ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ័​យ​លី ដា​ឡែ​ន បង្ហាញ​អារម្មណ៍​សោក​សៅ​ពេល​នឹក​កូនប្រុស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​មេម៉ាយ ក្រមិចក្រមើម ឆ័​យ​លី ដា​ឡែ​ន ដែល​ញឹកញាប់​បាន​បង្ហាញ​នូវ​ភាព​​រីករាយ នៅ​ចំណោម​មិត្ត​ៗ ក៏​ស្រាប់តែ​ឃើញ​នាង​បង្ហោះ​រូបថត​ជាមួយ​កូនប្រុស​។ នាង​ថែម​ទាំង​ចេញ​វាចា​នឹក​កូន…

រាជធានី​ភ្នំពេញ ៖ អ្នក​មេម៉ាយ ក្រមិចក្រមើម ឆ័​យ​លី ដា​ឡែ​ន ដែល​ញឹកញាប់​បាន​បង្ហាញ​នូវ​ភាព​​រីករាយ នៅ​ចំណោម​មិត្ត​ៗ ក៏​ស្រាប់តែ​ឃើញ​នាង​បង្ហោះ​រូបថត​ជាមួយ​កូនប្រុស​។ នាង​ថែម​ទាំង​ចេញ​វាចា​នឹក​កូន ហើយ​ថែម​ទាំង​បោះពាក្យ​ដែល​ម្តាយ​គ្រប់​រូប​មិន​ដែល​ចង់ ទុក​កូន​ចោល​ឡើយ​។ នេះ​ប្រហែលជា​នាង​ស្ថិត​ក្រោម​លក្ខខណ្ឌ​ណាមួយ ជាមួយ​អតីត​ក្រុម​គ្រួសារ​ប្តី ទើបបាន​ជា​រង​សម្ពាធ​បែប​នេះ​។

ឆ័​យ​លី ដា​ឡែ​ន បាន​បែកបាក់​ប្តី​ក្មេង​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​នាង​បាន​ប្រគល់​កូនប្រុស​ម្នាក់​ទុក​អោយ​ខាង​ប្តី​មើលថែ​គ្រប់គ្រង​។ ស្នាម​បែកបាក់​ធ្វើ​ឱ្យ​តារា យេ​រ​ៗ​រូប​នេះ ស្បថ​មិន​យកប្តី​ក្មេង​ទៀត​នោះ​ទេ បើ​ដល់​គូ​ប្រហែលជា​បុរស​មាន​វ័យ​ប្រហែល​នាង ឬ​បង​តិចតួច​។

បែក​ពី​កូនប្រុស មាន​គេ​ជា​ច្រើន​បាន​និយាយ​ឱ្យ​ដា​ឡែ​ន​ថា ជា​ម្តាយ​មិន​គិត​ពី​កូន ស្ត្រី​គ្រប់​រូប​លំបាក​ប៉ុណ្ណា​ឱបក្រសោប​កូន​ដេរ​។ យ៉ាងណា​ក៏​ដោយ ក៏ ដា​ឡែ​ន ទ្រាំ​ស្តាប់​ទាំង​ឈឺចាប់ ដោយសារ​គេ​មិនដឹង​រឿង​ចេះ​ថា ឬ​ចង្កៀង​ផ្ទះ​អ្នក​ណា ភ្លឺ​ផ្ទះ​អ្នក​ហ្នឹង​នោះ​ទេ​។

ក្រឡេក​ទៅ​លើ បណ្តាញ​សង្គម​របស់ ឆ័​យ​លី ដា​ឡែ​ន បាន​សរសេរ​បង្ហោះ​ថា «​មិន​ដែល​ភ្លេច នៅ​តែ​នឹក ច្រើន​ឆ្នាំ​ហើយ​មិន​ដែល​ដឹង ហើយ​មិន​ដែល​ជួប​មុខ បាន​ត្រឹម​មើល​តែ​រូបថត អ្នក​មិនមែន​ជា​ខ្ញុំ ដូច្នេះ​អ្នក​មិន​យល់​ទេ គ្មាន​ម្តាយ​ណា​មិន​ស្រលាញ់ ហើយ​មិន​នឹក​កូន​ទេ​។ ហើយ​មិន​ចង់​និយាយ​វែង​ឆ្ងាយ​ទេ អ្នក​ណា​សាង​អី អ្នក​នឹង​ទទួល​»​។

គ្រប់​គ្នា​ដែល​បានឃើញ​នាង​បីបម​ថើប​កូន ពិតជា​អាណិត​នាង មិនដឹង​ថា រាល់ថ្ងៃ​នាង​ឈឺចាប់​បែប​ណា​នោះ​ទេ នៅ​ពេល​រស់​ឃ្លាត​ពី​កូន​បែប​នេះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ