ចិន​ជម្រុញ​ក្រុមហ៊ុន​ផលិត​ស្បៀង​អាហារ​​បង្កើន​ការ​ផ្គត់ផ្គង់​ភ័យ​ខ្លាច​រលក​ទី​២ ​នៃ​កូ​វី​ដ​​១៩


ប៉េ​កាំ​ង​៖ ប្រទេស​ចិន​ថ្មី​ៗ​នេះ​បាន​ស្នើ​សុំ​ដល់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​និង​អ្នក​កែ​ច្នៃ​ចំណីអាហារ​ឲ្យ​បង្កើន​លទ្ធភាព​នៃ​ការ​ផលិត​និង​ស្តុក​ទុក​ឲ្យ​បាន​ច្រើន​នូវ​ស្តុក​ធញ្ញជាតិ​គ្រប់​ប្រភេទ​សម្រាប់​ខ្សែ​សង្វា​ក់​ផលិតកម្ម​ម្ហូបអាហារ ដោយសារ​តែ​ចិន​កំពុង​ព្រួយបារម្ភ​ជា​ខ្លាំង​នៃ​ការ​ដែល​អាច​ផ្ទុះ​ជា​ថ្មី​នៃ​រលក​ទី​២ (Second wave) នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​ចិន ។ ខណៈ​អត្រា​នៃ​ការ​ឆ្លង​វីរុស​មួយ​នេះ​កាន់តែ​អាក្រក់​ទៅ​នៅ​កន្លែង​ផ្សេង​ៗ​ទៀត​ដែល​បង្ក​ការ​ព្រួយបារម្ភ​អំពី​ការ​ខ្វះខាត​នៃ​ការ​ផ្គត់ផ្គង់​ជាស​កល ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ភ្នាក់ងារ Reuters ចុះ​ថ្ងៃ​ទី ១៧ ខែឧសភា​ម្សិលមិញ ។

​ក្រុម​អ្នក​ផលិត​របស់​រដ្ឋ ឯកជន ក៏​ដូច​ជា​អ្នក​ផលិត​ស្បៀងអាហារ​បាន​ប្រាប់​ភ្នាក់ងាររ៉​យ​ទ័​រថា​ ពួក​គេ​ត្រូវ​បាន​រដ្ឋាភិបាល​ចិនតា​មរយៈ​ក្រសួងពាណិជ្ជកម្ម​ចិន​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃមុន​នេះ​បាន​ស្នើ​យ៉ាង​ទ​ទួ​ច​និង​សុំ​ឲ្យ​អ្នក​ផលិត​នូវ​ផលិតផល​ស្បៀងអាហារ គ្រាប់​ធញ្ញជាតិ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​និង​ឯកជន ក៏​ដូច​ជា​អ្នក​ផលិត​ចំណីអាហារ ត្រូវ​តែ​បង្កើន​នូវ​ការ​ផ្គត់ផ្គង់​នូវ​បរិមាណ​សណ្តែកសៀង ប្រេងសណ្តែក និង​ពោត​ឱ្យ​បាន​ច្រើន ។

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា «​មាន​លទ្ធភាព​នៃ​ការ​បែកបាក់​នៃ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ដោយសារ​តែ​ការ​ឆ្លង​នូវ​មេរោគ​នេះ​។ ឧទាហរណ៍ កំពង់​ផែ​ប្រភព​ដើម ឬ​ទិស​ដៅ​នានា អាច​នឹង​ត្រូវ​បិទ​» ។ នេះ​ជា​អ្វី​ដែល​ពាណិជ្ជករ​ជាន់ខ្ពស់​ម្នាក់​នៅ​ផ្នែក​ផលិត​និង​កែ​ច្នៃ​អាហារ​ឈានមុខ​គេ​របស់​ប្រទេស​ចិន ដែល​ត្រូវ​បាន​ហៅ​ទៅ​ជួប​ប្រជុំ​នឹង​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចិន​កាលពី​ស​ប្តា​ហ៍​ដើម្បី​ពិភាក្សា​អំពី​ការ​បង្កើន​ការ​ផលិត​និង​ការ​ទិញ​ទំនិញ​។

លោក​បាន​បន្ថែម​ថា «​ពួក​គេ​បាន​ណែនាំ​យើង​អោយ​បង្កើន​ស្តុក​ទុក និង​បន្ត​ផ្គត់ផ្គង់​ឲ្យ​បាន​ច្រើន​ជាង​ធម្មតា​។ ដូច្នេះ​អ្វី​ៗ​ដែល​មើលទៅ​មិនល្អ​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​នោះ​ទេ​” ។ នេះ​បើ​តាម​ប្រភព​ដដែល​ចង់​សំដៅ​ទៅ​ដល់​ប្រភព​ផ្គត់ផ្គង់​ដ៏​សំខាន់​របស់​ចិន​សម្រាប់​សណ្តែកសៀង និង​ជា​អ្នក​នាំ​ចេញ​នូវ​ផលិតផល​សាច់​ដ៏​សំខាន់​របស់​ចិន ទីកន្លែង​ដែល​ករណី​កូ​វី​ដ​-១៩ កំពុង​តែ​វាយ​លុក​យ៉ាង​ខ្លាំងក្លា​ជាង​អេ​ស្បា​ញ​និង​អ៊ី​តា​លី​នោះ ។

​ប្រភព​ទី​ពីរ​នៅ​ក្នុង​ប្រទេស​ចិន​ដែល​ជា​មនុស្ស​ម្នាក់​បាន​ចូលរួម​កិច្ចប្រជុំ​មួយ​បាន​និយាយ​ថា​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​ជួប​ជាមួយ​ក្រុមហ៊ុន​រដ្ឋ​មួយ​ចំនួន​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ពិភាក្សា​អំពី​វិធី​ធានា​នៃ​ការ​ផ្គត់ផ្គង់​ក្នុង​កំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​នេះ​ផ្ទុះ​ឡើងជា​ថ្មី ។ ប្រភព​មួយទៀត​បាន​និយាយ​ថា «​កង្វល់​ចំបង​មួយ​គឺថា​តើ​ការ​រីក​រាលដាល​នៅ​អា​មេ​រិ​ក​ខាងត្បូង​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ផ្គត់ផ្គង់​សណ្តែក​ដល់​ប្រទេស​ចិន​យ៉ាងដូចម្តេច​» ។

ក្រសួងពាណិជ្ជកម្ម​ចិន​មិន​បាន​ឆ្លើយ​តប​នឹង​ទូរសារ​ដែល​ស្វែងរក​យោបល់​លើ​ផែនការ​បង្កើន​ស្តុក​ស្បៀងអាហារ​ទេ​។

ការ​នាំ​ចេញ​សណ្តែកសៀង​របស់​ប្រេ​ស៊ី​ល​ត្រូវ​បាន​ពន្យា​ពេល​ក្នុង​ខែមីនា​និង​មេ​សា​ដោយសារ​តែ​ការ​រួម​បញ្ចូល​គ្នា​នៃ​ភ្លៀង​ធ្លាក់​ខ្លាំង​ផង​និង​ការ​កាត់​បន្ថយ​កម្លាំង​មនុស្ស​ដោយសារ​តែ​វិធានការ​ទប់​ទល់​នឹង​មេរោគ​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូ​វី​ដ​-១៩ ដែល​នាំ​ឱ្យ​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ការ​ស្តុក​សណ្តែកសៀង​របស់​ចិន ៕ ដក​ស្រង់​ចេញពីវេបសាយ ៖ reuters (កែ​សម្រួល​ដោយ ៖ បុប្ផា)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ