ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​ឡើយ​! បង្ករឿង​រួច​​មិន​ទទួល​ខុស​ត្រូវ ជិះ​រត់​ពី​ខណ្ឌ​ច្បារ​អំពៅ​ដល់​ដូន​​ពេញ​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ស្រវឹង​បាន​បើក​រថយន្ត​ម៉ាក RAV4 ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​មួយ​គ្រឿង បណ្ដាល​ឲ្យ​រង​ការ​ខូចខាត ហើយ​មិន​ព្រម​ឈប់​ទទួលខុសត្រូវ​នោះ​ទេ គឺ​ព្យាយាម​បើក​រត់គេច​តាំងពី​ខណ្ឌ​ច្បារ​អំពៅ​រហូត​ដល់​ខណ្ឌដូន​ពេញ តែ​ក៏​ត្រូវ​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ដេញ​ឃាត់​បាន…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ស្រវឹង​បាន​បើក​រថយន្ត​ម៉ាក RAV4 ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​មួយ​គ្រឿង បណ្ដាល​ឲ្យ​រង​ការ​ខូចខាត ហើយ​មិន​ព្រម​ឈប់​ទទួលខុសត្រូវ​នោះ​ទេ គឺ​ព្យាយាម​បើក​រត់គេច​តាំងពី​ខណ្ឌ​ច្បារ​អំពៅ​រហូត​ដល់​ខណ្ឌដូន​ពេញ តែ​ក៏​ត្រូវ​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ដេញ​ឃាត់​បាន និង​សុំ​ឱ្យ​សមត្ថកិច្ច​អន្តរាគមន៍​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​យប់ ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២០ ទល់មុខ​វត្ត​និរោធ ផ្លូវ​ជាតិ​លេខ​១ ស្ថិត​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ចំណែកឯ​រថយន្ត​បង្ក​ត្រូវ​ជន​រង​គ្រោះ​ដេញ​ឃាត់​បាន​នៅ​ទល់មុខ សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ រូប​គាត់​បាន​ជិះ​ម៉ូតូ​ម៉ាកស៊ុ​យ​ស៊ុ​គី ប៊េ​ស ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1A 8496 ចេញពីផ្ទះ ក្នុង​គោលបំណង​ទៅ​រក​ទិញ​ម្ហូប​នៅ​ផ្សារ​ច្បារ​អំពៅ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​បុរស​ម្នាក់​បើករថយន្ត​ម៉ាក RAV4 ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2I 6070 ក្នុង​ស្ថានភាព​ស្រវឹង ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​របស់​គាត់​ពីក្រោយ បណ្តាល​ឱ្យ​ដួល​រង​របួស​បន្តិចបន្តួច​។

ជន​រង​គ្រោះ​បន្ត​ទៀត​ថា ហើយ​ភ្លាម​ៗ​នោះ​ដែរ អ្នក​បើករថយន្ត​នោះ​មិន​ព្រម​ឈប់​ទទួលខុសត្រូវ​នោះ​ទេ គឺ​ព្យាយាម​បើក​រត់ គេច​តាំងពី​កន្លែង​កើតហេតុ រហូត​ដល់​មុខ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ទើប​រូប​គាត់​ជា​ម្ចាស់​ម៉ូតូ​បើក​ដេញ​ឃាត់​បាន និង​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​ជួយ​អន្តរាគមន៍​ផង​ដែរ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​ពេល​ដែល​ឃាត់​រថយន្ដ​បាន​ហើយ អ្នកបើកបរ​មិន​ព្រម​ចុះ​ពីលើ​រថយន្ត​មក​ទទួលខុសត្រូវ​នោះ​ទេ គឺ​នៅ​អង្គុយ​ក្នុង​រថយន្ត​និយាយ​ឆ្កា​ដៃ​ឆ្កា​ជើង ទាំង​សភាព​ស្រវឹង​ស្តាប់​គ្នា​មិន​បាន​ឡើយ ពេល​នោះ​ដែរ​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​បាន​សុំ​សំណង​តែ​៥០​ដុល្លារ ដើម្បី​ជួសជុល​ម៉ូតូ និង​ព្យាបាល​របួស ក៏​ម្ចាស់​រថយន្ត​គ្មាន​លុយ​សង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ទាំង​ជន​រង​គ្រោះ និង​ជន​បង្ក​បាន​ចរចា​សម្របសម្រួល​គ្នា​រាប់​ម៉ោង រហូត​សមត្ថកិច្ច​ជំនាញ​មក​ដល់​កន្លែង​កើតហេតុ រួច​យក​ទាំង​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក ទើប​មាន​បុរស​ម្នាក់​ជា​អ្នក​យក​ព័ត៌មាន​បាន​ចេញ​លុយ​៥០​ដុល្លារ​សង​ទៅ​ជន​រង​គ្រោះ​ជំនួស​ដើម្បី​បញ្ចប់រឿង​នេះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ