ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី សុំ​បន្ត​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​មួយ​រយៈ​ទៀត

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ លោក Pedro Sanchez បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ថា…

ប្រទេស​អេ​ស្ប៉ា​ញ ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ លោក Pedro Sanchez បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ថា រដ្ឋាភិបាល​អេ​ស្ប៉ា​ញ នឹង​ស្នើ​សុំ​សភា​រយៈ​ពេល​មួយ​ខែ​ទៀត​សម្រាប់​បន្ត​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​។

លោក Sanchez បាន​មាន​ប្រសាសន៍​ថា​៖ «​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ នឹង​ស្នើ​សុំ​ឱ្យ​សភា បន្ត​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ដែល​មាន​លក្ខណៈ​ប្លែក​ពី​ស្ថានភាព​បច្ចុប្បន្ន ដោយសារ​តែ​ស្ថានភាព​ពេល​នេះ​គឺ​មានការ​ប្រែប្រួល​ហើយ​។ គេ​មាន​គោលបំណង​បន្ត​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន រហូត​ដល់​មានការ​ឈប់​កើនឡើង​ករណី​ឆ្លង ហើយដោយ​សារ​តែ​ដូច្នោះ​ហើយ បានជា​ពួក​យើង​ស្នើ​ទៅ​សភា​ថាឱ្យ​ដាក់​ប្រហែលជា ១​ខែ ជំនួស​ឱ្យ​រយៈពេល​១៥​ថ្ងៃ​»​។

លោកនាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា សិទ្ធិ​នៃ​ការ​ធ្វើ​ដំណើរ​នៅ​មាន​កម្រិត​នៅឡើយ​សម្រាប់​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ទៅ​មុខ​ទៀត ហើយ​តំបន់​ខ្លះ​នៃ​ប្រទេស​អាច​នឹង​ចាក​ចេញពី​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​មុន​ការ​កំណត់​រៀង​ៗ​ខ្លួន​។

លោកនាយក​រដ្ឋមន្ត្រី Sanchez ក៏​បាន​និយាយ​ផង​ដែរ​ថា ការ​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​ជា​បណ្តើរ​ៗ នឹង​បន្ត​កើត​មាននៅ​ពាក់កណ្តាល​ប្រទេស រហូត​ដល់​ដើមរដូវ​ក្តៅ ខណៈ​ដែល​តំបន់​ផ្សេង​ៗ​ទៀត​ក្នុង​ប្រទេស​នឹង​បញ្ចប់​មួយ ឬ​ពី​រស​ប្តា​ហ៍​ក្រោយមក ប្រសិនបើ​មិន​មានការ​កើនឡើង​នៃ​ករណី​ឆ្លង​កូ​វី​ដ​១៩​។

ជាមួយ​គ្នា​នេះ​ដែរ លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ពី​ស្ថានភាព​សេដ្ឋកិច្ច ជា​ពិសេស​វិស័យ​ទេសចរណ៍ ដែល​មាន​ចំនួន ១២.៣% នៃ GDP របស់​ប្រទេស និង​ផ្តល់​ការងារ​ដល់​ប្រជាជន​ចំនួន ២.៦​លាន​នាក់​។

បើ​ទោះបីជា​វិស័យ​នេះ​សំខាន់​ក៏​ដោយ លោក​ក៏​បាន​ពន្យល់​ថា អេ​ស្ប៉ា​ញ​ក៏​មិន​គួរ​ប្រញាប់​បើក​ទ្វារ​​ទទួលភ្ញៀវ​ទេសចរ​ដែរ ដោយ​ប្រទេស​នេះ​ត្រូវ​តែ​ងើប​ចេញពី​ស្ថានភាព​អាសន្ន​នៃ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​នេះ​ជា​មុន​សិន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ