រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរលើបណ្តាញសង្គមនាល្ងាចនេះថា«ទើបបានជួប និងបីចៅស្រីទី២១ មុននេះបន្តិច ។ ឪពុកម្តាយគេបានដាក់ថា ម៉ាលីយ៉ា (Malya) ឆ្លាតគ្រាន់បើ ម្តាយឈ្មោះ ម៉ាលី ឯកូនឈ្មោះ ម៉ាលីយ៉ា មិនពិបាកសរសេរ» ។ នេះបើយោងតាមផេក សម្តេចតេជោ ។
សម្តេចតេជោ បានបញ្ជាក់ថា ក្នុងចំណោមចៅ២១នាក់មានប្រុសចំនួន១២នាក់ និងស្រី៩នាក់ គ្រប់គ្រាន់ដើម្បីបង្កើតក្រុមបាល់ទាត់បុរសមួយក្រុម បាល់ទះបុរសមួយក្រុម បាល់បោះបុរសមួយក្រុម និងបង្កើតក្រុមបាល់ទះនារីមួយក្រុម ។
ចង់បានដូចនេះចៅប្រុសទាំងអស់ត្រូវចេះលេង៣ប្រភេទកីឡា គឺបាល់ទាត់ បាល់ទះនិងបាល់បោះ ។ នេះគ្រាន់តែជាការគិតរបស់ជីតាតែមិនដឹងថា ចៅៗនឹងធ្វើតាមយើងឬអត់? ៕
ចែករំលែកព័តមាននេះ