ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយខ្មែរប្រែប្រួលដូចម្តេចធៀបជាមួយលុយចិន និងជប៉ុន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅក្នុងសប្តាហ៍នេះហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបជាមួយប្រាក់ យន់ចិនហាក់មានការប្រែប្រួលតិចតួចប៉ុណ្ណោះ ខណៈដែលប្រាក់រៀលខ្មែរធៀបជាមួយ ប្រាក់យ៉េនជប៉ុនមានការប្រែប្រួលរាល់ថ្ងៃតែម្តង ។ ធនាគារ ជាតិនៃកម្ពុជា កាលពីថ្ងៃទី…

រាជធានីភ្នំពេញ ៖ នៅក្នុងសប្តាហ៍នេះហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបជាមួយប្រាក់ យន់ចិនហាក់មានការប្រែប្រួលតិចតួចប៉ុណ្ណោះ ខណៈដែលប្រាក់រៀលខ្មែរធៀបជាមួយ ប្រាក់យ៉េនជប៉ុនមានការប្រែប្រួលរាល់ថ្ងៃតែម្តង ។

This image has an empty alt attribute; its file name is 350523356f8afe5b4ea80eb47e96812d-1-1024x767.jpg

ធនាគារ ជាតិនៃកម្ពុជា កាលពីថ្ងៃទី ១៥ខែឧសភា ឆ្នាំ ២០២០មកនេះបានឱ្យដឹងថា ១យន់ចិនទិញចូល ៥៧៨ រៀល លក់ចេញ ៥៨៤ រៀល ហើយកាលពីថ្ងៃទី ១៣ឧសភា ទិញចូល ៥៧៨ រៀល លក់ចេញ ៥៨៤ រៀល ដែលកាលពីថ្ងៃទី ១២ឧសភា ទិញចូល ៥៧៨ រៀល លក់ចេញ ៥៨៣ រៀល ហើយកាលពីថ្ងៃទី ១១ឧសភា ទិញចូល ៥៨១ រៀល លក់ចេញ ៥៨៧ រៀល ។

This image has an empty alt attribute; its file name is e4e5ecf8fa421e5eadc40d702878dde7-1024x682.jpg

ដោយឡែកសម្រាប់ប្រាក់យ៉េនជប៉ុនវិញឃើញថា សប្តាហ៍ប្រែប្រួលរាល់ថ្ងៃតែម្តង ដែល ធនាគារ ជាតិនៃកម្ពុជា ឱ្យដឹងដែរថា កាលពីថ្ងៃទី ១៥ខែឧសភា គឺ ១០០យ៉េនទិញចូល ៣៨១៦ រៀល លក់ចេញ ៣៨៥៤ និងកាលពីថ្ងៃទី ១៣ឧសភា ទិញចូល ៣៨២១ រៀល លក់ចេញ ៣៨៥៩ រៀល ។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី ១២ឧសភា ១០០យ៉េនទិញចូល ៣៨១២ រៀល លក់ចេញ ៣៨៥០ រៀល និងកាលពីថ្ងៃទី ១១ឧសភា ទិញចូល ៣៨៤៣ រៀល ហើយលក់ចេញ ៣៨៨១ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ