ដំបូន្មាន​ល្អ​ៗ​ពី​មហាសេដ្ឋី​ដែល​អាច​ជួយ​ឱ្យ​អ្នក​ឆ្លង​ផុត​កូ​វី​ដ​-១៩ ដោយ​រលូន


រាល់ពេល​ដែល​លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) មាន​ប្រសាសន៍​អ្វីមួយ អ្នក​វិនិយោគ​តែងតែ​ស្តាប់​ជា​និច្ច​ដោយ​ចាត់​ទុក​លោក​ថា​ជា​ប្រភព​នៃ​ចំណេះដឹង​ដែល​ជួយ​ឲ្យ​អ្នក​ដទៃ​ក្លាយជា​អ្នកមាន ។ លោក​ក៏​បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​របស់​មនុស្ស​កាន់តែ​ច្រើន​ដែរ​ពេល​ដែល​លោក​ចែករំលែក​ដំបូន្មាន​សំខាន់​ៗ​ក្នុង​ការ​ឆ្លង​ផុត​កូ​វី​ដ ១៩ ដែល​ប្រទេស​នីមួយ​ៗ​ជុំវិញ​ពិភពលោក​កំពុង​តែ​ជួប​ប្រទះ​នេះ ។ ខាងក្រោម​នេះ​ជា​ដំបូន្មាន​ដែល​អ្នក​គួរតែ​ស្តាប់​តាម ៖

១. ត្រៀមខ្លួន​ជា​និច្ច​សម្រាប់​គ្រោះអាសន្ន
លោក​មហាសេដ្ឋី​ខាងលើ​ធ្លាប់​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ខែមីនា​កន្លង​មក​ថា ខ្ញុំ​តែងតែមាន​អារម្មណ៍​ថា​ការ​ផ្ទុះ​ជំងឺ​ជុំវិញ​ពិភពលោក​នឹង​កើត​មាន​ឡើង​នៅ​ថ្ងៃ​ណាមួយ ។ កាលពី​ឆ្នាំ​មុន លោក​បាន​ព្រមាន​ថា ពិភពលោក​អាច​នឹង​ជួប​ប្រទះ​នូវ​គ្រោះកាច​សាហាវ​មួយ ហើយ​វា​ជា​ការ​ភ្ញាក់​ផ្អើ​ម​ខ្លាំង​មួយ​ដែរ ។
លោក​បាន​និយាយ​ថា ក្រុមហ៊ុន Berkshire របស់​លោក នឹង​ខាតបង់​ជា​ច្រើន តែ​នឹង​ត្រៀមខ្លួន​ក្នុង​ការ​បើក​ដំណើរការ​អាជីវកម្ម​វិញ​នៅ​ថ្ងៃ​បន្ទាប់ ។

២. កុំ​បោះបង់​គោលដៅ​រយៈពេល​វែង​របស់​អ្នក
លោក បា​ហ្វេ​ត បាន​បន្ត​ទៀត​ថា លោក​ជឿជាក់​ថា​សហរដ្ឋអាមេរិក​នឹង​ក្រោកឈរ​ឡើង​វិញ​ពី​កូ​វី​ដ ១៩​នេះ ហើយ​មិន​មាន​អ្វី​ដែល​អាច​បញ្ឈប់​សហរដ្ឋអាមេរិក​បាន​ទេ ។ ប៉ុន្តែ​លោក​ក៏​បាន​ព្រមាន​ដែរ​ថា មិន​មាន​នរណា​ម្នាក់​ដែល​អាច​ដឹង​ថា​នឹង​មាន​អ្វី​កើតឡើង​ទេ ដូច្នេះ​អ្នក​វិនិយោគ​គួរតែ​ត្រៀមខ្លួន​ក្នុង​ការ​រង​ចាំ​យូរ​រហូត​សេដ្ឋកិច្ច​អាច​ក្រោកឈរ​វិញ​បាន ។មាន​ន័យ​ថា ប្រសិនបើ​អ្នក​មិន​ប្រញាប់​លក់​ទ្រព្យសម្បត្តិ ឬ​ការ​វិនិយោគ​របស់​អ្នក​ចេញ​ក្នុង​ពេល​នេះ​ទេ អ្នក​អាច​នឹង​រកបាន​ប្រាក់​ចំណេញ​ច្រើន​នៅ​ថ្ងៃ​អនាគត ។

៣. ទាញ​អត្ថប្រយោជន៍​ពី​អត្រា​ការ​ប្រាក់​ទាប
លោក បា​ហ្វេ​ត មើលឃើញ​ឱកាស​ដ៏​ល្អ​មួយ​ក្នុង​ពេល​នេះ​ថា​ជា​ពេល​ល្អ​សម្រាប់​កម្ចី​លុយ ហើយ​វា​ក៏​ល្អ​សម្រាប់​ប្រទេស​ដែរ ។ សម្រាប់​អ្នកទិញ​អចលនទ្រព្យ​វិញ​ពួក​គេ​អាច​នឹង​ចំណេញ​ច្រើន​ជាងគេ​ប្រសិនបើ​ពួក​គេ​អាច​រក​ស្ថាប័ន​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​បំផុត ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ