ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងលឿនយ៉ាងណា! រថយន្ត​ដឹកឥដ្ឋ​ក្រឡាប់ធ្លាក់ចេញពីផ្លូវ​

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖​រថយន្តដឹក​ឥដ្ឋ​​មួយគ្រឿង​របស់​ម្ចាស់​សិប្បកម្ម ហេង ហាក់ ​ទំនងជា​ផ្ទុក​​លើស​ចំណុះ ​ហើយសង្ស័យបើកលឿន​ ទើប​រេ​ចង្កូត​​​ក្រឡាប់​​ធ្លាក់​ពីលើ​ផ្លូវជាតិ បណ្តាល​ឱ្យ​អ្នក​បើកបរ និង​ព្រូម្នាក់ទៀតរងរបួសស្រាល ។​…

ខេត្តស្ទឹងត្រែង​ ៖​រថយន្តដឹក​ឥដ្ឋ​​មួយគ្រឿង​របស់​ម្ចាស់​សិប្បកម្ម ហេង ហាក់ ​ទំនងជា​ផ្ទុក​​លើស​ចំណុះ ​ហើយសង្ស័យបើកលឿន​ ទើប​រេ​ចង្កូត​​​ក្រឡាប់​​ធ្លាក់​ពីលើ​ផ្លូវជាតិ បណ្តាល​ឱ្យ​អ្នក​បើកបរ និង​ព្រូម្នាក់ទៀតរងរបួសស្រាល ។​

ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​នៅ​វេលា​ម៉ោង​១១​​ព្រឹក​ថ្ងៃ​ទី​១៥​ ឧសភា​ ឆ្នាំ​២០២០នេះ​ នៅតាម​បណ្តោយផ្លូវជាតិ​លេខ​៧ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ១៦ ស្ថិត​ក្នុងភូមិ​រា​ជានុ​កូ​ល ​សង្កាត់ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។

​រថយន្ត​ដឹក​ឥដ្ឋ​​មួយគ្រឿង​ដែល​ក្រឡាប់​ផ្ងារជើង​​ខាងលើ​​នេះ ជា​​រថយន្ត​កូរ៉េ ប្រភេទ​៣​តោន​កន្លះ​) ពណ៌​​ខៀវ ពាក់​ស្លាក​លេខ ​ភ្នំពេញ ៣A -៧១៣៥​ អ្នកបើកបរ ព្រមទាំង​ព្រូ មិនស្គាល់អត្ត​សញ្ញាណនោះទេ បាននាំគ្នា​គេចបាត់ពីកន្លែងកើតហេតុ ។​

តាម​ប្រភពពី​លោក ជិន ភាន ជា​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​នេះ បាន​បញ្ជាក់​ថា រថយន្ត​ដឹក​ឥដ្ឋ​​មួយគ្រឿង​ខាងលើ​នេះ​បើក​លឿន​​ លុះ​​មក​ដល់​ផ្លូវ​ចុះ​ចំ​ណោត ដោយសារ​​រថយន្ត​ដឹក​ធ្ងន់​ផង​នោះ អ្នកបើកបរ​ជាន់​ហ្វ្រាំង​មិន​ជាប់ ទើប​រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវជាតិ​ក្រឡាប់​ផ្ងា​ជើង តែ​មិន​មាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកធ្វើ​ដំណើរ​ណាម្នាក់​នោះ​ទេ​ ដោយសា​រថយន្តបាន​ធ្លាក់​ទៅ​ខាងស្តាំ​ដៃ​ផ្លូវ​មក​ពី​ខេត្តស្ទឹងត្រែង ។

​តាម​ប្រភពដដែលបានបន្ត​ថា ​ក្នុង​ហេតុការណ៍​ខាងលើ​​នេះ​​បណ្តាល​ឱ្យ​​អ្នកបើកបរ​ម្នាក់​ និង​ព្រូ​ម្នាក់ បាន​រង​របួសស្រាល ​បន្ទាប់​មក​​អ្នក​ទាំង​ពីរ​ក៏​បាន​ដើរ​ចេញពី​កន្លែងកើតហេតុ​ទៅ​បាត់​​ ។​

ពាក់ព័ន្ធនឹងករណីខាងលើ ទំនង​ជារថន្ត​​ដឹក​លើស​ទម្ងន់ ហើយ​អ្នកបើកបរ​ងងុយដេក ទើប​មានករណីគ្រោះថ្នាក់ចរាចរណ៍បែបនេះកើតឡើង នេះ​បើ​តាម​សមត្ថកិច្ច​ធ្វើការ​ស​ន្និដ្ឋា​ន ព្រោះ​រថយន្ត​មិន​មាន​បែក​កង់​នោះ​ទេ ។

នគរបាល​ចរាចរណ៍​ខេត្ត​ស្ទឹងត្រែង ​លោក​ឧត្តមសេនីយ៍ត្រី ឌៀប ចាន់​ធី ស្នងការ​រង​ទទួល​ផែន
សណ្តាប់​ធ្នាប់​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ណែនាំ​ដល់​ម្ចាស់​រថយន្ត​ធ្វើ​អាជីវកម្មទាំងអស់ សូម​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​ ពេល​ដឹក​អ្នកដំណើរ ឬ​ដឹក​សម្ភារៈ​ក្តី មិន​ត្រូវ​ផ្ទុកទំនិញ​សំពីងសំពោង​ ឬ​លើស​ចំណុះ​នោះ​ទេ​ ជាក់ស្តែង​ករណី​បែប​នេះ​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បាន បើ​អ្នក
បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ឬ​រថយន្ត​បែក​កង់​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ