តុលាការ​តាម​នីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

សន្ដិសុខ​សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ