ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកភ្នំស្រួចជាច្រើនដែលធ្វើដំណើរឆ្លងកាត់ស្ពានមួយកន្លែង ស្ថិតនៅក្នុងឃុំអូរ បានស្នើទៅអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក សូមមេត្តាជួយទប់ស្កាត់ការចាក់ដីរំលោភបំពានលុបអូររបស់រដ្ឋ ព្រោះពួកគាត់បានសង្កេតឃើញថា សកម្មភាពអវិជ្ជមានមួយចំនួននៅតែបន្តកើតមាន។
បន្ទាប់ពីក្រុមប្រជាពលរដ្ឋបានសង្កេតឃើញថា ខណៈភាពចាក់ដីរំលោភបូកខាងលើនេះ ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង ចំពោះបញ្ហាដែលកើតឡើងដល់លទ្ធភាពនៃការរំដោះទឹកបង្កបានជាទឹកជំនន់ ដោយសារការចាប់រំលោភអូរ និងធ្វើឱ្យស្ទះ ឬបិទផ្លូវទឹកនានា ដោយពុំស្របតាមបទដ្ឋានគតិយុត្តជាធរមាននោះ។
ក្នុងនាមជាពលរដ្ឋ សូមស្នើទៅលោកអភិបាលស្រុក និងមន្ទីរពាក់ព័ន្ធ ជាពិសេសគឺមន្ទីរធនធានទឹក សូមមេត្តាទប់ស្កាត់ការចាក់ដីលប់អូររបស់បុគ្គលមានលុយ មានអំណាចមួយរូបដែលគេសង្កេតឃើញថា ការចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិនេះ គឺបុគ្គលដែលមានលុយ មានអំណាចរូបនោះ ព្យាយាមចាក់ច្រើនដងមកហើយ។
ពាក់ព័ន្ធនឹងការចាក់ដីលប់អូររបស់រដ្ឋនេះដែរ លោក ហន ពិសិដ្ឋ អភិបាលស្រុកភ្នំស្រួច បានប្រាប់តាមទូរស័ព្ទថា ករណីលោក មែន ភីរីណា ជាមន្ត្រីអាវុធហត្ថខេត្តចាក់ដីលប់អូរនេះ គឺខាងស្រុកបានចុះធ្វើការហាមឃាត់ចំនួន 6 ទៅ 7 ដងមកហើយ រហូតដល់ពេលខ្លះមានការចាប់ឃាត់យករថយន្តដឹកដីនោះទៀតផង។ តែឈ្មោះ មែន ភីរីណា មន្ត្រីអាវុធហត្ថខេត្តនេះ បានបញ្ជាកូនចៅធ្វើការរំដោះយករថយន្តដែលអាជ្ញាធរ និងសមត្ថកិច្ចជំនាញឃាត់ ហើយគេចខ្លួនបាត់ទៅធ្វើហាក់បីដូចជាមិនខ្លាចញញើតច្បាប់បន្តិចណាទាល់តែសោះ។
ករណីនេះ លោកក៏បានធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើអស់ហើយដែរ។ ដោយលោកបានបញ្ជាក់ថា បើចង់ដឹងច្បាស់ទាល់តែសួរជំនាញធនធានទឹក។ បញ្ហាដែលឈ្មោះ មែន ភីរីណា ចាក់ដីលប់អូររបស់រដ្ឋនេះដែរ លោកញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានប្រាប់តាមទូរស័ព្ទផងដែរថា ករណីមន្ត្រីអាវុធហត្ថមែន ទីណាចាក់ដីលុបអូរដែលលោកបានកសាងសំណុំឯកសារបញ្ជូនទៅស្រុក ដើម្បីឲ្យមានវិធានការអស់ហើយ។ នេះតែងតែធ្លាប់ចាក់នៅថ្ងៃសៅរ៍ ឬអាទិត្យ ជាពិសេសគឺលួចចាក់នៅពេលយ
ប់តែម្ដង។
ពេលនេះ មិនអាចសុំការពន្យល់បកស្រាយណាមួយពីលោក មែន ភីរីណា បានទេ ពាក់ព័ន្ធនឹងការចាក់ដីលប់អូររបស់រដ្ឋនេះ។
ព័ត៌មានពិស្តារមានផ្សាយបន្តទៀតនៅលើកាសែតកោះសន្តិភាព ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ