ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ ចង់បាន​ចៅប្រុស​ទាំង​អស់​​ត្រូវ​ចេះ​ប្រភេទ​កីឡា​៣​ប្រភេទ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ដោយសារ​តែ​បញ្ហា​កូ​វី​ដ​-១៩ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ទើបតែ​បាន​ជួប​ចៅ​ទើបបាន​ជួប​នឹង​បី​ចៅស្រី​ទី​២១​កាលពី​រសៀល​ថ្ងៃ​ទី ១៦ ខែឧសភា ម្សិលមិ​ញ​នេះ ។…

រាជធានី​ភ្នំពេញ​៖ ដោយសារ​តែ​បញ្ហា​កូ​វី​ដ​-១៩ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ទើបតែ​បាន​ជួប​ចៅ​ទើបបាន​ជួប​នឹង​បី​ចៅស្រី​ទី​២១​កាលពី​រសៀល​ថ្ងៃ​ទី ១៦ ខែឧសភា ម្សិល
មិ​ញ​នេះ ។

រូបភាព​ចុង​ក្រោយ​ជា​អ្នកជំងឺ​កូ​វី​ដ​-១៩​ដែល​ជា​សះស្បើយ​និង​ចេញពី​ពេទ្យ​ម្សិលមិញ ។

ក្នុង​រូបភាព​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ សម្តេច​បាន​ពាក់​ម៉ាស់ ​និង​បាន​បីចៅស្រី​ទី ២១ ដោយ​ក្តី​ស្រលាញ់ ក្នុង​នោះ​ផង​ដែរ​សម្តេច​បាន​ទម្លាយ​ឲ្យ​ដឹង​ថា​ចៅស្រី​ទី ១ នេះ​គឺ​ត្រូវ​បាន​ឪពុក​ម្តាយ​ដាក់​ឈ្មោះ​ថា «​ម៉ា​លី​យ៉ា (Malya)» ជា​ពិសេស​សម្តេច​តេ​ជោ បាន​ឆ្លៀត​សរសើរ​ដល់​កូនស្រី​ពៅ​របស់​សម្តេច​ដែល​បាន​ដាក់​ឈ្មោះ​កូនស្រី​របស់​ខ្លួន​យ៉ាង​ពី​រោះ​យ៉ាង​ដូច្នេះ​ថា « ឆ្លាត​គ្រាន់បើ ម្តាយ​ឈ្មោះ​ម៉ា​លី ឯ​កូន​ឈ្មោះ​ម៉ា​លី​យ៉ា មិន​ពិបាក​សរសេរ​» ។

ក្រៅពី​រូបថត​ជាមួយ​ចៅ​ៗ​ប្រុស​-​ស្រី​សម្តេច​តេ​ជោ ក៏​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​ចៅ​២១​នាក់​មាន​ប្រុស​ចំនួន ១២​នាក់​ និង​ស្រី​៩​នាក់​គ្រប់គ្រាន់ ​ដើម្បី​បង្កើត​ក្រុមបាល់ទាត់​បុរស​មួយ​ក្រុម​បាល់ទះ​បុរស​មួយ​ក្រុម បាល់បោះ​បុរស មួយ​ក្រុម​នឹង​បង្កើត​ក្រុម​បាល់ទះ​នារី មួយ​ក្រុម​។

រូបភាព​ចុង​ក្រោយ​ជា​អ្នកជំងឺ​កូ​វី​ដ​-១៩​ដែល​ជា​សះស្បើយ​និង​ចេញពី​ពេទ្យ​ម្សិលមិញ ។

សម្តេច​តេ​ជោ ក៏​បាន​បន្ថែម​ថា «​ចង់បាន​ដូចនេះ​ចៅប្រុស​ទាំងអស់​ត្រូវ​ចេះ​លេង​៣​ប្រភេទ​កីឡា
គឺ​​បាល់ទាត់ បាល់ទះ និង​បាល់បោះ​។ នេះ​គ្រាន់តែ​ជា​គិត​របស់​ជីតា​តែ​មិនដឹង​ថា​ចៅ​ៗ​នឹង​ធ្វើ​តាម​យើង​ឬ​អត់?» ។

សូម​រម្លឹក​ផង​ដែរ​ថា ​អ្នកជំងឺ​ស្រី​មួយ​រូប​ដែល​ជា​អ្នកជំងឺ​កូ​វី​ដ​-១៩ ចុង​ក្រោយ​គេ ត្រូវ​បាន​ទទួល​ការ​ព្យាបាល​ជា​សះស្បើយ​នៅ​ថ្ងៃ​ទី ១៦ ឧសភា នេះ ដែល​សរុប​ទាំងអស់​មាន​ចំនួន​១២២ នាក់ ហើយ​​កម្ពុជា​ក៏​មិន​មាន​អ្នក​ឆ្លង​ជម្ងឺ​កូ​វី​ដ​-១៩​ថ្មី​ថែម​ទៀត​ដែរ ដែល​នេះ​ចាត់ទុកជា​ដំណឹង​ដ៏​ល្អ
មួយ​សម្រាប់​ប្រទេស​កម្ពុជា ។

រូបភាព​ចុង​ក្រោយ​ជា​អ្នកជំងឺ​កូ​វី​ដ​-១៩​ដែល​ជា​សះស្បើយ​និង​ចេញពី​ពេទ្យ​ម្សិលមិញ ។

យ៉ាងណាមិញ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តែ​ក្រើនរម្លឹក​ម្តង​ហើយ​ម្តងទៀត​ថា «​ពិត​មែនតែ​យើង​ពុំ​មាន​ករណី​ថ្មី​ក៏​ដោយ សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់​មាន​អនាម័យ​ជាប់​ជា​ប្រចាំ​គឺ​ត្រូវ​ពាក់​ម៉ាស ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ទឹក​អាល់កុល​ឬ​ចឹ​ល​សម្លាប់​មេរោគ​ឆ្លង​ផ្សេង​ៗ ហើយ​បន្ត​រក្សា​គម្លាត​ឆ្ងាយ​ពី​គ្នា និង​កុំ​ចេញ​ក្រៅ​ផ្ទះ​បើ​គ្មាន​ការ​ចាំបាច់​អ្វី​ទេ​នោះ​។

នៅ​ពេល​នេះ ប្រទេស​ជិតខាង​យើង និង​ពិភពលោក​ទាំងមូល​ក៏​កំពុង​បន្ត​រាតត្បាត​ដោយ​ជំងឺ​កូ​វី​ដ​-១៩ ដែល​ជា​ក្តី​បារម្ភ​ដ៏​ធំ​បំផុត ហើយ​មក​ទល់​ពេល​នេះ​ក៏​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ នៅឡើយ​ដែរ​។ សូម​អរគុណ​ដែល​បងប្អូន​ជនរួមជាតិ​ដែល​បាន​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ ទាំងអស់​គ្នា​» ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ