ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FA នឹង​តទល់​ជាមួយ FIFA នៅ​តុលាការ​លើ​ករណី​ដោះ​ដូរ​កីឡាករ​ក្លិប Chelsea

3 ឆ្នាំ មុន

សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) បាន​ជំទាស់​ទៅ​នឹង​សេចក្តីសម្រេច​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក FIFA ដែល​បាន​ចោទប្រកាន់​ខ្លួន​ថា បាន​រំលោភ​លើ​បទបញ្ញត្តិ​ទាក់ទង នឹង​ការ​ហាមឃាត់​ការ​ផ្ទេរ​កីឡាករ​អាយុ​ក្រោម​១៨​ឆ្នាំ​របស់​ក្លិប​តោ​ខៀវ Chelsea ។ សូម​រំលឹក​ថា…

សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) បាន​ជំទាស់​ទៅ​នឹង​សេចក្តីសម្រេច​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក FIFA ដែល​បាន​ចោទប្រកាន់​ខ្លួន​ថា បាន​រំលោភ​លើ​បទបញ្ញត្តិ​ទាក់ទង នឹង​ការ​ហាមឃាត់​ការ​ផ្ទេរ​កីឡាករ​អាយុ​ក្រោម​១៨​ឆ្នាំ​របស់​ក្លិប​តោ​ខៀវ Chelsea ។

សូម​រំលឹក​ថា កាលពី​ខែ​កុ​ម្ភៈ ឆ្នាំ​២០១៩ ក្រុម​តោ​ខៀវ Chelsea បាន​ទទួល​រង​ការ​ដាក់​ពិន័យ​ពី FIFA ដែល​គិត​ជា​ទឹកប្រាក់​ចំនួន ៤៦​ម៉ឺន​ផោន ជាមួយនឹង​ទណ្ឌកម្ម​មិន​ឲ្យ​ធ្វើការ​ទិញ​ដូរ​កីឡាករ​នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ទាំង​ពីរ​លើក​ផង​ដែរ បន្ទាប់​ពី​ក្លិប​នេះ បាន​ទិញ​កីឡាករ​អាយុ​ក្រោម ១៨​ឆ្នាំ​លើស​ចំនួន​កំណត់ ប៉ុន្តែ​ទណ្ឌកម្ម​នេះ​ត្រូវ​បាន​កាត់​បន្ថយ​មក​នៅ​ត្រឹម​ពាក់កណ្តាល​វិញ ក្រោយ​កា​ប្តឹង​តវ៉ា​ពី​ក្លិប Chelsea ។

ដោយឡែក​ក្នុង​នោះ FIFA ក៏​បាន​ធ្វើការ​ពិន័យ​ទៅ​លើ FA ផង​ដែរ ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង ៤២​ម៉ឺន​ផោន ដោយសារ​តែ​សហព័ន្ធ​អង់គ្លេស​មួយ​នេះ បាន​ធ្វើការ​ចុះ​ឈ្មោះ​កីឡាករ​នោះ​ចូល​ក្នុង​បញ្ជី ។

FA បាន​ជំទាស់​នឹង​សេចក្តីសម្រេច​របស់ FIFA ខាងលើ និង​បាន​ប្តឹង​ឧទ្ធរណ៍​ទៅ​កាន់​តុលាការ​អាជ្ញាកណ្តាល​កីឡា (CAS) រួចរាល់ ខណៈ​ដែល​សវនាការ​នេះ នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា​ខាង​មុខ ៕ (ដកស្រង់​ចេញពី ESPN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ