ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​វៀតណាម​ម្នាក់​ចេញពី​ខេត្ត​សៀម​រាប ​តេស្ត​វិជ្ជមាន​កូ​វី​ដ​​១៩ នៅ​វៀត​ណាម

3 ឆ្នាំ មុន

ប្រទេស​វៀតណាម ​៖ សារព័ត៌មាន​វៀតណាម​ បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី ១៦ ខែឧសភា ​ឆ្នាំ​២០២០ នេះ​ថា ​ប្រទេស​វៀតណាម​ បាន​រក​ឃើញ​អ្នក​កើត​មេរោគ​កូ​វី​ដ​-១៩…

ប្រទេស​វៀតណាម ​៖ សារព័ត៌មាន​វៀតណាម​ បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី ១៦ ខែឧសភា ​ឆ្នាំ​២០២០ នេះ​ថា ​ប្រទេស​វៀតណាម​ បាន​រក​ឃើញ​អ្នក​កើត​មេរោគ​កូ​វី​ដ​-១៩ ចំនួន​៤​ករណី​ថែម​ទៀត ដែល​ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​ម្នាក់​ដែល​​ទើប​មក​ពី​ខេត្តសៀមរាប នៃ​ប្រទេស កម្ពុជា ​ផង​ដែរ ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​តាម​សារព័ត៌មាន VN EXPRESS បាន​ឲ្យ​ដឹង​ថា​ ជនជាតិ​វៀត​ណាម ៤ នាក់​ដែល​ត្រឡប់​មក​ពី​បរទេស ក្នុង​នោះ​មាន ២​នាក់​មក​ពី​រុ​ស្ស៊ី ម្នាក់​​មក​ពី​ហ្វី​លី​ពី​ន និង​បុរស​វ័យ ៣៩ ឆ្នាំ​ម្នាក់​មក​ពី​ខេត្តសៀមរាប ប្រទេស​កម្ពុជា ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ នាំ​ឲ្យ​ការ​ឆ្លង​វីរុស​មួយ​នេះ​នៅ​ប្រទេស​វៀតណាម​ បាន​ហក់​ឡើង​ដល់ ៣១៨ និង​ករណី​សកម្ម​ដល់ ៥៨ ករណី​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា « អ្នកជំងឺទី៣១៥» គឺជា​បុរស​អាយុ ៣៩ ឆ្នាំ​ នៅ​ស្រុក​តាន់​ចូ ក្នុង​ខេត្ត​តា​ញិញ ជាប់​ព្រំដែន​ប្រទេស​កម្ពុជា ។ បុរស​វៀតណាម​ខាងលើ ​បាន​មក​កាន់​កម្ពុជា កាលពី​ថ្ងៃ​ទី​១០ ខែមករា​ដើម្បី​បម្រើ​ការងារ ។ រហូត​ដល់​​ថ្ងៃ​ទី ២ ខែឧសភា ​បុរស​ខាងលើ​បាន​ធ្វើ​ដំណើរ​ចូល​ទឹកដី​វៀតណាម​វិញ​ដោយ​ខុសច្បាប់​តាម​ផ្លូវលំ​។

បុរស​ជនជាតិ​វៀតណាម​ដែល​ចេញពី​កម្ពុជា ​និង​បាន​រក​ឃើញ​ថា​មាន​វីរុស​កូ​វី​ដ​-១៩ បាន​ធ្វើតេស្ត​លើក​ទី ១ កាលពី​ថ្ងៃ​ទី ៥ ឧសភា តែ​លទ្ធផល​អវិជ្ជមាន​។ រហូត ១០ ថ្ងៃក្រោយ​ការ​ធ្វើតេស្ត​លើក​ទី ២ គឹ​ចំ​ថ្ងៃ​ទី ១៥ ខែឧសភា គឺ​លទ្ធផល​បាន​បង្ហាញ​ថា​គាត់​បាន​ឆ្លង​វីរុស​កូ​វី​ដ​-១៩ នេះ ។

ជុំវិញ​ករណី​នេះ នៅ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា​លោក ជំទាវ ឱ វណ្ណ​ឌី​ន នៅឡើយ​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី ១៧ ឧសភា​នេះ ៕ ដក​ស្រង់​ចេញពីវេបសាយ ៖ tuoitrenews (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ