ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​ខ្មាស​អៀន !

3 ឆ្នាំ មុន
  • ភ្នំពេញ

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​…​ចំ​ពេល​ដែល​មេរោគ​កូ​វី​ដ​១៩​រាតត្បាត​…គ្រប់​ប្រទេស​លើ​សកលលោក​…​ជា​ពិសេស​ប្រទេស​ថៃ និង​កម្ពុជា​…​ឯកភាពបិទ​ព្រំដែន​ទាំង​ច្រក​អន្តរជាតិ និង​ច្រករបៀង ។ ទោះបី​បិទ​ព្រំដែន​យ៉ាងនេះ​ក៏​ដោយ​…​ក៏​លោក​ពលករ​ខ្មែរ​លើកគ្នា​ចេញពី​ប្រទេស​ថៃ​ចូល​កម្ពុជា​…​ទប់​អត់​ឈ្នះ​ទេ ទាំង​យប់​ទាំង​ថ្ងៃ​…​និយាយ​គ្នា​ស្តា​ប់លែង​បាន ។ តាម​កត់សម្គាល់​…​អាជ្ញាធរ​ថៃ​តាម​ព្រំដែន​គ្រប់គ្រង​ច្បាស់លាស់​…​ក្រសោប​ពលករ​ខ្មែរ​ដែល​ចង់​ឆ្លង​ដែន​…​រុញ​ឱ្យ​កម្ពុជា​ទទួល អត់​រត់​រួច​ម្នាក់​ទេ​…​អ្នកឯង​ចង់ទៅ​ស្រុក​វិញ​ទៅ​…​ទៅ !…

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​…​ចំ​ពេល​ដែល​មេរោគ​កូ​វី​ដ​១៩​រាតត្បាត​…គ្រប់​ប្រទេស​លើ​សកលលោក​…​ជា​ពិសេស​ប្រទេស​ថៃ និង​កម្ពុជា​…​ឯកភាពបិទ​ព្រំដែន​ទាំង​ច្រក​អន្តរជាតិ និង​ច្រករបៀង ។

ទោះបី​បិទ​ព្រំដែន​យ៉ាងនេះ​ក៏​ដោយ​…​ក៏​លោក​ពលករ​ខ្មែរ​លើកគ្នា​ចេញពី​ប្រទេស​ថៃ​ចូល​កម្ពុជា​…​ទប់​អត់​ឈ្នះ​ទេ ទាំង​យប់​ទាំង​ថ្ងៃ​…​និយាយ​គ្នា​ស្តា​ប់លែង​បាន ។

តាម​កត់សម្គាល់​…​អាជ្ញាធរ​ថៃ​តាម​ព្រំដែន​គ្រប់គ្រង​ច្បាស់លាស់​…​ក្រសោប​ពលករ​ខ្មែរ​ដែល​ចង់​ឆ្លង​ដែន​…​រុញ​ឱ្យ​កម្ពុជា​ទទួល អត់​រត់​រួច​ម្នាក់​ទេ​…​អ្នកឯង​ចង់ទៅ​ស្រុក​វិញ​ទៅ​…​ទៅ !

ក្រោយ​បុណ្យចូលឆ្នាំ​បាន​ចប់​សព្វគ្រប់​…​លោក​ពលករ​ខ្មែរ​ខ្លះ​នោះ​…​ទោះបី​ដឹង​ថា​ព្រំដែន​ទាំង​២​នៅ​បន្ត​បិទ​ក្តី​…​ទោះបី​ដឹង​ថា​កិច្ច​ការពារ​មេរោគ​រាតត្បាត​កូ​វី​ដ​១៩​នៅ​បន្ត​រិ​ត​បន្តឹង​ក្តី​…​មាន​មួយ​ចំនួន ដូច​ជា​មិន​ចេះ​រស់នៅ​ក្នុងស្រុក​ទេ​…​ដូច​ជា​ផ្គើន​នឹង​បំរាម​…​បាន​បបួល​គ្នីគ្នា​ឆ្លង​ព្រំដែន​តាម​ច្រករបៀង​ខ្លះទៅ​ប្រទេស​ថៃ​វិញ​…​ត្រូវ​បាន​អាជ្ញាធរ​ព្រំដែន​ថៃ​ចាប់​ប្រមូល​ទុក​ម្តុំ​…​អត់​មាន​រត់​រួច​ម្នាក់​ណា​ទេ​…​រុញច្រាន​ទាំង​ក្រុម​ប្រគល់​ឱ្យ​អាជ្ញាធរ​ព្រំដែន​ខ្មែរ​…​យក​ពលរដ្ឋ​លោក​ឯង​វិញ​ទៅ !!

មហាជន​សំដែង​ការ​ងឿងឆ្ងល់​ថា​…​េ​ហ​តុ​អី​អាជ្ញាធរ​ការពារ​ព្រំដែន​ភាគី​ខាង​កម្ពុជា​ចំណុច​ខ្លះ​…​ម៉េច​មិនដឹង មិនឃើញ​មនុស្ស​លួច​ឆ្លង​ដែន ? តើ​ពលករ​រឹងរូស​ទាំងនោះ​ចេះ​វេទមន្ត​កំបាំង​កាយ​…​ឬ​ចេះ​ខាបព្រលឹង​អ្នកយាម​ព្រំដែន ? និយាយ​តែ​ច្រករបៀងដែល​ពលករ​ខ្មែរ​ឆ្លង​ចូល​ផុត​ទៅ​…​ត្រូវ​ភាគី​ថៃ​ចាប់​ទុក​ម្តុំ​ប៉ុន្មាន​ថ្ងៃមុន ។

ចង់​សំដែង​មតិ​ថា​…​បើ​ឱ្យ​យាមព្រំដែន​ក្នុង​ប្រទេស​មាន​សន្តិភាព​បែបនេះ​…​អត់​ដឹង​អត់​ឃើញ​មនុស្ស​លួច
ចេញចូល​…​តើ​គួរ​ទុកចិត្ត គួរ​កក់ក្តៅដូច​អាំង​ផេះ​ទៀត​ដែរ​ឬ​អត់ ? សង្ស័យបានឃើញ​ដែរ​…​ឃើញ​តែ​ម្នាក់​ដែល​ជា​មេខ្យល់រ​ត់ទៅ​សួរសុខទុក្ខ តើមែន​ទេ ។

យ៉ាងណា​ក៏​ដោយ​…​គ្មាន​វាចា​នឹង​ថ្លែងឱ្យ​អស់​បាន​ឡើយ​…​មាន​តែ​ចរិត​សំដែង​ការ​អៀនខ្មាស់​ចំពោះ​ភាគី​ថៃ​ការពារព្រំដែន​មើល​គ្នា​ឃើញ​តែ​ប៉ុណ្ណោះ​…​ឱ !វរៈ​ការពារ​ព្រំដែន​ខ្មែរ​អើយ​…​គួរ​ឱ្យ​ខ្មាស់អៀន​ណាស់​…​ម្ចាស់ ​ថ្លៃ !…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ