ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេរៀន​ពិសេស​ដែល​អ្នក​អាច​រៀនសូត្រ​បាន​ពី​សហគ្រិន​វ័យក្មេង​អាយុ ១៩​ឆ្នាំ

3 ឆ្នាំ មុន

ប្រេ​ន​ដេ​ន ខក (Brendan Cox) ជា​សហគ្រិន​អាយុ ១៩​ឆ្នាំ ដែល​បង្កើត​បាន​អាជីវកម្ម​ចំនួន ១០ មក​ហើយ​ចាប់ពី​អាយុ ៩​ឆ្នាំ​មក​ដល់​បច្ចុប្បន្ន​នេះ…

ប្រេ​ន​ដេ​ន ខក (Brendan Cox) ជា​សហគ្រិន​អាយុ ១៩​ឆ្នាំ ដែល​បង្កើត​បាន​អាជីវកម្ម​ចំនួន ១០ មក​ហើយ​ចាប់ពី​អាយុ ៩​ឆ្នាំ​មក​ដល់​បច្ចុប្បន្ន​នេះ ។ យុវជន​នេះ​បាន​ខ្ចី​លុយ ៩០០​ដុល្លារ​ពី​ម្តាយ​របស់​ខ្លួន​ដើម្បី​បង្កើត​អាជីវកម្ម​មួយ​ដែល​រក​ប្រាក់​ចំណេញ​បាន ២៥​ម៉ឺន​ដុល្លារ ។ ខាងក្រោម​នេះ​ជា​មេរៀន​សំខាន់​ៗ​ដែល​អ្នក​អាច​រៀនសូត្រ​បាន​ពី​យុវជន​ម្នាក់​នេះ​៖

១. វិធី​ប្រមូល​ធនធាន​សម្រាប់​អាជីវកម្ម
ការ​បញ្ចុះបញ្ចូល​ឪពុក​ម្តាយ​ឲ្យ​ផ្តល់​កម្ចី ៩០០​ដុល្លារ​ដល់​ក្មេង​អាយុ ១៣​ឆ្នាំ គឺ​មិន​ងាយស្រួល​ទេ ។ ប្រេ​ន​ដេ​ន បាន​និយាយ​ថា ខ្ញុំ​ជា​ក្មេង​អាយុ ១៣​ឆ្នាំ​ដែល​មិន​មានបទពិសោធន៍​ក្នុង​ពិភព​អាជីវកម្ម​ទាំងស្រុង ។ ដូច្នេះ​ខ្ញុំ​ត្រូវ​បង្ហាញ​ប្រាប់​ឪពុក​ម្តាយ​ខ្ញុំ​ថា ពួក​គេ​អាច​ជឿ​ទុកចិត្ត​ខ្ញុំ​បាន ។ ដើម្បី​ធ្វើ​ដូច្នេះ​បាន ខ្ញុំ​បាន​ធ្វើ​បទ​បង្ហាញ​ដោយ​ប្រើ PowerPoint ដើម្បី​បង្ហាញ​ពី​ផែនការ​ច្បាស់លាស់​របស់ខ្ញុំ ។ វា​មាន​ទាំង​អ្វី​ដែល​ខ្ញុំ​ត្រូវ​ចាយវាយ និង​វិធី​ដែល​ខ្ញុំ​អាច​រក​លុយ​មក​វិញ​បានជា​ដើម ។

២. វិធី​ធ្វើ​ឲ្យ​អតិថិជន​ជឿ​ទុកចិត្ត​លើ​អ្នក
ប្រសិនបើ​អ្នកមាន​អាយុ​វ័យក្មេង ឬ​មិន​មានបទពិសោធន៍​ច្រើន​ក្នុង​ខ្លួន អ្នក​ដទៃ​ប្រហែលជា​មិន​ជឿ​ទុកចិត្ត​អ្នក​ទេ ហើយ​មនុស្ស​មួយ​ចំនួន​អាច​មានគំនិត​ឆ្លៀតឱកាស​ចង់​កេងប្រវ័ញ្ច​ពី​អ្នក​ទៀត​ផង ។ ពេល​ដែល​អតិថិជន​ព្យាយាម​តថ្លៃ​ជាមួយនឹង ប្រេ​ន​ដេ​ន យុវជន​ម្នាក់​នេះ​មិន​ចុះថ្លៃ​ឡើយ​ព្រោះ​គេ​ដឹង​ពី​តម្លៃ​របស់​ខ្លួន និង​តម្លៃ​របស់​ក្រុមហ៊ុន​ខ្លួន ។ ដោយហេតុ​ដូច្នេះ​ទើប ប្រេ​ន​ដេ​ន​អាច​កសាង​ឈ្មោះ​រហូត​ដល់​អ្នក​ដទៃ​មិន​ដែល​តថ្លៃ​ជាមួយ​គេ​ឡើយ ។

ប្រេ​ន​ដេ​ន បាន​ប្រាប់​មក​ថា ដោយ​រៀន​ពី​ការ​សរសេរ និង​និយាយ​ដោយ​មាន​ជំនាញ អ្នក​ដទៃ​ក៏​កាត់​បន្ថយ​ការ​តថ្លៃ​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត ភាព​ជឿ​ទុកចិត្ត​លើ​ខ្លួនឯង គឺ​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​បញ្ចុះបញ្ចូល​ប្រាប់​អ្នក​ដទៃ​ពី​គុណភាព​នៃ​ផលិតផល​ឬ​សេវាកម្ម ។

៣. វិធី​ធ្វើ​ឲ្យ​បុ​គ្គ​លោក​ជឿ​ទុកចិត្ត​លើ​អ្នក
ការ​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ដែល​ធ្វើការ​ជាមួយ​អ្នក គឺ​ពិតជា​សំខាន់​ណាស់​ក្នុង​គ្រប់​អាជីវកម្ម​ទាំងអស់ ហើយ​វា​កាន់តែ​សំខាន់​ទៅ​ទៀត​ប្រសិនបើ​ម្ចាស់​អាជីវកម្ម​ជា​មនុស្ស​ដែល​នៅ​វ័យក្មេង ឬ​មិន​មានបទពិសោធន៍​ច្រើន ។ ប្រេ​ន​ដេ​ន បាន​បកស្រាយ​ថា ប្រសិនបើ​អ្នក​ជួយ​ដល់​បុគ្គលិក​អ្នក ពួក​គេ​ក៏​នឹង​ជួយ​អ្នក​ដែរ ។

លើស​ពី​នេះ​ទៅ​ទៀត យុវជន​ម្នាក់​នេះ​បាន​ចែករំលែក​ថា ការ​ធ្វើ​ល្អ​ដាក់​មនុស្ស​ដែល​តំណាង ប្រេ​ន និង​ក្រុមហ៊ុន​របស់​អ្នក គឺ​មាន​សារៈសំខាន់​ណាស់ ។ មតិយោបល់​ល្អ​ជាងគេ​នឹង​មាន​ចេញពី​បុគ្គលិក​របស់​អ្នក ហើយ​ប្រសិនបើ​អ្នក​ធ្វើ​ល្អ​ដាក់​ពួក​គេ អ្នក​នឹង​មើលឃើញ​ភាព​ជោគជ័យ​ក្នុង​អាជីវកម្ម​របស់​អ្នក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ