ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊យធំហើយ ខ្ទេចទាំងឡាននិង​របាំង​ចែក​ផ្លូវ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រថយន្តម៉ាក​គាមួយ​គ្រឿង​បាន​បើក​បោះពួយ​ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​របាំង​ខណ្ឌ​ចែក​ទ្រូង​ផ្លូវ​បណ្តាលឱ្យបាក់​១​កង់​ខ្ទេច​ចេញ ហើយរថយន្តនោះ​បាន​បន្ត​​បុក​ជាប់​ជាមួយ​ក្បាល​របាំងមួយទៀត ដែល​នៅ​ខាង​មុខ បណ្តាល​អោយ​រង​ការ​ខូចខាត​ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ ទី​១៦…

រាជធានី​ភ្នំពេញ​៖ រថយន្តម៉ាក​គាមួយ​គ្រឿង​បាន​បើក​បោះពួយ​ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​របាំង​ខណ្ឌ​ចែក​ទ្រូង​ផ្លូវ​បណ្តាលឱ្យបាក់​១​កង់​ខ្ទេច​ចេញ ហើយរថយន្តនោះ​បាន​បន្ត​​បុក​ជាប់​ជាមួយ​ក្បាល​របាំងមួយទៀត ដែល​នៅ​ខាង​មុខ បណ្តាល​អោយ​រង​ការ​ខូចខាត​ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ ទី​១៦ ខែឧសភា ឆ្នាំ ២០២០ នៅ​មុខ អគ្គនាយកដ្ឋាន​ពន្ធដា តាម​មហាវិថី​ម៉ៅ​សេ​ទុង សង្កាត់​ទឹកល្អក់​ទី​១​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

រថយន្តដែល​គ្រោះថ្នាក់ ម៉ាក KIA ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​២BC.៤៣៧០ បើកបរ ដោយ​បុរស​ម្នាក់ ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ ។តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ រថយន្ត បាន​ជិះ​គ្នា៣​នាក់ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​ទិស​ដៅ​ពី​ជើង ទៅ​ត្បូង ។​នៅ​ពេល​ធ្វើ​ដំណើរ ហួស​ស្ពាន​៥​មក​រា បាន​បន្តិច មក​ទន្ទឹម​មុខ អគ្គនាយកដ្ឋាន ពន្ធដា​ស្រាប់តែ រថយន្ត​បាន​រ៉េ​ចង្កូត​ទៅ​ឆ្វេង​ដៃ បុក​ក្បាល​របាំង​ថ្ម ផ្នែក​ខាងជើង បណ្តាល​អោយ​បាក់​មួយ​កង់​នឹង​ខ្ទេច​ចេញ​។

តាម​សាក្សី​បានអោយ​ដឹង​ទៀត​ថា ខ​ណៈនោះរថយន្ត​ក៏បាន​ជ្រុល​ទៅ​មុខបុក​ក្បាល​របាំង​ថ្ម​មួយទៀត​បណ្តាល​អោយ​កំ​ពិត​ជាប់​ទៅ​មុខ​លែង​រួច​ ។​ ទោះបីជា​យ៉ាងណា​គ្រោះថ្នាក់​ នៅ​ពុំ​បណ្តាល​អោយ​មនុស្ស​រង​របួស​ឡើយ គឺ​គ្រាន់បាក់​ក្បាល​របាំង​ថ្មី​ និង​ខូចខាត​រថយន្តតែ​ប៉ុណ្ណោះ​។ តាម​អ្នកបើកបរបាន​ប្រាប់​នគរ បាល​អោយ​ដឹង​ថា ការ​កើត​មាន​គ្រោះថ្នាក់​នេះ បណ្តាល​មក​ពី​រថយន្ត​បែក​កង់​​ទាញ​ចង្កូត​ទៅ​បុក​ក្បាល​របាំង​ថ្ម​តែ​ម្តង​។​

បន្ទាប់​ពី​គ្រោះថ្នាក់ នគរបាល​មូលដ្ឋាន​បាន​ទាក់ទងទៅនគរបាល​ចរាចរ​ណ៍ចុះ​មក​វាស់វែង​ និង​នាំ​រថយន្ត​
ប​ញ្ចូ​ន​ទៅ​កាន់​ការិយាល័យ​ចរ​ចរណ៍​ជើងគោក​ ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​ទ្រព្យសម្បត្តិ​សា​ធា
រណៈ ។

អត្ថបទសរសេរ ដោយ