ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ ចំណុច​ត្រូវ​ដឹង​ពេល​ដែល​អ្នករក​ការងារ​ធ្វើ​ក្នុង​គ្រា​មាន​វិបត្តិ

3 ឆ្នាំ មុន

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ឲ្យ​មនុស្ស​ជា​ច្រើន​បាត់បង់​ការងារ​ធ្វើ និង​បាន​បង្ក​ការ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​អាជីវករ​ជា​ច្រើន​ដែរ ។ ជាក់ស្តែង​ការ​រក​ការងារ​ធ្វើ​ក៏​អាច​នឹង​កាន់តែ​ពិបាក​ជាង​មុន​ដែរ​ ជា​ពិសេស​សម្រាប់​និស្សិត​ដែល​ទើបតែ​បញ្ចប់​ការ​សិក្សា ។ ប្រសិនបើ​អ្នក​ចង់​ជោគជ័យ​ក្នុង​ការ​រក​ការងារ​ដែល​ល្អ អ្នក​ត្រូវ​តែ​ចេះ​សម្រប​ខ្លួន…

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ឲ្យ​មនុស្ស​ជា​ច្រើន​បាត់បង់​ការងារ​ធ្វើ និង​បាន​បង្ក​ការ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​អាជីវករ​ជា​ច្រើន​ដែរ ។ ជាក់ស្តែង​ការ​រក​ការងារ​ធ្វើ​ក៏​អាច​នឹង​កាន់តែ​ពិបាក​ជាង​មុន​ដែរ​ ជា​ពិសេស​សម្រាប់​និស្សិត​ដែល​ទើបតែ​បញ្ចប់​ការ​សិក្សា ។ ប្រសិនបើ​អ្នក​ចង់​ជោគជ័យ​ក្នុង​ការ​រក​ការងារ​ដែល​ល្អ អ្នក​ត្រូវ​តែ​ចេះ​សម្រប​ខ្លួន និង​មាន​ភាពរឹងមាំ ។ ខាងក្រោម​នេះ គឺជា​អ្វី​ដែល​អ្នក​កំពុង​រក​ការងារ​ធ្វើ​ត្រូវ​ដឹង​ក្នុង​កំឡុង​ពេល​មាន​វិបត្តិ​នេះ ៖

១. បើក​គំនិត​ឲ្យ​ទូលាយ
អ្នក​ប្រហែលជា​មិន​អាច​រកបាន​ការងារ​ដែល​ពេញ​ម៉ោង​បាន​ទេ ដូច្នេះ​អ្នក​គួរតែ​បើក​ចិត្ត​ទូលាយ​សម្រាប់​ការងារ​ក្រៅ​ម៉ោង ឬ​ការងារ​ដែល​មាន​ម៉ោង​ធ្វើការ​មិន​ច្បាស់លាស់ ។ ក្រៅពី​នេះ​ហើយ អ្នក​ក៏​គួរ​បើក​ចិត្ត​ឲ្យ​ទូលាយ​សម្រាប់​វិស័យ​ផ្សេង​ៗ​ដែល​អ្នក​មិន​ធ្លាប់​ធ្វើការ​ក្នុង​ផង​ដែរ​ជា​ពិសេស​វិស័យ​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​ដូច​ជា​វិស័យ​សុខាភិបាល ការ​ដឹក​ជញ្ជូន បច្ចេកវិទ្យា និង​ម្ហូបអាហារ​ជាដើម ។

២. កុំ​ដាក់​ពាក្យ​គ្រប់កន្លែង
ជាក់ស្តែង អារម្មណ៍​ពេល​ដែល​បាត់បង់​ការងារ គឺ​មិន​ងាយ​ឆ្លងកាត់​ទេ ប៉ុន្តែ​អ្នក​ត្រូវ​តែ​រក្សា​ភាពរឹងមាំ​ក្នុង​ពេល​នេះ និង​ផ្តោត​ស្មារតី​លើ​ស្ថាប័ន​មួយ​ចំនួន​ដែល​អ្នក​ចាប់អារម្មណ៍​ជាងគេ ។ ប្រសិនបើ​អ្នក​ចំណាយពេល​រាប់​ម៉ោង​ជា​រៀងរាល់ថ្ងៃ​ក្នុង​ការ​ដាក់​ពាក្យ​នោះ អ្នក​មិន​អាច​ខិតខំ​អស់ពី​សមត្ថភាព​សម្រាប់​គ្រប់កន្លែង​ដែល​អ្នក​ទៅ​សម្ភាសន៍​ជាមួយ​ទេ ។

៣. ប្រើ និង​បង្កើត​ទំនាក់ទំនង​ដែល​អ្នកមាន​ជាមួយ​មនុស្ស
ទំនាក់ទំនង​រវាង​មនុស្ស​និង​មនុស្ស គឺ​ពិតជា​សំខាន់​ណាស់​ជា​ពិសេស​ក្នុង​កំឡុង​ពេល​មាន​វិបត្តិ​នេះ ។ ក្រៅពី​មនុស្ស​ដែល​អ្នក​ស្គាល់​ដោយ​ផ្ទាល់​ហើយ ប្រព័ន្ធ​សង្គម​សំខាន់​ៗ​ដូច​ជា LinkedIn ជា​វេទិកា​ដ៏​ល្អ​មួយ​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ខ្លួនឯង និង​រក​ឱកាស​ការងារ ។

៤. បង្កើត​ឈ្មោះ​ដោយ​ខ្លួនឯង
ឈ្មោះ​របស់​អ្នកមាន​តម្លៃ​ណាស់​ព្រោះ​ក្រៅពី​វា​ប្រាប់​អ្នក​ដទៃ​ថា​អ្នកជា​នរណា​ហើយ វា​ក៏​អាច​បង្ហាញ​ពី​អ្វី​ដែល​អ្នកគាំទ្រ តម្លៃ​ដែល​អ្នក​ប្រកាន់ខ្ជាប់ និង​ការងារ​ដែល​អ្នក​បាន​សម្រេច​ដែរ ។ ប្រសិនបើ​អ្នកមាន​ឈ្មោះ​ល្អ​ក្នុង​ចំណោម​មនុស្ស​ដទៃ អ្នក​នឹង​ឈានមុខ​អ្នក​ដទៃ ។

ជាក់ស្តែង គ្រាន់តែ​ដាក់​ឈ្មោះ​របស់​អ្នក​លើ​ប្រ​វ​តិ្ត​រូប​សង្ខេប​គឺ​មិន​គ្រប់គ្រាន់​ទេ ។ អ្នក​ត្រូវ​មាន​វត្តមាន​លើ​អ៊ី​ន​ធើ​ណេ​ត​ច្បាស់លាស់ ដែល​បង្ហាញ​ពី​សមត្ថភាព និង​ការ​សម្រេច​ផ្សេង​ៗ​របស់​អ្នកផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ