ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់មិញ​កក្រើក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ឆាក​តន្ត្រី​ហង្ស​មាស ជា​មួយ​នឹង​​​​វត្តមាន ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y6p សាក​ម្តង​លេង​បាន​3​ថ្ងៃ តម្លៃ​ត្រឹម​តែ $139

3 ឆ្នាំ មុន
  • ភ្នំពេញ

យប់មិញ​វត្តមាន​ផ្លូវការ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​សាក​ថ្ម​ម្តង​លេង​បាន​3​ថ្ងៃ Huawei Y6p តម្លៃ $139 លើ​ឆាក​តន្ត្រី Huawei Y7 Concert ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស…

យប់មិញ​វត្តមាន​ផ្លូវការ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​សាក​ថ្ម​ម្តង​លេង​បាន​3​ថ្ងៃ Huawei Y6p តម្លៃ $139 លើ​ឆាក​តន្ត្រី Huawei Y7 Concert ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស HDTV ហ្វេ​ស​ប៊ុ​ក​ផេ​ក Huawei Mobile និង​សារព័ត៌មាន​ល្បី​ៗ ផ្ទុះ​ការ​គាំទ្រ​ភ្លូកទឹកភ្លូកដី​។

ចំពោះ​មុខ​ទស្ស​និក​រាប់​ម៉ឺន​នាក់ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y6p តម្លៃ​$139 កំពុង​ឆក់​យក​ប្រជាប្រិយភាព​ខ្លាំងក្លា​ពី​សំណាក់​អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទូ​ទាំង​ប្រទេស​កម្ពុជា ដោយសារ​ថាមពល​ថ្ម​ធំ​មហិមា រូបរាង​ទាក់ទាញ ពណ៌​ទាន់សម័យ​ស៊ី​វិ​ល័យ (​ស្ទាវ​9) ថតរូប​ប្លង់​ទូលាយ​ច្បាស់​ស្អាត និង តម្លៃ​ល្អស៊ី​ដាច់​គេ​។

អតិថិជន​អាច​រក​ជាវ Huawei Y6p នៅ​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា​ទូ​ទាំង​ប្រទេស​កម្ពុជា ជា​មួយនឹង​តម្លៃ​ត្រឹមតែ $139 នឹង​ទទួល​បាន ទទួល​កាដូ​បន្ថែម កាបូបស្ពាយ​ហួ​វៃ​ចំនួន​1 ស៊ី​ម Smart Copper តម្លៃ $29 ភ្ជាប់​ជាមួយនឹង​កញ្ចប់​អ៊ី​ធឺ​ណែ​ត​ធំ​ហ្មង៎​12 ស​ប្តា​ហ៍ (​ទទួល​ស៊ី​មកា​ត និង​កញ្ចប់​អ៊ី​ធឺ​ណែ​ត​ធំ​ហ្មង៎​ចាប់ពី​ថ្ងៃ​ទី 15 ឧសភា ដល់ 15 មិថុនា 2020) និង​មានឱកាស​ឈ្នះ​រង្វាន់​រថយន្ត​ស៊េរី​ទំនើប Audi Q2 មួយ​គ្រឿង​ភ្លាម​ៗ​។

ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y6p ត្រូវ​បាន​រចនា​រូបរាង​ល្អ​ឯក មើលទៅ​ទាក់ទាញ​នឹង​មាន​ភាព​ស៊ី​វិ​ល័យ​ជាមួយនឹង​ពណ៌​ថ្មី​ស្អាត​ប្លែក គឺ ពណ៌​ស្វាយ​ស្រកានាគ ពណ៌​ស្លាបកំភេម និង​ពណ៌​ខ្មៅ​រលោង បង្កើន​នូវ​ភាព​ជឿជាក់​និង​ទំនុកចិត្ត​នៅ​ពេល​ចាប់​កាន់​ប្រើ​ម្តង​ៗ​។ Huawei Y6p មាន​ថាមពល​ថ្ម​ធំ​មហិមា​ទំហំ 5000mAh កំដរ​អ្នកលេង ហ្វេ​ស​ប៊ុ​ក IG TikTok ហ្គេ​ម​អន​​ឡាញ មើល YouTube ម៉ា​ឆ្ងាញ់​ដាច់​យប់​ក៏​មិន​ភ័យ​អស់​ថ្ម ហើយ​ជា​ពិសេស​បំពាក់​នូវ​មុខងារ​ថ្មី គឺ Reverse Charging Technology អាច​សាក​ថ្ម​ទៅ​ទូរស័ព្ទ​ផ្សេង​ទៀត​តាម​ឌុ​យ OTG និង​អាច​ផ្ទេរ​ទិន្នន័យ រូបភាព​ឯ​សារ ក្នុង​ពេល​តែ​មួយ​។

Huawei Y6p បំពាក់​នូវ​កាមេរ៉ា​ក្រោយ​3​គ្រាប់ Huawei Y6p ដែល​តំរៀប​គ្នា​ជា​ជួរ​បញ្ឈរ​វិញ​ម្តង​! កាមេរ៉ា​មេ​ទំហំ 13MP សម្រាប់​ថតរូប​ប្លង់​ទូទៅ​ច្បាស់​ស្អាត​មិន​ស​លើស អាច​សម្គាល់​មនុស្ស រុក្ខជាតិ​សត្វ​បាន​យ៉ាង​ល្អ​។ កាមេរ៉ា​ទី​2 ទំហំ 5MP សម្រាប់​ថតរូប​បែប​ប្លង់​ទូលាយ អាច​ថតរូប​មនុស្ស​ឃើញ​ជើង​ស្រ​ឡូ​ន​ៗ ខ្ពស់​ស្អាត ថត​ទេសភាព​កាន់តែ​ទូលាយ​ពេញភ្នែក និង​កាមេរ៉ា​ទី​3 ទំហំ 2MP សម្រាប់​ថតរូប​បែប​ព្រាល​ផ្ទៃ​ខាងក្រោយ​បាន​យ៉ាង​ស្អាត និង​ដាច់​ល្អ​។ ចំណែក​ឯក​មេ​រ៉ា​មុខ​ទំហំ 8MP (f/2.0) ភ្ជាប់​បច្ចេកវិទ្យា Beauty Mode អាច​កែប្រែ​ចាំចិត្ត​ចង់ ធ្វើ​ឲ្យ​រូបថត​ស៊ែ​ល​ហ្វី​របស់​អ្នក​កាន់តែ​ស្អាត និង​លេចធ្លោ និង​មិន​ស​ក្បោះ ធានា​ថា​ពេញចិត្ត​គ្រប់​ប៉ុស្តិ៍​តែ​ម្តង​។

Huawei Y6p ភ្ជាប់​មក​ជាមួយនឹង Huawei AppGallery ដែល​មក​មួយ​សេត​នៅ​ក្នុង​ប្រអប់​ស្រាប់ និង​អាច​ដោ​ន​ឡូត Facebook, YouTube, TikTok, IG, Grab, ទិញ​ខោអាវ Zando, ទិញ​ទំនិញ​ខ្មែរ​២៤, Myphsar, App កា​ម៉​ង់​ម្ហូប Egets រឺ Apps ល្បី​ៗ មិន​ចាំបាច់​ចំណាយ​ពេល​​យូរ​ជាមួយ Huawei AppGallery លឿន​រហ័ស​ទាន់ចិត្ត ហើយ free ទៀត​។

Huawei Y6p បំពាក់​អេ​ក្រង់ 6.3” មាន​កម្រិត​បង្ហាញ 1600×720 HD+ ភ្ជាប់​បច្ចេកវិទ្យា​ការពារ​ភ្នែក​ដែល​ទទួលស្គាល់​ដោយ​ស្ថាប័ន TUV របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ មាន រ៉េ​ម 4G និង​អង្គ​ផ្ទុក​ទិន្នន័យ 64GB ប្រតិបត្តិការ​ដោយ​បន្ទះ​ឈី​ប Mediatek MT6762R (12nm) EMUI 10.1 (Andriod 10) បំពាក់​នូវ​បច្ចេកវិទ្យា Huawei Super Sound ធ្វើ​ឲ្យ​សម្លេង ការ​ស្តាប់​តន្ត្រី លេង​ហ្គេ​ម និង ខ្សែភាពយន្ត លឺ​ខ្លាំង​ពិ​រោះ​រណ្តំ​ចិត្ត ជា​ពិសេស​ពេល​ស្តាប់​វិទ្យុ FM ពុំ​ចាំបាច់​ត្រូវការ​ប្រើ​កាស ទោះបី​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អ៊ូអរ​ឬ​ក៏​មនុស្ស​ច្រើន​ក៏​ដោយ​។

? ទស្សនាកម្មវិធីចាប់រង្វាន់ Y6p​ និង​ ទស្សនាការប្រគុំតន្ត្រី Super Y7 Concert​ ដែលនាំមកជូនផ្តាច់មុខដោយ ?????? ??? ទូរស័ព្ទបែបយុវវ័យជំនាន់ថ្មីសាកម្តងលេង ? ថ្ងៃ កំលាំងថ្មយក្ស ??????? កាមេរ៉ា ? គ្រាប់ អង្គផ្ទុកចងចាំ ???? កម្លាំងម៉ាស៊ីន ??? តម្លៃត្រឹមតែ $??? តែប៉ុណ្ណោះ? និង មានឱកាសឈ្នះរង្វាន់ធំទូរស័ព្ទ! #លក្ខខណ្ឌងាយៗក្នុងការឈ្នះរង្វាន់ធំ៖?ចូលរួមទស្សនាការ Live ផ្ទាល់នៅក្នុង Facebook page: Huawei Mobile?Comment នូវអ្វីដែលអ្នកស្រលាញ់លើទូរស័ព្ទស្មាតហ្វូន Y6p ?បន្ទាប់មក​ Share ការ Live នេះជា Public និង​ tag មិត្តភក្តិ 10 នាក់ ជាមួយ #សាកម្តងលេង3ថ្ងៃ​ #HuaweiY6p​KH ជាការស្រេច! រង្វាន់ដែលឈ្នះក្នុងការមើល Live : ? ទូរស័ព្ទ Huawei​ Y5 Lite មួយរង្វាន់? កាតាប​ស្ពាយ Huawei​ 5 រង្វាន់! #សាកម្តងលេង3ថ្ងៃ​ #HuaweiY6p #Y6p

បាន​បង្ហោះ​ដោយ Huawei Mobile នៅ សៅរ៍ 16 ឧសភា 2020

ចំណុច​លេចធ្លោ​ទាំងនេះ ជម្រុញ​ឲ្យ​ស្មា​ត​ហ្វូ​ន​ស៊េរី Huawei Y6p $139 ក្លាយជា​ជម្រើស​ទី​មួយ​សម្រាប់​មិត្ត​យុវវ័យ​សម័យ​ថ្មី ព្រោះ គុណភាព​ល្អ ថ្ម​កាន់​បាន​យូរ កាមេរ៉ា​ថតរូប​ស្អាត តម្លៃ​សម​រម្យ និង​មានឱកាស​ឈ្នះ​រថយន្ត​ស៊េរី​ទំនើប Audi Q2 មួយ​គ្រឿង​ភ្លាម​ៗ និង​ទទួល​បាន​កាដូ​បន្ថែម​ច្រើន​សន្ធឹកសន្ធាប់​។ សូម​ប្រញាប់​ឡើង​កុំ​ឲ្យ​ឱកាសល្អ​នេះ​កន្លង​ផុត​ទៅ សម្រាប់​ព័ត៌មាន​សូម​ចុច https://www.facebook.com/huaweimobilekh/​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ