ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ខួប​អា​ពា​ហ៍ពិ​ពា​ហ៍ ឱ​ក សុគន្ធ​កញ្ញា ទម្លាយ​ការ​ពិត​ពី​ការ​តស៊ូ​ទម្រាំ​មាន​ថ្ងៃ​មង្គល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ពេលវេលា​ពិតជា​ដើរ​លឿន​ណាស់ ព្រោះ​តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា​ហាក់​ទើបនឹង​រៀប​អា​ពាហ៍​​ពិ​ពា​ហ៍​​ថ្មី​នេះ​សោះ ​ស្រាប់តែ​​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា…

រាជធានី​ភ្នំពេញ​៖ ពេលវេលា​ពិតជា​ដើរ​លឿន​ណាស់ ព្រោះ​តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា​ហាក់​ទើបនឹង​រៀប​អា​ពាហ៍​​ពិ​ពា​ហ៍​​ថ្មី​នេះ​សោះ ​ស្រាប់តែ​​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា និង​ស្វាមីលោក អ៊ឹ​ង សុខ​លី ឈាន​ដល់​​ថ្ងៃ​ខួប​អាពិពាហ៍​ពិពាហ៍​រយៈ​ពេល​​១​ឆ្នាំ​បាត់ និង​បាន​បន្សល់​នូវ​ចំណងដៃ​កូនប្រុស​ដ៏​គួរ​ឱ្យ​ស្រលាញ់​មួយ​ផង​ដែរ​ សម្រាប់​អ្នក​ទាំង​​ពីរ​។

អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា គឺ​ជា​តារាចម្រៀង​មួយ​ដួង​នៅ​កម្ពុជា ​ដែល​ទទួល​បាន​នូវ​ប្រជាប្រិយភាព​គ្រប់​ស្រទាប់​អ្នក​ស្តាប់ ជា​ពិសេស​ក្នុង​ចំណោម​យុវវ័យ ហើយ​កាលពី​ថ្ងៃ​ម្សិលមិញន៊េះ​ អ្នក​នាង​បាន​ធ្វើ​ពិធី​គម្រប់​ខួប​អា​ពាហ៍​​ពិ​ពា​ហ៍​១​ឆ្នាំ​ជាមួយ​ស្វាមី ដោយ​អ្នក​នាង​បាន​បង្ហោះ​​​ជូន​មហាជន​ឲ្យ​បានឃើញ​នូវ​រូបភាព​ស្អាត​ៗ​របស់​នាង​ជាមួយ​ស្វាមី និង​កូនប្រុស​ជាទី​ស្រលាញ់ ហើយ​ពិធី​ខួប​អាពាហ៍​ពិពាហ៍​នេះ​ទៀត​សោត​ត្រូវ​បាន​ធ្វើ​ឡើង ​ដើម្បី​បង្កើត​ចំណងស្នេហា​របស់​អ្នក​ទាំង​ពីរ​​ឱ្យ​កាន់​តែ​មាន​ភាព​ផ្អែម​ល្អែ​ម ​និង​ស្និត​ស្នាល​ថែម​ទៀត​។

ក៏​ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នោះ គឺ​​ក្រៅពី​រូបថត​ជា​ច្រើន​សន្លឹក​នេះ​ហើយ ក៏​មាន​​​សំ​ណេ​រ​​របស់​តារាចម្រៀង​ស្រី​ដែល​មាន​សម្រស់​កាន់តែ​ស្រស់​ស្អាត​ឡើង​នោះ ធ្វើ​ឲ្យ​ប្រិ​យ​មិត្ត​បាន​ដឹង​កាន់តែ​ច្បាស់​ថា រូប​នាង​មានការ​តស៊ូ​ជម្នះ​នូវ​ឧបសគ្គ​ច្រើន​ណាស់ ទម្រាំ​នាង​ និង​ស្វាមី​អាច​កាន់​ដៃ​គ្នា​កសាង​គ្រួសារ​ដ៏​កក់ក្តៅ​មួយ​នេះ ។

អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា បាន​សរសេរ​សារ​ដែល​មាន​ខ្លឹមសារ​ថា « ពួក​យើង​បាន​ប្រើប្រាស់​ពេល​វេលា​​យូរណាស់​ទំ​រាំ​ដើរ​ដល់​ចំណុច​នេះ​…! ចឹ​ង​សូម​បន្ដដំណើរ​ដ៏​វែង​ឆ្ងាយ និង​មាន​អត្ថន័យ​របស់​អ្នក​ទាំងអស់​គ្នា​បន្ត​ទៀត​ណា​.. កុំ​បោះបង់​ឲ្យ​សោះ​» ។ បើ​មើល​តាម​សំ​ណេ​រ​ដែល​តារាចម្រៀង​ជួរ​​មុខ​រូប​នេះ​បង្ហោះ គឺ​ក្នុង​ន័យ​លើកទឹកចិត្ត​អ្នកគាំទ្រ​របស់​នាង​កុំ​ឲ្យ​មានការ​បោះបង់​ គឺ​ត្រូវ​តែ​ហ៊ាន​​ត​ស៊ួ​ទៅ​មុខ ​ដើម្បី​សម្រេច​គោលបំណង​របស់​ខ្លួន ។

គួរ​បញ្ជា​ក់​ផង​ដែរ​ថា អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា និង​ស្វាមី លោក អ៊ឹ​ង សុខ​លី ក្រោយ​ពី​រៀប​ការ​អស់​​រយៈពេល​មួយ​ឆ្នាំ​កន្លង​មកនេះ ​បាន​បន្សល់​នូវ​កូនប្រុស​ម្នាក់ ឈ្មោះ អ៊ឹ​ង បញ្ញា​បុត្រ ហៅ​កាត់​ថា ឆា​លី មាន​អាយុ ៦​ខែ ដែល​ជា​បុត្រ​ដ៏​គួរ​អោយ​ស្រលាញ់​របស់​អ្នក​ទាំង​ពីរ ក៏​ដូច​ជា​មហាជន​ផង​ដែរ ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

កែសម្រួលដោយ