ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រង់ចាំ​មើល​ចំណាត់ការ​ពី​ថ្នាក់លើ​បន្ត​ទៀត !

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ​លោក​វរសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ ស្រវឹងស្រា​ធ្លាក់​ភ្នែក​បើករថយន្ត​បុក​ខឿន​រូបសំណាក​លោកតាអាចារ្យ​លាក់​ ហើយ​បាន​ស្រែក​ជេរ​ប្រមាថ​លោកសុខ លូ អភិបាលខេត្ត​កំពង់ធំ​ថែមទៀត…

ខេត្តកំពង់ធំ ៖ ​លោក​វរសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ ស្រវឹងស្រា​ធ្លាក់​ភ្នែក​បើករថយន្ត​បុក​ខឿន​រូបសំណាក​លោកតាអាចារ្យ​លាក់​ ហើយ​បាន​ស្រែក​ជេរ​ប្រមាថ​លោកសុខ លូ អភិបាលខេត្ត​កំពង់ធំ​ថែមទៀត ។ ហេតុ​ការណ៍​នេះ បាន​កើតឡើង​កាលពី​លោក​ពី​វេលា​ម៉ោង៩ និង​១២​នាទី​យប់ថ្ងៃ​ទី​១៥ ​ឧសភា ​​ស្ថិត​នៅ​ក្នុង​សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ។

​មន្ត្រី​នគ​បាល​ចរាចរណ៍​ជាន់ខ្ពស់​រូប​នេះ បាន​ស្រែក​ជេរ​ប្រមាថ​ទៅ​អភិបាលខេត្ត​កំពង់ធំ​លោក សុខ លូ ដោយ​សង្កត់ធ្ងន់ថា នៅ​ទីតាំង​កើតហេតុ​ខាងលើ មិន​មាន​ដាក់​ភ្លើង​បំភ្លឺ និង​ដាក់​ចំណាំងផ្លាត​នោះ​ឡើយ ដែល​ជា​ហេតុនាំ​ឱ្យ​រូប​គាត់​បើកបរ​ជួប​គ្រោះថ្នាក់​បែប​នេះ ។ សម្តី​ដែលមើលងាយ​របស់​លោកនាយ​ការិ​យាល័យ​រូប​នេះ ផ្ទុយ​នឹង​ការ​ពិត ដោយសារ​តែ​នៅ​ទីតាំង​កើតហេតុ​ខាងលើ​នោះ ខេត្ត​បាន​រៀបចំ​មាន​ដាក់​ចំណាំង​ផ្លាត និង​ភ្លើង​បំភ្លឺ​គ្រប់គ្រាន់ មិន​ដូច​ជា​ការ​និយាយជេរ​ប្រមាថ ​ដោយ​មិន​បាន​បើក​គ្រាប់ភ្នែក​របស់​មន្ត្រី​ចរាចរ​ខាងលើ​នេះ​​ឡើយ ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ នៅ​រសៀល​ថ្ងៃ​ទី​១៦ ​ឧសភា លោក​វរ​សេ​សេនីយ៍​ឯក ប៉ែន ចាន់​ដា​រ៉ា នាយ​រង​ផែន​​សណ្តាប់ធ្នាប់​ចរាចរ និង​ជា​ស្នងការ​រង​ស្តីទី​ខាង​សណ្តាប់ធ្នាប់​ប្រាប់​ថា លោក​បាន​ធ្វើ​របាយ​ការ​ណ៍​ជូន​ទៅ​ថ្នាក់លើ​របស់​លោក​រួច​អស់ហើយ​ត្រង់​ថា ​ថ្នាក់លើ​មាន​ចំណាត់ការ​យ៉ាងណា​នោះ ស្រេច​តែ​លើ​ថ្នាក់
លើ​ ។

ចំណែក​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក កុសល ​ស្នងការ​នគរ​បាន​ខេត្តកំពង់ធំបាន​ប្រាប់កោះសន្តិភាពឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៦ ឧសភា ​ថា លោក​ទទួលស្គាល់​ថា​ ពិត​ជា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​បង្ក​ឡើង​ដោយ លោកវរសេនីយឯក រុំ សុវិជ្ជា ខាងលើ​នេះ​ពិតប្រាកដ​មែន តែ​វា​ជា​រឿង​របស់​បុគ្គល មិនមែន​ជា​រឿង​របស់​អង្គភាព​ទាំងមូល​នោះ​ឡើយ សូមកុំ​យល់​ច្រ​លំ ដូច​ជា​សារ​ព័​ត៌មាន​ខ្លះ​ខ្វះ​វិជ្ជាជីវៈ មក​សរសេរ​វាយ​ប្រហា​អង្គភាព​របស់​លោក​ទៅ​វិញ ។

លោកស្នងការ​បន្ត​រថា​ ករណី​ខាងលើ ​វា​ជា​រឿង​បុគ្គល​អ្នក​ប្រព្រឹត្ត ក្នុង​នាមខ្លួន​មន្ត្រី​នគរ​បាន​ចរាចរ​ជាន់ខ្ពស់​១​រូប នឹង​ជា​អ្នកដឹកនាំ​គេ​ទៀត​ផង បែរជា​ទៅ​ធ្វើ​អ​ញ្ចឹ​ង ហើយ​ក្នុង​នាម​លោក​ជា​មេ​កើយ​មែន តែ​លោក​មិន​កាន់ជើង​នោះ​ទេ លោក​នឹង​ធ្វើ​របាយ​ការ​ណ៍ជូន​ថ្នាក់លើ​ចាត់ការ​តាម​ច្បាប់​។

មហាជន​រិះគន់​ថា​ លោកនាយ​ការិយាល័យ​ចរាចរ​ខាងលើ​នេះ នៅ​ពេល​ដែល​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក​ម្តង​ៗ​តែងតែ​ផាកពិន័យ នៅ​ពេល​ពលរដ្ឋ​និយាយ​តវ៉ា លោកនាយ​ការិយាល័យ​ខាងលើ​តែងតែ​ប្រើ​ពាក្យ​ត្មឹះ​​​ដៀល​ទៅ​លើ​ពួក​គេ ហាក់បីដូចជា​គ្មាន​ចេះ​ច្បាប់ទំលាប់​អ្វី​សោះឡើយ​ ។


អត្ថបទសរសេរ ដោយ