ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុគ ចិន្តា ក្រោយ​សួរសុខទុក្ខ គង់ សុជាតិ រួច​បង្ហោះ​ពាក្យ​មួយ​ឃ្លា​ឌឺដង​មិន​ធម្មតា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង យុគ ចិន្តា ត្រូវ​គេ​ដឹង​ថា គឺជា​មិត្ត​ដ៏​ជិតដិត កម្សត់កម្រ​បំផុត​ជាមួយ​អ្នក​នាង គង់ សុ​ជាតិ…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង យុគ ចិន្តា ត្រូវ​គេ​ដឹង​ថា គឺជា​មិត្ត​ដ៏​ជិតដិត កម្សត់កម្រ​បំផុត​ជាមួយ​អ្នក​នាង គង់ សុ​ជាតិ តាំងពី​នៅ​វ័យ​ជំទង់ ផ្កា​កំពុង​រីក​។ អ្នក​នាង​ទាំង​២​រូប​នេះ គឺ​ពិធី​ការិនី ប្រកប​ដោយ​​សមត្ថភាព បូក​ទាំង​សម្រស់ និង​ភាព​ឆ្លាត​វ័យ​។ ក្នុង​ពេល​ដែល​អ្នក​នាង គង់ សុ​ជាតិ ជួប​បញ្ហា​ពិបាកចិត្ត រហូត​សម្រាក​ពេទ្យ យុគ ចិន្តា ក៏​ចេញ​ទៅ​សួរសុខទុក្ខ មិត្តភក្តិ ដ៏​សែន​ស្រឡាញ់។ គ្រានោះ យុគ ចិន្តា បាន​បោះពាក្យ​និយាយ​រឿង​មួយ​យ៉ាង​ឆ្ងាញ់ ឃើញ​ហើយ​បង្កប់ន័យ​​តែ​​ម្តង​។

រវាង យុគ ចិន្តា និង អ្នក​នាង គង់ សុ​ជាតិ ប្រិ​យ​មិត្ត​ចាត់​ទុក​ថា គឺជា​ពិធី​ការិនី​ឆ្នើម ដណ្តើម​បាន​កេរ្តិ៍ឈ្មោះ​ប្រដេញ​គ្នា​ដូច​ខ្លា​ញី​២ នៅ​លើ​កំពូលភ្នំ បញ្ចេញ​រិ​ទ្ឋ​។ មិន​តិច​ឆ្នាំ​នោះ​ទេ ដែល​ពិធី​ការិនី​ចាស់វស្សា​ទាំង​២​នេះ បន្សល់​នូវ​ស្នាដៃ​ការងារ​ជា​ច្រើន ។ បើ​និយាយ​ពី​គំនិត​ដុ​ង រកស៊ី​វិញ មាន​ភាព​ឆ្លាត​ដូច​គ្នា មុខរបរ​ច្នៃ​នេះនោះ​ពេញដៃ សេសសល់​ទ្រព្យ​ជាប់​ខ្លួន មិន​តិច​។ ម្ល៉ោះហើយ យុគ ចិន្តា និង​គង់ សុ​ជាតិ ស្ទើរតែ​គេ​ហៅ​ថា សេដ្ឋីនី​ទាំង​២​ដួង ដែល​ពុះពារ​ការងារ ហើយ​មិន​ឆ្មើងឆ្មៃ នៅ​តែ​ខំ​បំពេញការងារ ឱ្យ​តម្លៃ ទើប​តារា​២​ដួង​នេះ មាន​ថ្ងៃនេះ​។

ក្នុង​ពេល​អ្នក​នាង គង់ សុ​ជាតិ ជួប​បញ្ហា​ផ្លូវចិត្ត ក្រោយ​ល្បី​លេច​ឭ​រឿងរ៉ាវ​មួយ​ចំនួន​ជាមួយ ជា វិបុល រហូត​ពិបាក​កាយ គិត​ច្រើន​ទៅ​ជា​មាន​ជំងឺ​សម្រាក​ពេទ្យ​។ យុគ ចិន្តា ក៏​បាន​ទៅ​សួរសុខទុក្ខ និយាយ​លេង ជាមួយ​មិត្ត​ចាស់​។ ប៉ុន្តែ​អ្វី​ដែល​គេ​ឃើញ​នៅ​លើ​បណ្តាញ​សង្គម​របស់​យុគ ចិន្តា ស្រាប់តែ​បាន​បង្ហោះ​សំ​ណេ​រ​ពាក្យពេចន៍​គួរ​ឱ្យ​ចាប់អារម្មណ៍ ដោយ​បាន​អាន​ឃើញ​ថា ហាក់​បី​ដូច​ជា​បាញ់​សំដៅ ទៅ​អ្នក​ណា​ដែល​ហ៊ាន​ធ្វើ​ឱ្យ​មិត្ត​អ្នក​នាង​ពិបាកចិត្ត​រហូត​ព្រួយ​កើតជា​ឈឺ​។

ក្នុង​សំ​ណេ​រ​នោះ បាន​លើក​ឡើង​ថា « ថ្ងៃនេះ មាន​ពេលទំនេរ​ពី​ការងារ​មក​សួរសុខទុក្ខ​មិត្តភក្តិ គង់ សុ​ជាតិ ដែល​ខាន​ជួប​គ្នា​យូរ ជជែក​ពី​នេះ​ពី​នោះ មាន​ទាំង​សប្បាយ​មាន​ទាំង​ទុក្ខ​…​ពាក្យ​ពេចន៍​សាសង​គ្រប់​រសជាតិ​នៃ​មេរៀន​ជីវិត​ដែល​ពួក​យើង​បាន​ឆ្លងកាត់ ទាំង​ការងារ ទាំង​ជីវិត​គូ​។ សម្លាញ់ គង់ សុ​ជាតិ អ្វី​ៗ​គ្រប់យ៉ាង​វា​ជា​របស់​យើង វា​នៅ​តែ​របស់​យើង អ្នក​ដាំ អ្នក​ថែ គឺជា​ម្ចាស់​ផល​។ យប់​ណាស់​ហើយ​សម្រាក​ចុះ​ណា អ្នក​នៅ​មើលថែ​យើង​ប្ដី​យើង កូន​យើង ក្រុម​គ្រួសារ​យើង មិត្តភក្តិ​ល្អ​ៗ​នៅ​ផ្ដល់​កំ​លាងចិត្ត​ឱ្យ​យើង​គ្រប់ពេល​! »​។

ក្រោយ​ពេល​បង្ហោះ​រូប​ដ៏​មាន​ន័យ គេ​ឃើញ​អ្នក​ចូល​ខម​មិន​បាន​ជូនពរ ឱ្យ គង់ សុ​ជាតិ មាន​សេចក្តីសុខ​។ ខ្លះ​ថា បាន យុគ ចិន្តា ទៅ​មើល​បង​ជាតិ ដឹង​តែ​ឆាប់​ជា ព្រោះ​យុគ ចិន្តា ពូកែ​លួងលោម លើកទឹកចិត្ត​ណាស់​។

ចំពោះ គង់ សុ​ជាតិ វិញ ក៏​បាន​សរសេរ​បង្ហោះ​តប​ទៅ យុគ ចិន្តា វិញ​ថា « ម្សិលមិញ​ដែល​ចប់ គឺ​ចប់​ហើយ ថ្ងៃស្អែក​ដែល​នឹង​មក​ដល់ ក៏​វា​មិន​ទាន់​មក​ដល់​ដែរ ប៉ុន្តែ​ពេល​នេះ​គឺ​យើង​នៅ​ទី​នេះ យើង​​មាន​ពេលវេលា​នេះ ហើយ​ពេល​នេះ​វា​គួរតែ​ជា​ពេល​ដ៏​ល្អ​បំផុត​សម្រាប់​ផ្តល់​ភាព​កក់ក្តៅ​ឱ្យ​គ្នា មាន​មិត្ត​ប្រសើរ​ជាង​មាន​សត្រូវ​! អរគុណ​ដែល​ផ្តល់​កំលាំងចិត្ត អរគុណ​ដែល​តែងតែ​នៅ​ជិត អរគុណ​សម្រាប់ ក្តី​ស្រលាញ់​ពិត មួយ​ជីវិត​មិន​ងាយ​នឹង​ភ្លេច មិត្តសំលាញ់ យុគ ចិន្តា »៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ