ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុងសប្តាហ៍នេះសម្បូរភ្ញៀវ​ទេសចរមកកម្សាន្ត​តាម​តំបន់ឆ្នេរសមុទ្រ​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ​តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា កាលពី​​ថ្ងៃ​សៅរ៍​ ទី​១៦​ ឧសភា ឆ្នាំ​​២០២០​ នេះ មាន​អ្នក​ទេសចរណ៍​​យ៉ាង​​ច្រើន​កុះករ​មក​លេង​កំសាន្ត​នៅ​ឆ្នេរ​អូរ​ឈើទាល​និង​ឆ្នេរ​នានា​ក្នុង​ក្រុងព្រះសីហនុ​។ សូម​ប​ញ្ជាក់​ថា…

ខេត្ត​ព្រះ​សីហ​នុ ៖ ​តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា កាលពី​​ថ្ងៃ​សៅរ៍​ ទី​១៦​ ឧសភា ឆ្នាំ​​២០២០​ នេះ មាន​អ្នក​ទេសចរណ៍​​យ៉ាង​​ច្រើន​កុះករ​មក​លេង​កំសាន្ត​នៅ​ឆ្នេរ​អូរ​ឈើទាល​និង​ឆ្នេរ​នានា​ក្នុង​ក្រុងព្រះសីហនុ​។

សូម​ប​ញ្ជាក់​ថា កាលពី​ព្រលប់​​ថ្ងៃ​ទី​១៥ ​ឧសភា ​ឆ្នាំ​​២០២០​នេះ ​លោក​​គួ​ច ចំរើន ​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​អញ្ជើញ​ពិនិត្យ​ស្ថានភាព​​ភ្ញៀវ​​ទេសចរ និង​បងប្អូន​ជា​អ្នក​លក់ដូរ​នៅតាម​​ឆ្នេរ​អូរ​ឈើទាល​ក្រុងព្រះសីហនុ ស្រប​ពេល​ដែល​អា​ជ្ញា​ធរ​ខេត្ត​បាន​រៀបចំ​ទាំង​សោ​ភ​ណ្ឌ័​ភាព​និង​បរិស្ថាន​នៅ​តំបន់ឆ្នេរ និង​មាន​​​ភ្ញៀវ​​ទេសចរមក​លេង​កម្សាន្ត​រាល់ថ្ងៃ​។

ជាមួយ​គ្នា​នេះដែរ​ ​លោក​​អភិបាលខេត្ត​បាន​ណែនាំ​ និង​ជំរុញ​អោយ​បងប្អូន​ជា​អ្នក​លក់ដូ​រ ក៏​ដូច​ជា​អ្នក​ដើរ​កំសាន្ត​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័​ការពា​រ​​ការឆ្លង​ជំងឺ​កូ​វី​ដ​១៩ កុំ​ធ្វេស​ប្រ​ហែស​អោយ​សោះ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ