ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ទៀបា.ញ់​ ៖​ កងទ័ព​ត្រូវ​ប្រកាន់​ភ្ជាប់​វិធានការ​ការពារ​ជំងឺ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​សម្ដេច​ពិ​ជ័យ​សេនា​ ទៀ​ បាញ់​ បាន​បន្ត​អំពាវនាវ​ដល់​កងទ័ព​ទាំងអស់​ត្រូវ​តែ​ប្រកាន់​ភ្ជាប់​នូវ​វិធានការ​ការពារ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ខណៈ​ជំងឺ​ប្រភេទ​នេះ​នៅ​មាន​ការ​​ឆ្លង​កម្រិត​ខ្ពស់​។ ការ​លើក​ឡើង​របស់​សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់​ ខណៈ​ពេល​ដែល​កម្ពុជា​បាន​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩​ជា​សះស្បើយ​ចំនួន១២២​នាក់​…

រាជធានី​ភ្នំពេញ​ ៖ ​សម្ដេច​ពិ​ជ័យ​សេនា​ ទៀ​ បាញ់​ បាន​បន្ត​អំពាវនាវ​ដល់​កងទ័ព​ទាំងអស់​ត្រូវ​តែ​ប្រកាន់​ភ្ជាប់​នូវ​វិធានការ​ការពារ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ខណៈ​ជំងឺ​ប្រភេទ​នេះ​នៅ​មាន​ការ​​ឆ្លង​កម្រិត​ខ្ពស់​។

ការ​លើក​ឡើង​របស់​សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់​ ខណៈ​ពេល​ដែល​កម្ពុជា​បាន​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩​ជា​សះស្បើយ​ចំនួន១២២​នាក់​ ក្នុង​ចំណោម​អ្នក​ឆ្លង​សរុប​ទាំងអស់​១២២​នាក់​កាលពី​ថ្ងៃ​ទី​១៦​ ឧសភា​កន្លង​មកនេះ​។

សម្ដេច​ទៀ​ បាញ់​ បាន​បញ្ជាក់​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​១៦​ ឧសភា​ យ៉ាង​ដូច្នេះ​ថា​៖ «ស្ថាន​ភាព​នៃ​ការ​គំរាមកំហែង​ពី​មេរោគ COVID-19 គឺ​នៅ​មាន​កំរិត​ខ្ពស់​នៅ​ឡេ​ី​យ​។ ជាក់ស្ដែង អត្រា​ចម្លង​ថ្មី និង​មរណ​:​ភាព មាន​ចំនួន​កេ​ី​ន​ឡេ​ី​ង​ជា​លំដាប់ នៅ​តាម​បណ្តា​ប្រទេស​នានា​។ ដូចនេះ​សូម​ក្មួយ​ៗ​កងទ័ព និង​បងប្អូន​ប្រជាពលរដ្ឋ កុំ​មានការ​ធ្វេសប្រហែស​ឱ្យ​សោះ ត្រូវ​ថែទាំ​សុខភាព​ឱ្យ​បាន​ល្អ និង​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​នានា ដែល​ក្រសួងសុខាភិបាល​បាន​ណែនាំ ដេ​ី​ម្បី​ការពារ​ការ​ចម្លង មេរោគ COVID-19» ។

សូម​ជម្រាប​ថា​ ក្រុម​គ្រូពេទ្យ​ពេទ្យ​បាន​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​បានជា​សះស្បើយ​អស់ហើយ​កាលពី​ថ្ងៃ​ទី១៦ ឧសភា​ កន្លងមកនេះ​ ក៏​ប៉ុន្តែ​ទាំង​រាជរដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល​នៅ​តែ​បន្ត​អំពាវនាវ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​តែ​បន្ត​អនុវត្ត​នៃ​វិធានការ​ក្នុង​ការ​ការពារ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វី​ដ​១៩ ដែល​ដើម្បី​​ចៀស​វាង​ការ​ឆ្លង​ជា​លើក​ទី២ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ