មានភស្តុតាងគាំទ្រថា មនុស្សស្លាប់ច្រើនជាងមនុស្សស្រីហើយកត្តា អាយុនិងស្ថានភាពសុខភាពមួយចំនួនក៏ជាកត្តាហានិភ័យនាំដល់ការស្លាប់ ដោយសារកូវីដ១៩។
ការសិក្សាថ្មីមួយបានបង្ហាញថា ជនជាតិភាគតិច ឬសាវតាសេដ្ឋកិច្ចសង្គម ដែលក្រីក្រក៏អាចបង្កើនហានិភ័យដល់មនុស្សផងដែរ ។
ចំពោះការសិក្សារបស់ពួកគេអ្នកស្រាវជ្រាវបានមើលលើកំណត់ត្រាវេជ្ជសាស្ត្រ របស់មនុស្ស ១៧.៤២៥.៤៤៥នាក់ នៅសហរដ្ឋអាមេរិក ដែលក្នុងនោះមាន៥.៦៨៣នាក់បានស្លាប់ដោយសារកូវីដ១៩ រវាងថ្ងៃទី១ ខែកុម្ភៈដល់ថ្ងៃទី ២១ ខែមេសា។
លទ្ធផលបានបង្ហាញថា មនុស្សប្រុសចាស់ជរា ឬមានជំងឺទឹកនោមផ្អែមដែលមិនអាចគ្រប់គ្រងបាន ឬជំងឺហឺតធ្ងន់ធ្ងរប្រឈមនឹងការស្លាប់ដោយជំងឺទឹកនោមផ្អែមជាងមនុស្សដទៃទៀត ។
ប្រជាជនអាស៊ី និងជនជាតិស្បែកខ្មៅក៏ដូចជាអ្នកដែលមានប្រវត្តិសេដ្ឋកិច្ចសង្គមក្រីក្រក៏មានហានិភ័យខ្ពស់ផងដែរ ៕