សូមងាកមកមើលទិដ្ឋភាពខេត្តកែបម្តងមើលម៉េចដែរ


ខេត្តកែប ៖ ទិដ្ឋភាពខេត្តកែប នាថ្ងៃទី១៦​ ខែឧសភា​ ឆ្នាំ​២០២០​ ​ចុងសប្ដាហ៍ ដែលមានភ្ញៀវទេសចរជាតិ​ អន្តរជាតិជាច្រើន​នៅតែបន្តអញ្ចើញមកសម្រាកលំហែកម្សាន្ដនៅរមនីយដ្ឋានឆ្នេរកែប ​ក្រុងកែប​ ​ ដែលមានសម្រស់ផ្កាក្ងោកកំពុងតែបន្តរីកយ៉ាងស្រស់បំព្រង​ និងគ្រប់ដណ្ដប់ទៅដោយធម្មជាតិខៀវស្រងាត់ គ្រប់រដូវកាល ។ នេះបើយោងតាមផេករដ្ឋបាលខេត្តកែបចេញផ្សាយនៅវេលាម៉ោង៦ និង៣៩នាទីល្ងាចថ្ងៃទី១៦ ខែឧសភានេះ ។

សូមបញ្ជាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២០ លោក កែន ស​ត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែបលោក​បន្ត​ថា រដ្ឋបាល​ខេត្ត​កែប​កំពុង​ពិភាក្សា​គម្រោង​រៀបចំ​ផែនការ​ក្នុង​ការ​រៀបចំ​វិស័យ​ទេ​ចរណ៍​ខេត្ត​កែប ដោយ​តំបន់​ណា​សម្រាប់​សាធារណៈ ឆ្នេរ​ខ្សាច់​បែប​ណា​ទាក់ទាញ ហើយ​រៀបចំ​ស្ពាន​ទៅ​កោះទន្សាយ​រៀបចំ​ធ្វើ​យ៉ាងណា​ឲ្យ​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​មក​ច្រើន ។ លោក​ថា គម្រោង​ទាំងនេះ​នឹង​ដាក់​ឆ្លង​ទៅ​កាន់​គណៈកម្មការ​អន្តរក្រសួង រួច​ហើយ ដាក់ ទៅ​រាជរដ្ឋាភិបាល​ដើម្បី​សម្រេច​ទើប​ចាប់ផ្តើម​អនុវត្ត​តែ​ម្តង ។

លោកបានបន្តថា រាជរដ្ឋាភិបាល​មិន​បាន​អនុញ្ញាត​ឲ្យ​បង្កើត​រោងចក្រ​នៅ​តំបន់​ទេសចរណ៍​នោះ​ទេ ពិសេស​រោងចក្រ​ដែល​មាន​ផ្សែង​ជាតិពុល ឬ​ជាតិ​អ្វី​ដែល​ខូចខាត​បរិ​ស្ថា​នោះ​ទេ ៕

ទេសចរណ៍

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ