ករណី​ឆ្លង​កូ​វី​ដ​១៩​ក្នុង​ក្លិប​រាត្រី​សេ​អ៊ូ​ល កើនឡើង​ដល់​១៦២​ករណី


ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា អាជ្ញាធរ​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា ចំនួន​មនុស្ស​ដែល​បាន​ធ្វើតេស្ត​កូ​វី​ដ​១៩​វិជ្ជមាន ហើយ​មានការ​ទាក់ទង​ទៅ​នឹង​ក្លិប​រាត្រី​សេ​អ៊ូ​ល មានការ​កើនឡើង​ដល់​១៦២​ករណី មក​ដល់​ពេល​នេះ​។

លោក Kwon Jun-wook នាយករង​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​ការពារ​ជំងឺ បាន​និយាយ​នៅ​ឯ​សន្និសីទកាសែត​មួយ​ថា គិត​ត្រឹម​រសៀល​ថ្ងៃ​សៅរ៍ មនុស្ស ៥៦,០០០​នាក់​ត្រូវ​បាន​ធ្វើតេស្ត​រក​ជំងឺ​កូ​វី​ដ​១៩​។

ចង្កោម​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ខាងលើ​នេះ មាន​ទំនាក់ទំនង​ទៅ​នឹង​ក្លិប​រាត្រី​មួយ​ក្នុង​ទីក្រុង​របស់​កូរ៉េ​ខាងត្បូង ហើយ​កាលពី​ស​ប្តា​ហ៍​មុន ទីក្រុង​សេ​អ៊ូ​ល បាន​បញ្ជា​ឱ្យ​ក្លិប​រាត្រី និង​បារ​ទាំងអស់​របស់​ខ្លួន​បិទ​ជា​បណ្តោះអាសន្ន​។

ករណី​ឆ្លង​នេះ បាន​បង្ក​ឱ្យ​មានការ​ប្រកាស​អាសន្ន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដំបូង​គេ​ក្រៅប្រទេស​ចិន ក្នុង​ការ​ដោះស្រាយ​ជាមួយនឹង​ការ​ផ្ទុះ​ឡើង​នូវ​វីរុស​ដែល​មាន​ទ្រង់ទ្រាយ​ធំ​។ ទោះ​យ៉ាងណា​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ អាជ្ញាធរ​បាន​ចាប់ផ្តើម​បន្ធូរបន្ថយ​ការ​រឹតត្បិត​ដោយសារ​ចំនួន​ករណី​បាន​ធ្លាក់​ចុះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ