តោះ​កនយើង​! កន្លែង​កំសាន្ត​នៅ​ខេត្ត រតន​គិរី​ស្រស់​ស្អាត​ជាង​ស្រុក​គេ​ទៀត


ខេត្ត​រតនគីរី ៖ ខណៈ​កូ​វី​ដ​-១៩ នៅ​កម្ពុជា ​ហាក់​ស្ងប់ស្ងាត់​មិន​មាន​អ្នក​ឆ្លង​ថ្មី ហើយ​អ្នកជំងឺ​កូ​វី​ដ​-១៩ ទាំង ១២២ នាក់​កន្លង​មក ​ក៏​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​អស់​ត្រឹម​ថ្ងៃ​ទី ១៦ ឧសភា ដូច្នេះ​វា​ក៏​ជា​ពេលវេលា​ដែល​យើង​អាច​ដើរ​លេង​កំសាន្ត​អារម្មណ៍​ផង​ដែរ តែ​ក៏​មិន​ត្រូវ​ភ្លេច​កូ​វី​ដ​-១៩ ឡើយ ។ ត្រង់នេះ​មាន​ន័យ​ថា ​បងប្អូន​ចូរ​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​និង​អនុវត្ត​វិធាន​អនាម័យ​ឲ្យ​បាន​​ខ្ជាប់ខ្ជួន​រាល់​ការ​ធ្វើ​ដំណើរ​ទៅ​កំសាន្ត​នៅ​រមណីយដ្ឋាន​នានា ។

យ៉ាងណាមិញ ស្ថិត​នៅ​ភាគ​ឦ​សាន្ត​នៃ​ប្រទេស​កម្ពុជា ខេត្តរតនគិរី គឺជា​ដែនដី​សម្បូរ​ទៅ​ដោយ​ព្រៃ​ព្រឹក្សា ធម្មជាតិ និង​អាកាសធាតុ​ដ៏​ត្រជាក់​។ ខេត្ត​មួយ​នេះ​គឺ​សម្បូរ​ទៅ​ដោយ​តំបន់​ទេស​ចរណ៍​ធម្មជាតិ​ជា​ច្រើន ម្ហូប​ប្រចាំ​តំបន់​មួយ​ចំនួន​ដែល​អ្នក​មិន​បានដឹង និង​គួរតែ​សាកល្បង​ពេល​បាន​ទៅ​លេង​ខេត្ត​មួយ​នេះ​។

កុំអោយ​ស្តាយក្រោយ​ពេល​ទៅ​កាន់​តំបន់​មួយ​នេះ​ហើយ​មិន​បាន​ទៅ​លេង និង​មើល​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​នៅ​ទីនោះ ខាងក្រោម​នេះ​ជា​តំបន់​កំសាន្ត​មួយ​ចំនួន​ដែល​អ្នក​មិន​គួរ​រំលង​ពេល​នោះ​ទេ ព្រោះ​ទេសភាព​ គឺ​ស្អាត​ខ្លាំង​មែនទែន ៖

១ – បឹង​យក្ស​ឡោម ​៖ បឹង​នេះ​ជា​កន្លែង​ពេញ​និយម​ជាងគេ​របស់​អ្នក​ទេសចរណ៍ ពីព្រោះ​តែ​សម្រស់​​ទឹក​ព​ណ៌​​បៃតង​ខៀវខ្ចី របស់​បឹង​មួយ​នេះ​នៅ​ស្ងៀម​សន្លឹង​គួរ​អោយ​ចង់​គួ​យ​គន់ គួប​ផ្សំ​នឹង​ដើមឈើ​ធំ​ៗ​ជា​ម្លប់​ដ៏​ត្រជាក់​ផង​ដែរ​។ ភ្ញៀវ​ទេសចរណ៍​អាច​លេង​ទឹក និង ញ៉ាំ​ម្ហូបអាហារ​ជុំ​គ្នា​យ៉ាង​​សប្បាយ​រីករាយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ លោក​អ្នក​ក៏​អាច​ដើរ​លេង​កំសាន្ត​ជុំវិញ​បឹង​នេះ​ផង​ដែរ ​ដោយ​ត្រូវ​ចំណាយពេល​តែ​១ ម៉ោងជាង​ប៉ុណ្ណោះ​។

២ – ទឹកជ្រោះ​កាចា​ញ ​៖ ទឹកជ្រោះ​នេះ​មា​នទី​តាំងនៅ សង្កាត់​កាចា​ញ ស្រុក​បាន​លុង ដែល​មាន​ចំងាយ​​ប្រហែល​៦ គីឡូម៉ែត្រ ពី​ក្រុង​បាន​លុង​។ ពេល​ទៅ​ដល់ទី​នោះ​អ្នក​នឹង​ឃើញ​ទឹកជ្រោះ​ប្រហែល​​១២​ម៉ែត្រ កំពុង​ធ្លាក់​ដ៏​ត្រជាក់​គួរ​អោយ​ចង់​លេង​នៅ​ពេល​ចំហាយ​ទឹក​ភាយ​មក​ប៉ះ ហើយ​​ក៏​មាន​ស្ពាន​យោង​ដ៏​ធំ​មួយ លោក​អ្នកធ្វើការ​ថតរូប​ភាព​ជាមួយនឹង​ដើមឈើ​ដែល​នៅ​ជុំ​បាន​យ៉ាង​ស្រស់​ស្អាត​។

– ទឹកធ្លាក់​អូ​ស៊ិ​ន​លែ​ន ឬ ទឹកធ្លាក់​៧​ជាន់​៖ ទឹកធ្លាក់​នេះ​មាន​ចំងាយ​ប្រហែល ១៧​គីឡូម៉ែត្រ ពី​ទី​រួមខេត្ត​រត​នៈ​គិរី​។ ដល់ទី​នោះ​អ្នក​នឹង​ឃើញ ទឹកធ្លាក់​បួន​កាំ​ធំ​ៗ រូ​ម​នឹង​បី​កាំ​ទៀត​តែ​វា​រៀង​តូច​ដ៏​ស្រស់​ស្អា​តទៅ​តាម​ថ្នាក់​របស់​វា ដូច្នេះ​ហើយ​បានជា​អ្នកមួយ​ចំនួន​ហៅ​ថា ទឹកធ្លាក់​៧​ជាន់ ហើយ​ក៏​ឃើញ​ស្រមោល​ដើមឈើ​ធំ​ដែល​បាន​ជ្រះ​នៅ​លើ​ផ្ទៃ​ទឹក​ពិតជា​មាន​ភាព​ទាក់ទាញ​មែនទែន​។

៤ – ទឹកធ្លាក់​តាត​តៃ​ ៖ ទឹកធ្លាក់​នេះ​ផង​ដែរ មាន​លក្ខ​ណះ​ជា​ដុំ​ថ្ម​ផុស​ឡើង​នៅ​ក្នុង​ទឹកតូច​ៗ ដែល​ងាយស្រួល​ក្នុង​ការ​លេង​កំសាន្ត បែប​ធម្មជាតិ ហើយ​ពិតជា​ស្រស់​ស្អាត​ខ្លាំង​។ បន្ថែម​ពី​នេះ​ទៅ​ទៀត បើ​លោក​អ្នក​ចង់ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ លោក​អ្នក​ចំងាយ​ពេល​ត្រឹមតែ​២​ម៉ោង​តែ​ប៉ុណ្ណោះ ដោយ​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ពី​ក្រុង​បាន​លុង​។

៥ – ឧទ្យាន​ជាតិ​វី​រៈ​ជ័យ​ ៖ ឧទ្យាន​ជាតិ​នេះ​មាន​ចំងាយ​ប្រហែល​៦០ គីឡូម៉ែត្រ​ពី​ក្រុង​បាន​លុង ដែល​វា​ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​ស្រុក​វឺ​ន​សៃ​ និង​តា​វ៉េ​ង​។ លោក​អ្នក​នឹង​មាន​អារម្មណ៍​ថា​ ប្លែក​ពេល​​ទៅ​ដល់ទី​នោះ ពីព្រោះ​ទស្សនីយភាព​សម្បូរ​ទៅ​ដោយ​ធម្មជាតិ នៅ​ក្នុង​ព្រៃ និង​កូនភ្នំ ក៏​ដូច​ជា ទឹកជ្រោះ​ផង​ដែរ​។ ជា​ពិសេស សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ដំណើរ​ផ្សងព្រេង​ក្នុង​ការ​ស្វែងរក​អ្វី​ដែល​ថ្មី​ពិតជា​មាន​អារម្មណ៍​ប្លែក​ខ្លាំង ហើយ​ពេល​រសៀល លោក​អ្នក​ក៏​អាច​មើល​ថ្ងៃ​លិច​បាន​ផង​ដែរ​។ មួយវិញទៀត​នៅ​ទីនោះ​ក៏​មាន​អ្នក​នាំ​ផ្លូវ​សម្រាប់​ដើរ​កំសាន្ត និង ប្រាប់​ពី​ទីកន្លែង​ណា​ដែល​គួរ​អោយ​ទាក់ទាញ​ផង​ដែរ​។

៦ – បឹង​គិរី​ម​ង្សុ​ត​៖ បឹង​មួយ​នេះ ​ស្ថិត​នៅ​ស្រុក​លំ​ផាត់​ដែល​វា​មាន​រយៈ​ចំងាយ​ឆ្ងាយ​បន្តិច​ពី​ក្រុង​បាន​លុង ប៉ុន្តែ​អ្នក​នឹង​មាន​អារម្មណ៍​ថា ​ស្រស់ស្រាយ​ពេល​ទៅ​ដល់​បឹង​មួយ​នេះ​។ បឹង​នេះ​មាន​រៀងដូចជា​បឹង​យក្ស​ឡោម​ដែរ ប៉ុន្តែ​បឹង​នេះ​ធំ​ជាង និង​មាន​ដើមឈើ​ធំ​ៗ​នៅ​ព័ទ្ធ​ជុំវិញ ហើយ​បូក​រួម​ជាមួយនឹង​សត្វ​រៃ​យំ គួរ​ជាទី​ចាប់អារម្មណ៍​សម្រាប់​អ្នក​ដើរ​កំសាន្ត​ទាំងអស់​ផង​ដែរ​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ