ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​អ្នក​ចង់​សន្សំ​លុយ​ត្រូវធ្វើ​កិច្ចការ​ទាំងនេះ​ឥឡូវនេះ​ភ្លាម !

3 ឆ្នាំ មុន

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​ផ្លាស់​ប្តូរ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ជុំវិញ​ពិភពលោក ប៉ុន្តែ​អ្វី​ដែល​មនុស្ស​ស្ទើរតែ​គ្រប់​គ្នា​កំពុង​ជួប​ប្រទះ​រួម​មាន ស្ត្រេ​សរឿង​ប្រាក់​ចំណូល​ដែល​ត្រូវ​បាន​ប៉ះពាល់​ដោយ​កូ​វី​ដ ១៩ និង​ស្ត្រេ​ស​ដែល​កើតឡើង​ពី​ការ​ស្តាប់ ឬ​អាន​ព័ត៌មាន​ពី​កូ​វី​ដ ១៩ ជា​រៀងរាល់ថ្ងៃ…

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​ផ្លាស់​ប្តូរ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ជុំវិញ​ពិភពលោក ប៉ុន្តែ​អ្វី​ដែល​មនុស្ស​ស្ទើរតែ​គ្រប់​គ្នា​កំពុង​ជួប​ប្រទះ​រួម​មាន ស្ត្រេ​សរឿង​ប្រាក់​ចំណូល​ដែល​ត្រូវ​បាន​ប៉ះពាល់​ដោយ​កូ​វី​ដ ១៩ និង​ស្ត្រេ​ស​ដែល​កើតឡើង​ពី​ការ​ស្តាប់ ឬ​អាន​ព័ត៌មាន​ពី​កូ​វី​ដ ១៩ ជា​រៀងរាល់ថ្ងៃ ។ខាងក្រោម​នេះ គឺជា​កិច្ចការ​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​សន្សំ​លុយ និង​បង្វែរ​អារម្មណ៍​អ្នក​ចេញពី​កូ​វី​ដ ១៩ មួយ​រយៈ​សិន ៖

១. កត់ចំណាំ​នូវ​ចំណាយ
អ្នក​គួរតែ​ទុក​ពេលវេលា​សម្រាប់​ការ​សរសេរ​ទុក​នូវ​អ្វី​ដែល​អ្នក​ចាយវាយ​លើ​ចាប់ពី​ពេល​នេះ​តទៅ អ្វី​ដែល​អ្នក​ចាយវាយ​លើ​តិច​ជាង​មុន និង​អ្វី​ដែល​អ្នក​ចង់​ផ្លាស់​ប្តូរ​ក្នុង​ទម្លាប់​ចាយវាយ​របស់​អ្នក ។ វា​នឹង​ជួយ​ឲ្យ​អ្នក​យល់​ដឹង​បន្ថែម​ពី​អ្វី​ដែល​អ្នក​ផ្តល់​តម្លៃ​លើ​ជាងគេ និង​ដឹង​ថា​វា​មាន​ខុស​ពី​ពេល​មុន​មានការ​ផ្ទុះ​កូ​វី​ដ ១៩ ដែរ ឬទេ ។

២. រៀបចំ​វិធី​តាមដាន​ការ​ចាយវាយ
អ្នក​ត្រូវ​តែ​រៀបចំ​វិធី​តាមដាន​ការ​ចាយវាយ​របស់​អ្នកជា​រៀងរាល់ថ្ងៃ ឬ​រៀង​រាល់​ស​ប្តា​ហ៍ ។ អ្នក​អាច​ធ្វើ​វា​បាន​ដោយ​ងាយ​លើ​កូនសៀវភៅ​តូច​មួយ ឬ​លើ​កុំព្យូទ័រ​របស់​អ្នក ។ វា​នឹង​ជួយ​ឲ្យ​អ្នក​យល់​ដឹង​ពី​ការ​សម្រប​ខ្លួន​របស់​អ្នក​ទៅ​នឹង​ស្ថាន​ការ​ថ្មី ។

៣. សរសេរ​ទុក​ពី​ទម្លាប់​ល្អ​ៗ​ដែល​អ្នក​ចង់​មាន
មនុស្ស​ដែល​ជោគជ័យ​ក្នុង​ផ្នែក​លុយ​ជា​មនុស្ស​ដែល​មាន​ទម្លាប់​កាន់កាប់​លុយ​ដែល​ល្អ ។ ដូច្នេះ​អ្នក​គួរតែ​រៀន និង​បង្កើត​ទម្លាប់​ល្អ​ៗ​សម្រាប់​ខ្លួន​ដែរ​ប្រសិនបើ​អ្នក​ចង់​ជោគជ័យ​ក្នុង​ផ្នែក​នេះ ។ ប៉ុន្តែ​អ្នក​ត្រូវ​ចង​ចាំ​ថា​អ្នក​គួរតែ​ចាប់ផ្តើម​ពី​ចំណុច​តូច​ៗ ។ ទម្លាប់​ត្រូវការ​ពេលវេលា​មុន​នឹង​អាច​កើត​ចេញ​បាន ។

៤. វិភាគ​មើល​ថា​អ្នក​កំពុង​តែ​ខ្ជះខ្ជាយ​លុយ ឬទេ?
ព្រោះតែ​អ្នកមាន​កំណត់​ត្រា​លើ​ការ​ចាយវាយ​ហើយ អ្នក​អាច​បើក​មើល​វា​ឡើង​វិញ​នឹង​វិភាគ​ថា​អ្នក​កំពុង​តែ​ចាយវាយ​ខ្ជះខ្ជាយ​លើ​អ្វី​ទេ ហើយ​ការ​ចាយវាយ​របស់​អ្នក​ស្រប​ទៅ​នឹង​គោលដៅ​របស់​អ្នក ឬទេ? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ