ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នឹង​បញ្ជាក់​ការ​ដោះស្រាយ​កកស្ទះ​អ្នកទោស​នៅ​ពន្ធនាគារ​នៅ​ថ្ងៃស្អែក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក កើត រិ​ទ្ធ​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ពី​ការ​ដោះស្រាយ​ការ​កកស្ទះ​អ្នកទោស​នៅ​ពន្ធនាគារ​។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ថា​លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ​ដឹកនាំ​យុ​ន្ធ​នា​ការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី នឹង​ធ្វើ​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​១៨​ខែឧសភា…

រាជធានី​ភ្នំពេញ​ ៖​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក កើត រិ​ទ្ធ​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ពី​ការ​ដោះស្រាយ​ការ​កកស្ទះ​អ្នកទោស​នៅ​ពន្ធនាគារ​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ថា​លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ​ដឹកនាំ​យុ​ន្ធ​នា​ការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី នឹង​ធ្វើ​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​១៨​ខែឧសភា ឆ្នាំ​២០២០​ក្នុង​គោលបំណង​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​ដែល​មាននៅ​តាម​សាលាដំបូង​រាជធានី ខេត្ត ក៏​ដូច​ជា​ដើម្បី​ចូលរួម​ចំណែក​ដោះស្រាយ​ការ​ចង្អៀត​ណែន​នៃ​អ្នក​ជាប់​ពន្ធនាគារ ព្រមទាំង​លើកកម្ពស់​សមត្ថភាព​ស្ថាប័ន​តុលាការ​ក្នុង​ការ​ផ្តល់​សេវា​យុត្តិធម៌ ជូន​ប្រជាពលរដ្ឋ​បាន​កាន់តែ​ប្រសើរ តាម​រយៈ​ការ​ព​ន្លឿ​ន​ចំណាត់ការ​សំណុំរឿង ក្រសួងយុត្តិធម៌​នឹង​ប្រកាស​បើក​យុទ្ធនាការ​ដោះស្រាយ​កាត​កកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី ខេត្ត​នៅ​ថ្ងៃ​ទី​១៨​ឧសភា​តទៅ​។

សូម​ជម្រាប​ថា​បច្ចុប្បន្ន​សំណុំរឿង​នៅ​តាម​សាលា​រាជធានី ខេត្ត​មានការ​កកស្ទះ​ជា​ច្រើន​។

ក្រសួងយុត្តិធម៌​បាន​សម្រេច​បង្កើត​គណៈកម្មការ​ថ្មី​មួយ ដើម្បី​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី​-​ខេត្ត ខណៈ​អ្នក​ជាប់​ឃុំ​នៅ​តាម​ពន្ធនាគារ​កំពុង​មាន​ភាព​ចង្អៀត​ណែន ពិសេស​អ្នក​ជាប់​ឃុំ​រឿង​គ្រឿងញៀន​។

ប្រធាន​គណៈកម្មការ​នេះ គឺ​ដឹកនាំ​ដោយ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី និង​មាន​អនុប្រធាន​ចំនួន​២​រូប ព្រមទាំង​សមាជិក​៥​រូប​បន្ថែម​ទៀត ដែល​ជា​រដ្ឋលេខាធិការ​។ រដ្ឋលេខាធិការ​ម្នាក់​ៗ គឺ​ត្រូវ​ដឹកនាំ​ក្រុមការងារ​មួយ ដែល​មាន​សមាជិក​ជាង​១០​រូប​ផ្សេង​ទៀត​។

យោង​តាម​ការ​ចាត់តាំង​របស់ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក គឹ​ម សន្តិភាព ត្រូវ​ដឹកនាំ​ក្រុមការងារ​ទី​មួយ ដែល​គ្រប់​ដណ្តប់​លើ​សាលាដំបូង​ចំនួន​៤ គឺ​រាជធានី​ភ្នំពេញ កណ្តាល ព្រៃវែង និង​ស្វាយ​រៀង​។ ចំណែក លោក ឡុ​ង នរិន្ទ ត្រូវ​ដឹកនាំ​ក្រុមការងារ​ទី​ពីរ ដែល​គ្រប់​ដណ្តប់​លើ​សាលាដំបូង​ចំនួន​៨ គឺ​កំពង់ចាម កំពង់ធំ រតនៈគិរី មណ្ឌលគិរី ព្រះ​វិហារ ស្ទឹង​ត្រែង ក្រចេះ និង​ត្បូងឃ្មុំ​។ រីឯ​ក្រុមការងារ​ទី​៣ គឺ​ដឹកនាំ​ដោយ លោក ជីវ សុង​ហាក់ ដែល​គ្រប់​ដណ្តប់​លើ​សាលាដំបូង​ចំនួន​៧​គឺ សៀមរាប បាត់ដំបង បន្ទាយ​មាន​ជ័យ កំពង់ឆ្នាំង ពោធិ៍សាត់ ឧត្តរមានជ័យ និង​ប៉ៃលិន​។

ដោយឡែក ក្រុមការងារ​ទី​បួន​ចុង​ក្រោយ​គឺ​ដឹកនាំ​ដោយ លោក ជិន ម៉ា​លី​ន ដែល​គ្រប់​ដណ្តប់​លើ​សាលាដំបូង​ចំនួន​៥ គឺ​កោះកុង ព្រះ​សីហ​នុ កំពត តាកែវ និង​កំពង់ស្ពឺ​។

គណៈកម្មការ​ថ្មី​នេះ មាន​ភារៈកិច្ច ដឹកនាំ និង​សម្របសម្រួល​ការងារ​រួម​លើ​ការ​អនុវត្ត យុទ្ធនាការ ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង និង​អយ្យការ អម​សាលាដំបូង​រាជធានី​-​ខេត្ត​។ ជា​យុទ្ធនាការ​មួយ​ដើម្បី​លើ​កម្ពស់​សមត្ថភាព ស្ថាប័ន​ក្នុង​ការ​បម្រើសេវា​យុត្តិធម៌​ឲ្យ​បាន​ល្អ ជា​ពិសេស​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​នៅ​ពន្ធនាគារ​។

បើ​តាម​អគ្គនាយកដ្ឋាន​ពន្ធនាគារ បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​អ្នក​កំពុង​ជាប់​ឃុំ​សរុប​ជិត​៤​ម៉ឺន​នាក់​(៣៨.៩១១) ក្នុង​នោះ ១​ភាគ​៣ គឺជា​អ្នក​ជាប់​ឃុំ​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ